លួច​គោ​អ្នកស្រុកលក់បាន​លុយ ១៦០​ម៉ឺន​រៀល បង្គ្រប់​ថ្លៃទឹកដោះ​ឲ្យ​កូនប្រុស​ការ​ប្រពន្ធ

លួច​គោ​អ្នកស្រុកលក់បាន​លុយ ១៦០​ម៉ឺន​រៀល បង្គ្រប់​ថ្លៃទឹកដោះ​ឲ្យ​កូនប្រុស​ការ​ប្រពន្ធ

​ខេត្ដ​តាកែវ៖មុន​​មួយ​ថ្ងៃ​​ដែល​​កូន​ប្រុសត្រូវ​​ចូល​​រោង​ការ​​នៅ​ឯ​​ខេត្ដ​​កំ​ពតស្ដ្រី​​ជា​​ម្ដាយ​​ប្រ​កប​ដោយ​​ព្រហ្ម​​វិ​ហារ​ធម៌ត្រូវ​​ស​មត្ថ​កិច្ច​​នគរ​បាលចាប់​ខ្លួន​​កាល​ពី​​ថ្ងៃ​ទី​​១៧ខែ​មី​នា

​ខេត្ដ​តាកែវ ៖ មុន​​មួយ​ថ្ងៃ​​ដែល​​កូន​ប្រុស ត្រូវ​​ចូល​​រោង​ការ​​នៅ​ឯ​​ខេត្ដ​​កំ​ពត ស្ដ្រី​​ជា​​ម្ដាយ​​ប្រ​កប​ដោយ​​ព្រហ្ម​​វិ​ហារ​ធម៌ ត្រូវ​​ស​មត្ថ​កិច្ច​​នគរ​បាល ចាប់​ខ្លួន​​កាល​ពី​​ថ្ងៃ​ទី​​១៧ ខែ​មី​នា ឆ្នាំ​​២០​១៤  ស្ថិត​នៅ​​ក្នុង​ភូមិ​​យុថ្កា ឃុំ​​ដូង ស្រុក​​បា​ទី ខេត្ដ​​តា​កែវពាក់ព័ន្ធ​ករណី​លួច​គោ​ញី​មួយ​ក្បាល ឱ្យ​អ្នករស់នៅ​ជិតគ្នា យកទៅលក់​ដើម្បី​បាន​ប្រាក់ បង់​បង្គ្រប់​ថ្លៃ​បណ្ណាការ ឬ​ថ្លៃទឹកដោះ​ឲ្យ​កូនប្រុស រៀបការ​ប្រពន្ធ ។

​ស្ដ្រី​ជា​ម្តាយ​មានឈ្មោះ ហេ អាត អាយុ ៤៧​ឆ្នាំ ជាប់ចោទ​ពីបទ​លួច រីឯ​ម្ចាស់​គោ​ឈ្មោះ ទូច យ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ផ្ទះ​ជាប់​គ្នា នៅក្នុង​ភូមិ​កើតហេតុ​។ ម្ចាស់​គោ​ឈ្មោះ ទូច យ​ន បានឱ្យដឹងថា មុនពេល​បាត់គោ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា​គាត់​បាន​ដឹកគោ ចេញពីផ្ទះ​យកទៅ​ចង នៅឯ​វាលស្មៅ​ក្រោយ​ភូមិ រហូតដល់​ម៉ោង​១១ ថ្ងៃ​ដដែល គាត់​បាន​ទៅ​ដឹកគោ​យកមក​វិញ ស្រាប់តែ​មិនឃើញ ហើយ​នឹកស្មានថា គោ​របស់គាត់​ដាច់​ចំណង ។

​ម្ចាស់​គោបា​ន​ដើររក​អស់​ចិ​ត្ដ នៅតែ​មិនឃើញ ក៏បាន​ទៅប្ដឹង​សមត្ថកិច្ច ឱ្យជួយ​ធ្វើ​អន្ដរាគមន៍ រហូតដល់​ម៉ោង ៤​រសៀល សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់ថា គោ​របស់​គាត់ ត្រូវគេ​លួច​យកទៅលក់ នៅឯ​ឃុំ​ចំបក់ ឯណោះ​ក្នុងតម្លៃ ១៦០​ម៉ឺន​រៀល ។ មូលហេតុ​ដែលនាំឱ្យ មានការ​សង្ស័យ ឈានទៅ​ចាប់ខ្លួន​ស្ដ្រី​ខាងលើ ដោយ​សារ​ថា ស្ដ្រី​សង្ស័យ​បាន​លក់​គោ​ញី មួយ​ក្បាល​នេះ​ក្នុង​តម្លៃថោក​ពេក ទើប​ប្រជាពលរដ្ឋ​មានការ​សង្ស័យ រាយការណ៍​ប្រាប់​សមត្ថកិច្ច ។

​ស្ដ្រី​សង្ស័យ​បាន​សារភាពថា គាត់​ពិតជា​បាន​លួច គោមួយ​ក្បាល របស់​ឈ្មោះ ទូច យ​ន ប្រាកដ​មែន ព្រោះថា នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៤ គឺជា​ថ្ងៃ​កំណត់ បង់ថ្លៃ​ទឹកដោះ ឲ្យ​ខាង​កូនក្រមុំ និង​ជា​ថ្ងៃ​ចូល​រោងការ របស់​កូនប្រុស​ផង តែ​មិនមាន​ប្រាក់ ទើប​បង្ខំចិត្ត​ធ្វើ​ដូច្នេះ​។ ប្រាក់​ដែល​ត្រូវ​យកទៅ ប្រគល់​ឲ្យ​ថ្លៃទឹកដោះ មាន​ចំនួន ២​លាន​រៀល​ឯណោះ​។  មង្គលការ​របស់​កូនប្រុស​គាត់ ត្រូវ​ចាប់ផ្ដើម​ពិធី​នៅ​ថ្ងៃទី​១៨ ខែមីនា តែ​ទីបំផុត​គាត់ ពិតជា​សោកស្ដាយ​ខ្លាំងណាស់ ដែល​ពុំបាន​ទៅ​ចូលរួម​៕

Wat 180324


Source from: watphnom-news.com

No comments:

Post a Comment