យកកែវគប់វាយគូជម្លោះក្នុងពិធីកាត់ចំណងដៃ របួស ២២ថ្នេរ ដោយសាររឿងខោកក្បាល

ខេត្តណ្តាល ៖ បុរសម្នាក់បានរងរបួសដេរ ២២ថ្នេរ ដោយសារតែរពឹសដៃ ទៅខោកក្បាលអ្នកស្គាល់គ្នា កើតទៅជារឿងហិង្សា វាយតប់គ្នានៅក្នុងពិធី កាត់ចំណងដៃ ដោយមានចាក់ធុងបាស់រាំលេងកំសាន្ត កាលពីវេលាម៉ោង ២២និង៣០ នាទីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៤ នៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយជនសង្ស័យ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួនបានភ្លាមៗផងដែរ។
ជនរងគ្រោះឈ្មោះ វ៉ន ភារម្យ ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល មុខរបរជាកម្មកររោងចក្រ របួសដេរ ២២ថ្នេរ ចំណែកជនសង្ស័យ មានឈ្មោះ ហេង លឹមគា ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិ ត្រពាំងឈូក ឃុំពើក ស្រុកអង្គស្នួល មុខរបរជាកម្មកររោងចក្រ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ មុនកើតហេតុ មានពិធីកាត់ចំណងដៃ ពេលនោះ ជនរងគ្រោះ បានខោកក្បាលជនសង្ស័យ ស្រាប់តែជនសង្ស័យខឹង បានស្ទុះទៅវាយជនសង្ស័យនឹងដៃ តែមិនត្រូវទេ ស្រាប់តែជនសង្ស័យ បានយកកែវវាយ ទៅលើជនរងគ្រោះ បណ្ដាលឲ្យបែកក្បាល និងមុតពេញខ្លួន៕
Source from: watphnom-news.com
No comments:
Post a Comment