ប្រចណ្ឌ​រឿង​ចុះចោល​ផ្ទះ ១០​ថ្ងៃ ទាញ​កាំបិត​ខ្វែវ​កាប់​ចិញ្ច្រាំ​ប្រពន្ធ ស្លាប់​ក្នុង​ថ្លុកឈាម

ប្រចណ្ឌ​រឿង​ចុះចោល​ផ្ទះ ១០​ថ្ងៃ ទាញ​កាំបិត​ខ្វែវ​កាប់​ចិញ្ច្រាំ​ប្រពន្ធ ស្លាប់​ក្នុង​ថ្លុកឈាម

​ខេត្ដ​កំពង់ចាម៖ទំ​នង​ជា​​ផ្តើម​ចេញ​ពីជ​ម្លោះ​​ប​ន្ដិច​ប​ន្ដួចនិង​​ការ​​ប្រ​ចណ្ឌស្ដ្រី​​ម្នាក់​​ត្រូវ​​ប្ដី​​ប្រើ​​កាំ​បិត​​ខ្វែវ​​កាប់​​ចិ​ញ្ច្រាំប​ណ្ដា​ល​ឱ្យ​​ស្លាប់​​ក្នុង​​ថ្លុក​ឈាមគួរ​​ឲ្យ​​រន្ធ​ត់​ជា​ទីបំ​ផុត

​ខេត្ដ​កំពង់ចាម ៖ ទំ​នង​ជា​​ផ្តើម​ចេញ​ពី ជ​ម្លោះ​​ប​ន្ដិច​ប​ន្ដួច និង​​ការ​​ប្រ​ចណ្ឌ ស្ដ្រី​​ម្នាក់​​ត្រូវ​​ប្ដី​​ប្រើ​​កាំ​បិត​​ខ្វែវ​​កាប់​​ចិ​ញ្ច្រាំ ប​ណ្ដា​ល​ឱ្យ​​ស្លាប់​​ក្នុង​​ថ្លុក​ឈាម គួរ​​ឲ្យ​​រន្ធ​ត់​ជា​ទីបំ​ផុត កាល​ពី​​វេ​លា​​ម៉ោង ៨​​និង​​៣០ នា​ទី​​យប់​​ថ្ងៃ​ទី​​១៧ ខែ​មី​នា ឆ្នាំ​​២០​១៤នៅ​ភូមិ​ចុង​ខ្ញូ​ង ភូមិ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្ដ​កំពង់ចាម ហើយ​ប្តី​ចិត្តកំណាច ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង ភ្លាមៗ​ផងដែរ​។

​ស្ដ្រី​ដែល​ត្រូវ​ប្ដី​សម្លាប់ មានឈ្មោះ ថន សុខ​ទាង អាយុ ៣២​ឆ្នាំ មានមុខ​របរ​លក់​ចាប់ហួយ នៅផ្ទះ ស្ថិតនៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ មានកូន​ម្នាក់​នៅក្នុង​បន្ទុក រីឯ​ជនដៃដល់​ជា​ប្ដី មានឈ្មោះ សេង សុធា អាយុ ៣៥​ឆ្នាំ មានមុខរ​បរជា​អ្នកចម្ការ​។ នគរបាល​ដែល​បាន ពិនិត្យ​សាកសព បានឱ្យដឹង​ដេរ​ថា ស្ដ្រី​រងគ្រោះ​ត្រូវ​ប្ដី​ប្រើ​កាំបិត​ខ្វែវ កាប់​ត្រូវ ចំនួន ៤​កន្លែង លើ​ក្បាល ២​កាំបិត និង​ដៃ ឆ្វេង ២​កាំបិត ស្លាប់​ក្នុង​ថ្លុកឈាម​លើផ្ទះ​។​

​អ្នកភូមិ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ប្រពន្ធ​បាន​ស្ដីបន្ទោស បុរស​ជា​ប្តី​បន្ដិចបន្ដួច ប៉ុន្ដែ​ពំ ដឹង​រឿង​អ្វី​នោះទេ ។ បន្ទាប់មក​ក៏​ផ្ទុះ​ហិង្សា​ខ្លាំង ប្ដី​បាន​ទាញ​កាំបិត​ខ្វែវ កាប់​ចិញ្ច្រាំ​ប្រពន្ធ ដោយ​មិន​ប្រណី​តែម្តង​តែម្ដង ហើយ​កាលពី​ជាង​មួយខែ​មុន ស្ដ្រី​រងគ្រោះ​និង​ប្ដី ធ្លាប់​ឈ្លោះប្រកែក​គ្នា ម្ដង​រួចមកហើយ ដោយពេល​នោះ ប្រពន្ធ​បាន​ចុះ​ចេញពីផ្ទះ អស់​រយៈពេល ១០​ថ្ងៃ តែ​មិនដឹងថា អំឡុង​ពេលនោះ មានរឿង​អ្វី​កើតឡើង​ខ្លះ​ទេ​។

​បន្ទាប់មក​ពួកគេ​បាន​ជួបជុំគ្នា​វិញ ទើប​នៅ​យប់កើតហេតុ មុនពេល​ប្ដី​កាប់​ប្រពន្ធ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​រន្ធត់ គេ​បានឮ​សំឡេង​ឈ្លោះប្រកែក​គ្នា ដោយ​គេ​សង្ស័យថា កើតចេញពី​រឿង​ប្ដី​ប្រចណ្ឌ​ប្រពន្ធ គ្រា​ដែល​ប្រពន្ធ បាន​ចុះ​ចេញពីផ្ទះ​ចំនួន ១០​ថ្ងៃ​។  យ៉ាងណាក៏ដោយ សមត្ថកិច្ច​បាន​ឃាត់ខ្លួន ប្តី​ចិត្តកំណាច​ដើម្បី​សាកសួរ ហើយ​គ្រោង​បញ្ជូន​សំណុំរឿង ពីបទ​មនុស្សឃាត ទៅ​តុលាការ​ដើម្បី​ចាត់ការ តាមផ្លូវ​ច្បាប់​៕

Wat 180314



Source from: watphnom-news.com

No comments:

Post a Comment