ផឹកស៊ី​ស្រវឹង​កើត​ជម្លោះ​ក្តៅ​ក្រហាយ វាយ​សម្លាប់​ស្ត្រី​ជនជាតិ​វៀតណាម រត់​មិន​រួច​ពី​ខ្នោះ​

ផឹកស៊ី​ស្រវឹង​កើត​ជម្លោះ​ក្តៅ​ក្រហាយ វាយ​សម្លាប់​ស្ត្រី​ជនជាតិ​វៀតណាម រត់​មិន​រួច​ពី​ខ្នោះ​

​ខេត្តតាកែវ៖ស​មត្ថ​កិច្ច​ន​គរ​បាល​ស្រុក​​អង្គរ​បុរីបាន​​ចាប់​​ឃាត់​ខ្លួនបុរ​ស​​វ័យ​ក្មេង២​​នាក់ក្រោយ​ពេល​​ផឹក​ស៊ី​​ស្រ​វឹងហើយ​​វាយ​​ស​ម្លាប់

​ខេត្តតាកែវ ៖ ស​មត្ថ​កិច្ច​ន​គរ​បាល​ស្រុក​​អង្គរ​បុរី បាន​​ចាប់​​ឃាត់​ខ្លួន បុរ​ស​​វ័យ​ក្មេង ២​​នាក់ ក្រោយ​ពេល​​ផឹក​ស៊ី​​ស្រ​វឹង ហើយ​​វាយ​​ស​ម្លាប់ ស្ត្រី​​ជន​ជាតិ​​វៀត​ណាម​​ម្នាក់ កាល​ពី​​វេ​លា​​ម៉ោង ៧​​និង​​៣០ នាទី យប់​​ថ្ងៃ​ទី​​១៦ ខែ​មី​នា ឆ្នាំ​​២០​១៤ ស្ថិត​ក្នុង​​ប្រឡាយ​លេខ​០៧ ក្នុងភូមិ​ទួល​ព​ទ្ទ្រា ឃុំ​គោកធ្លក ស្រុក​អង្គរបុរី ខេត្តតាកែវ ហើយ​រត់គេចខ្លួន បានតែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​។​

​ស្ត្រី​រងគ្រោះ​មានឈ្មោះ នាង ស៊ី​បេ​បា អាយុ ៥៩​ឆ្នាំ ជា​ជនជាតិ​វៀតណាម រស់នៅ​ភូមិ​លេខ​២ ឃុំ​ទឹក​ជុក ស្រុក​អាង​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម ។ សមត្ថ​កិច្ច​ឃុំ​គោកធ្លក បាន​ឲ្យ​ដឹងថា ជនដៃដល់​ដែល​បានសម្លាប់ ស្ត្រី​ជនជាតិ​វៀតណាម​នោះ មានឈ្មោះ ស្រ៊ុន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ វឿន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ អ្នក​ទាំង​២ រស់នៅ​ភូមិ​ព្រៃ​បា​សុង ឃុំ​បា​ស្រែ ស្រុក​អង្គរបុរី ខេត្តតាកែវ ។​

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនសង្ស័យ​ទាំង ២​នាក់ បាន​ទៅ​ផឹក​កាហ្វេ​និង​ស្រា​នៅ តូប​របស់​ស្ត្រី​រងគ្រោះ រហូត​ទាល់តែ​ស្រវឹង ក៏មាន​ទាស់​ពាក្យសម្តី ជាមួយ​ស្ត្រី​រងគ្រោះ​ហើយ​មួយសន្ទុះ​ក្រោយមក ជនសង្ស័យ​បាន​ទៅយក​កា​បិត និង​ដំបង​ដំ​ទឹកកក របស់​ស្ត្រី​រងគ្រោះ មក​វាយ​និង​ចាក់​មិន​ញញើត​ដៃ បណ្តាល​ឲ្យ​ស្ត្រី​រងគ្រោះ ស្លាប់​ភ្លាមៗ​នៅក្នុង ថ្លុកឈាម ។ ក្រោយពេល​កើតហេតុ ជនសង្ស័យ​ទាំង ២​នាក់ បាន​រត់គេចខ្លួន តែ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​អង្គរបុរី សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ ឃុំ​គោកធ្លក ស្ទាក់​ឃាត់ខ្លួន​ជនសង្ស័យ បាន​ភ្លាមៗ តែម្តង​៕

Wat 170323



Source from: watphnom-news.com

No comments:

Post a Comment