ស្រឡាញ់គ្នាល្អូកល្អឺនជិត១ឆ្នាំហើយ តែចុងក្រោយជ្រុលរំលោភបានសម្រេចក្លាយជាអ្នកទោសស្នេហា

បុរសម្នាក់ដែលចាប់រំលោភសេពសន្ថវៈបានសម្រេចលើស្ត្រីខ្លួនធ្លាប់ស្រឡាញ់ល្អូកល្អឺនជិតរយៈពេល១ឆ្នាំហើយ ដល់លើផ្ទះអ៊ុំរបស់ស្ត្រីរងគ្រោះនោះ ត្រូវបានសមត្សកិច្ចអាវុធហត្ថខេត្តបាត់ដំបងបញ្ជូនខ្លួន និងកសាងសំណុំរឿងទៅតុលាការសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៤ម្សិលមិញនេះ ពីបទរំលោភសេពសន្ថវៈ ខណៈស្ត្រីរងគ្រោះត្រូវក្រុមប្រឹក្សាឃុំព្រៃស្វាយបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
ហេតុការណ៍ចាប់រំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង៣៥នាទីយប់ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ នៅចំណុចភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បង្កដោយបុរសម្នាក់ឈ្មោះ ធៀន នី អាយុ២៧ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ និងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ឃាត់ខ្លួននាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ តាមបណ្តឹងរបស់សាច់ញាតិស្ត្រីរងគ្រោះ ។ រីឯស្ត្រីរងគ្រោះមានឈ្មោះ សេក ម៉ុម អាយុ២០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិ-ឃុំកើតហេតុជាមួយគ្នា ។
ស្ត្រីឈ្មោះ សេក ម៉ុម បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ឈ្មោះ ធៀន នី ក្រោយពេលស្រវឹងស្រា បានមកជួបនាងពេលកំពុងអង្គុយមើលទូរទស្សន៍ម្នាក់ឯងនៅផ្ទះអ៊ុំ ហើយក៏ចាប់ឱបផ្តួលបង្ខំនាងរំលោភសេពសន្ថវៈរហូតបានសម្រេច ទើបធ្វើឲ្យនាងសម្រេចចិត្តប្រាប់សាច់ញាតិអំពីរឿងនេះ ។
បុរសដែលក្លាយជាអ្នកទោសសេ្នហាឈ្មោះ ធៀន នី បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា មុនពេលកើតហេតុ ខ្លួនបានផឹកស៊ីជាមួយមិត្តភក្តិតាំងពីរសៀលរហូតដល់យប់ ។ ពេលខ្លួនស្រវឹង ក៏នឹកឃើញដល់នាងម៉ុម ក៏ចេញទៅរកនាង ដ្បិតធ្លាប់មានទំនាក់ទំនងសេ្នហាឱបរឹតថើបញក់ញីជមួយនាងអស់រយៈពេលប្រមាណ៨ខែមកហើយ តែមិនទាន់ជ្រុលជ្រួសដល់ខ្លួនប្រាណស៊ីជម្រៅអ្វីទេ ។ លុះដល់ទៅផ្ទះអ៊ុំឈ្មោះ សួង ស្រី ដែលនាងម៉ុម តែងនៅចាំផ្ទះឲ្យនោះ ខ្លួនក៏បានហៅនាងម៉ុមម្តងទៀតឲ្យបើកទ្វារផ្ទះ ។ ពេលនាងម៉ុមបើកទ្វារផ្ទះឲ្យខ្លួនរួចហើយ ខ្លួនក៏សួរថា មាននរណានៅផ្ទះឬអត់ ? នាងម៉ុមក៏បានឆ្លើយតបថា គ្មាននរណានៅទេ ។ គ្រាន់តែឮចម្លើយនេះភ្លាម ខ្លួនក៏បានចាប់នាងម៉ុមឱបថើបភ្លែតដូចលើកមុនៗ ប៉ុន្តែលើកនេះជ្រុលជ្រួសដល់ចាប់រំលោភសេពសន្ថវៈតែម្តង ៕
Source from: www.dtn7.com
No comments:
Post a Comment