បើកឡាន​លឿន​ពេក​បែក​កង់​ ជ្រុល​ទៅបុក​ម៉ូតូ​មួយ​ទំហឹង របួសធ្ងន់​ស្រាល ២​នាក់​

បើកឡាន​លឿន​ពេក​បែក​កង់​ ជ្រុល​ទៅបុក​ម៉ូតូ​មួយ​ទំហឹង របួសធ្ងន់​ស្រាល ២​នាក់​

​ខេត្តបន្ទាយមានជ័យ៖រថ​យន្ត​ម៉ាក​តូ​យ៉ូ​តា​​​មួយ​​គ្រឿង បើក​បរ​​ក្នុង​​ល្បឿន​​លឿនស្រាប់​តែ​​បែក​​កង់​​ខាង​ក្រោយរេ​​ចង្កូត​​ទៅ​បុក​​ម៉ូតូ​​យ៉ាង​​ពេញ​ទំ​ហឹងប​ណ្តាល​​ឲ្យ​អ្នក​បើក​​ម៉ូ​តូ​​ម្នាក់និង​​អ្នក​ជិះ​​ពី​ក្រោយ​​ម្នាក់​ទៀត

​ខេត្តបន្ទាយមានជ័យ ៖ រថ​យន្ត​ម៉ាក​តូ​យ៉ូ​តា​​​មួយ​​គ្រឿង  បើក​បរ​​ក្នុង​​ល្បឿន​​លឿន ស្រាប់​តែ​​បែក​​កង់​​ខាង​ក្រោយ រេ​​ចង្កូត​​ទៅ​បុក​​ម៉ូតូ​​យ៉ាង​​ពេញ​ទំ​ហឹង ប​ណ្តាល​​ឲ្យ​អ្នក​បើក​​ម៉ូ​តូ​​ម្នាក់ និង​​អ្នក​ជិះ​​ពី​ក្រោយ​​ម្នាក់​ទៀត រង​របួស​​ធ្ងន់​​ស្រាល កាល​ពី​​វេ​លា​​ម៉ោង ៤​និង​៣០ នាទី​ល្ងាច​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៤ លើផ្លូវ​ជាតិ​លេខ​៥ ចំណុច​ភូមិ​ព្រែ​ករពៅ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ហើយ​អ្នក​បើក​រថយន្ត​បង្ក បាន​រត់​គេចខ្លួនបាត់​ស្រមោល​។​

​សាក្សី​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ បង្កដោយ រថយន្ត​ម៉ាក​តូយ៉ូតា ពណ៌​ស្ករ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2A-3676 បើកបរ​ពី​លិចទៅ​កើត ស្រាប់តែ​បែក​កង់​ក្រោយ​បណ្តាល​ឲ្យ រេ​ចង្កូត​ទៅ​ប៉ះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1H-8464 បើកបរ​ច្រាសទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើក​ជិះ​ម៉ូតូ​រងរបួស​ធ្ងន់​ស្រាល ហើយ​ជនរងគ្រោះ​ទាំង ២​នាក់ នៅ​ពុំ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយសារ​ក្រោយពេល​កើតហេតុ ត្រូវ​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ភ្លាមៗ​៕

Wat 28026


Source from: watphnom-news.com

No comments:

Post a Comment