ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម្ចាស់​រថយន្ត​ HIGHLANDER​ បុក​មនុស្ស​ស្លាប់​ត្រូវ​បាន​បញ្ចប់រឿង​ត្រឹម​សំណង​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម្ចាស់​រថយន្ត​ HIGHLANDER​ បុក​មនុស្ស​ស្លាប់​ត្រូវ​បាន​បញ្ចប់រឿង​ត្រឹម​សំណង​

​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៤​ កន្លង​មក​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​នៅ​ចំណុច​ទល់មុខ​សាលា​បឋម​សិក្សា​ទៀន​ ផ្លូវ​លេខ​២០A​ ឋិត​ក្នុងភូមិ​ក្រាំងក្រូច​ សង្កាត់​ទៀន​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ បង្ក​ដោយ​រថយន្ត​ទំនើប​ម៉ាក​ Highlander​ បុក​រះ​ទៅ​លើ​ទោចក្រយានយន្ត​ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ និង​ខូចខាត​ទោចក្រយានយន្ត​ចំនួន​៤​គ្រឿង​ ព្រមទាំង​ទោចក្រយាន​ចំនួន​៣​គ្រឿង​ ។​

​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​បង្កហេតុ​ម៉ាក​ Highlander​ ពណ៌​ស​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ សាន​ សន​ ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​ជង្រុក​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​ ពល​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បុក​ទៅ​លើ​ទោចក្រយានយន្ត​១​គ្រឿង​ម៉ាក​ Honda​ Dream​ C125​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០០៥​ ពាក់​ស្លាក​លេខ​កណ្តាល​1A-5572​ បើកបរ​ដោយ​ស្ត្រី​ឈ្មោះ​ ម៉ៃ​ ថា​ច​ អាយុ​៦២​ឆ្នាំ​ បម្រើ​ការងារ​នៅ​មណ្ឌល​សុខភាព​រលួស​ មាន​ទីលំនៅ​ភូមិ​ក្រាំងក្រូច​ សង្កាត់​ទៀន​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ ក្នុង​គោលបំណង​ទៅ​ចាក់​ថ្នាំ​ឲ្យ​អ្នក​ភូមិ​ បណ្តាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ ។​ ក្រោយ​ពី​បុក​ទោចក្រយានយន្ត​១​គ្រឿង​បណ្តាល​ស្ត្រី​រង​គ្រោះ​ស្លាប់​រួច​មក​ រថយន្ត​បង្ក​ក៏​បាន​បន្ត​ទៅ​បុក​ទោចក្រយានយន្ត​ចំនួន​៣​គ្រឿង​ និង​ទោចក្រយាន​ចំនួន​៣​គ្រឿង​ទៀត​ ដែល​កំពុង​ចត​ទុក​នៅ​ក្នុង​ហាង​កាហ្វេ​ បណ្តាល​ឲ​ខូចខាត​ទាំងស្រុង​ ។​ ក្រោយ​ពេល​កើតហេតុ​ ទាំង​អ្នកបើកបរ​ ទាំង​យានជំនិះ​ខូចខាត​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងកា​ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ ។​

​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា​ ភាគី​ម្ចាស់​រថយន្ត​បង្ក​បាន​សម្រេច​សង​សំណង​ជា​ប្រាក់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​សព​ស្ត្រី​រង​គ្រោះ​ចំនួន​៤.០០០​ដុល្លារ​អា​មេ​រិ​ក​ ទោចក្រយានយន្ត​ចំនួន​៤​គ្រឿង​ ក្នុង​១​គ្រឿង​ជាង​១.០០០​ដុល្លារ​អា​មេ​រិ​កតាម​ប្រភេទ​ទោចក្រយានយន្ត​ និង​ទោចក្រយាន​ចំនួន​៣​គ្រឿង​ ក្នុង​១​គ្រឿង​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​បញ្ចប់​សំណុំរឿង​ ។​

​ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ដែរ​ថា​ ក្រោយ​ពេល​ភាគី​ម្ចាស់​រថយន្ត​បង្ក​ចេញ​សំណង​ការ​ខូចខាត​ឲ្យ​ទៅ​ភាគី​ជន​រង​គ្រោះ​រួចរាល់​ហើយ​ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​សម្រេច​ដោះ​លែង​ម្ចាស់​រថយន្ត​បង្ក​ឲ្យ​មាន​សេរីភាព​វិញ​ ដោយ​គ្មាន​ទទួលទោស​ទណ្ឌ​អ្វី​ឡើយ​ ៕​

899 8999


Source from: www.dtn7.com

No comments:

Post a Comment