ដោយសារធ្លាយរូបអាក្រាតតាមអនឡាញ ត្រូវគេបណ្តេញចេញ ពីស្ថានីយ៍ទូរទស្សន៍

ប្រទេសចិន ៖ នៅពេលថ្មីៗនេះ ស្ថានីយ៍ទូរទស្សន៍របស់តៃវ៉ាន់ បានរងការប៉ះទង្គិចយ៉ាងខ្លាំង បន្ទាប់ពីអ្នកសារព័ត៌មានស្រីរបស់ខ្លួន បានលេចធ្លាយរូបភាពស្រើបស្រាល និងឈុតអាក្រាតកាយ នៅតាមប្រព័ន្ធអនឡាញនានា ដែលគេស្គាល់យ៉ាងច្បាស់ គឺនាង Huang Yushan ជាអ្នកយកព័ត៌មាន និងអានព័ត៌មាន នៅតៃប៉ិ ក្នុងទឹកដី កោះតៃវ៉ាន់ បានធ្លាយរូបភពក្តៅសាច់របស់នាង ជាច្រើនសន្លឹក មើលទៅគួរឲ្យព្រឺព្រួចបំផុត។
តែទោះជាយ៉ាងណា រូបភាពស្រើបស្រាលទាំងនេះ បានបណ្តាលឲ្យនាង ត្រូវបានគេបណ្តេញចេញ ពីស្ថានីយ៍ទូរទស្សន៍ ។ តាមរបាយការណ៍ ដែលចេញពីបបូរមាត់របស់នាង Huang Yushan បានឲ្យដឹងថា រូបភាពនេះ ខ្លួនធ្លាប់ផ្ញើទៅកាន់ អតីតមិត្តប្រុសរបស់ខ្លួន ហើយការបែកធ្លាយនេះ វានឹងចេញពីដើមទង អតីតមិត្តប្រុសរបស់ខ្លួន មិនមែននាងបង្ហោះរូបភាព ទាំងនោះទេ។ ជាមួយនឹងហេតុផលរបស់នាង ទាំងប៉ុន្មានខាងលើ អតីតមិត្តប្រុសរបស់នាង ត្រូវបានប៉ូលិសចាប់ខ្លួន យកមកសួរចម្លើយនិងកាត់ទោស ទៅតាមផ្លូវច្បាប់ផងដែរ៕
Source from: watphnom-news.com