ឡានដឹកស៊ីម៉ង់ត៍បើកបុកអ្នកជិះម៉ូតូ ស្ត្រីជាម្តាយត្រូវកាត់ដៃម្ខាង និងកូនប្រុសរបួសធ្ងន់

ខេត្តកំពង់ធំ ៖ រថយន្តដឹកស៊ីម៉ង់ត៍ បានបើកបុកអ្នកជិះម៉ូតូ ២នាក់ បណ្តាលឲ្យស្ត្រីជាម្តាយ និងកូនប្រុសរងរបួសធ្ងន់ កាលពីវេលាម៉ោង ៧និង៥៥ នាទី ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅតាមដងផ្លូវជាតិលេខ៦ នៅចំណុចភូមិក្តីសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប៉ុន្តែអ្នកបើករថយន្ត ដែលគេមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្ត នៅនឹងកន្លែងកើតហេតុ។
ស្ត្រីរងគ្រោះជាម្តាយមានឈ្មោះ សរ គុំ អាយុ ៥៣ឆ្នាំ ត្រូវបានគ្រូពេទ្យកាត់ដៃម្ខាង និងកូនប្រុសបានរងរបួសធ្ងន់។ មុនពេលកើតហេតុ រថយន្តដឹកស៊ីម៉ង់ត៍ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សរ ពាក់ស្លាកលេខ កំពង់ធំ 3A-០997 មានបិទស្លាក កងដឹកជញ្ជូន ឆ.ន ធ្វើដំណើរពីជើងទៅត្បូង ដល់ចំណុចភូមិកំពង់ក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ស្រាប់តែជ្រុលទៅបុក បុរសនិងស្ត្រី២នាក់ កំពុងជិះម៉ូតូម៉ាកសេ១២៥ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ គ្មានស្លាកលេខ បណ្តលឲ្យរបួសធ្ងន់ទាំងម្តាយទាំងកូនតែម្តង។
សមត្ថកិច្ចដែលចុះ ទៅជួយអន្តរាគមន៍ បានឲ្យដឹងថា ជនរងគ្រោះ ដែលជាអ្នកបើកម៉ូតូ មានឈ្មោះ ស៊ីម ធារី ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិអូកន្ធរ សង្កាត់អូកន្ធរ ក្រុងស្ទឹងសែន និងឈ្មោះ សរ គុំ ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅជាមួយគ្នា ត្រូវជាម្តាយនិងកូន ។ ក្រោយពេលកើតហេតុ ទាំងរថយន្តនិងម៉ូតូ របស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
Source from: watphnom-news.com
No comments:
Post a Comment