បើកឡានលឿនពេកបែកកង់ ជ្រុលទៅបុកម៉ូតូមួយទំហឹង របួសធ្ងន់ស្រាល ២នាក់

ខេត្តបន្ទាយមានជ័យ ៖ រថយន្តម៉ាកតូយ៉ូតាមួយគ្រឿង បើកបរក្នុងល្បឿនលឿន ស្រាប់តែបែកកង់ខាងក្រោយ រេចង្កូតទៅបុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូម្នាក់ និងអ្នកជិះពីក្រោយម្នាក់ទៀត រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ៤និង៣០ នាទីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ លើផ្លូវជាតិលេខ៥ ចំណុចភូមិព្រែករពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ហើយអ្នកបើករថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល។
សាក្សីបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ បង្កដោយ រថយន្តម៉ាកតូយ៉ូតា ពណ៌ស្ករ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-3676 បើកបរពីលិចទៅកើត ស្រាប់តែបែកកង់ក្រោយបណ្តាលឲ្យ រេចង្កូតទៅប៉ះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1H-8464 បើកបរច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកជិះម៉ូតូរងរបួសធ្ងន់ស្រាល ហើយជនរងគ្រោះទាំង ២នាក់ នៅពុំស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសារក្រោយពេលកើតហេតុ ត្រូវបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យភ្លាមៗ៕
Source from: watphnom-news.com