ជន​ទំនើង​មួយក្រុម​ប្រើ់​កាំបិត​បុ័ងតោ​និង​បំពង់​ទីប ដេញ​កាប់​ប្រហារ​បុរស ២​នាក់របួស​ធ្ងន់​

ជន​ទំនើង​មួយក្រុម​ប្រើ់​កាំបិត​បុ័ងតោ​និង​បំពង់​ទីប ដេញ​កាប់​ប្រហារ​បុរស ២​នាក់របួស​ធ្ងន់​

​រាជធានី​ភ្នំពេញ៖យុវ​ជន​​មួយ​ក្រុមប្រ​ដាប់​​ដោយកាំ​បិត​​បុ័ង​តោនិង​​បំ​ពង់​​ទីបបាន​​ពួន​ស្ទាក់​កាប់​​ប្រ​ហារទៅ​លើ​​យុវ​ជន២​​នាក់

​រាជធានី​ភ្នំពេញ ៖ យុវ​ជន​​មួយ​ក្រុម ប្រ​ដាប់​​ដោយ កាំ​បិត​​បុ័ង​តោ និង​​បំ​ពង់​​ទីប បាន​​ពួន​ស្ទាក់​កាប់​​ប្រ​ហារ ទៅ​លើ​​យុវ​ជន ២​​នាក់ ដែល​​កំ​ពុង​តែ​​ជិះ​​ម៉ូ​តូ​​ដោយ​មិន​ដឹង​​ខ្លួន ប​ណ្តា​ល​​ឲ្យ​​រង​របួស មុត​​រយះ​​ជើង​​ទាំង ២​​នាក់ ហើយ​​នាំ​គ្នា​​រត់​គេចតែ​​ត្រូវបាន​កម្លាំង​ល្បាត រួមជាមួយ​ប្រជាពលរដ្ឋ ចាប់បាន​ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៧​និង​៣០ នាទី យប់​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ មុខ​ហាង​បង​ស្រស់ ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនរងគ្រោះ​រួមមាន ឈ្មោះ ស៊ីម ផាន់​ណា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ ជាង​ជួសជុល​ម៉ូតូ ស្នាក់នៅ ភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ពោធិ៍​មាស ឃុំ​ពោធិ៍​មាស ស្រុក​អូររាំងឪ ខេត្តកំពង់ចាម រងរបួស​ជើង​ស្តាំ និង​ឈ្មោះ វឿន ប៊ុន​ណា ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​និង​ស្នាក់នៅ​ជាមួយគ្នា មាន​ស្រុកកំណើត ក្នុងភូមិ​អូរ​តា​វ៉ា​ម ឃុំ ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ រងរបួស​ជើង​សងខាង ។​

​ចំណែក​យុវជន​បង្ក ត្រូវ​សមត្ថកិច្ច​ចាប់បាន​ម្នាក់ ឈ្មោះ ចាន់ កុសល ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ ជាង​ជួសជុល​រថយន្ត ស្នាក់​នៅក្នុង​យានដ្ឋាន ភូមិ​ព្រៃ​កំបុត សង្កាត់​ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ឆ្ពឹស ឃុំ​ថ្ម​ពូន ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង ដោយឡែក​បក្ខពួក ២​នាក់ ផ្សេងទៀត រត់គេចខ្លួន​បាត់ ។ យុវជន​បង្ក​បាន​សារភាពថា ខ្លួន​រួមជាមួយ​បក្ខពួក ២​នាក់​ទៀត ត្រូវបាន​ជនរងគ្រោះ ទូរស័ព្ទ​ណាត់​មក​វាយ​គ្នា ប៉ុន្តែ​ជនរងគ្រោះ បាន​អះអាងថា មិនដែល​ស្គាល់គ្នា​ឡើយ ។​

​យុវជន​រងគ្រោះ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ពួកគេ​បានធ្វើ​ដំណើរ តាម​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AL- 0798 ជិះ​ឌុប​គ្នា បើកបរ​ដោយ​ឈ្មោះ ចាន់ កុសល ចេញពីផ្ទះ​ស្នាក់នៅ ក្នុង​គោលបំណង ទៅផ្ទះ​ឪពុកមា នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង លុះ​ជិះ​ដល់​ខាងត្បូង រង្វង់​មូល​ចោមចៅ ត្រូវបាន​យុវជន មួយក្រុម​មាន​គ្នា ៣​នាក់ ប្រដាប់​ដោយ​កាំបិត និង​បំពង់​ទីប​បានធ្វើ​សកម្មភាព គប់​កាំបិត​បុ័ងតោ ត្រូវចំ​ជើង​អ្នកបើក​ម៉ូតូ ហើយ​ជនបង្ក​ជិះ​ម៉ូតូ​ដេញតាម​វាយ  រហូតដល់​មុខ​ហាង​បង​ស្រស់ ហើយ​ជនរងគ្រោះ ផ្តួល​ម៉ូតូ​រត់​ស្រែក​ឲ្យ​គេឯង​ជួយ ៕

Wat 290310

 


Source from: watphnom-news.com

No comments:

Post a Comment