ស្ត្រី​ចំណាស់​លួច​ចង​.​ក សម្លាប់ខ្លួន​នៅលើផ្ទះ​រយៈពេល ២​ថ្ងៃ រហូត​ធំ​ក្លិនស្អុយ​ទើប​កូន​ដឹង​

ស្ត្រី​ចំណាស់​លួច​ចង​.​ក សម្លាប់ខ្លួន​នៅលើផ្ទះ​រយៈពេល ២​ថ្ងៃ រហូត​ធំ​ក្លិនស្អុយ​ទើប​កូន​ដឹង​

​ខេត្ដ​កណ្ដាល៖ស្ដ្រី​​វ័យ​​ចំ​ណាស់​​ម្នាក់កើត​​ជំ​ងឺ​សរ​សៃ​ប្រ​សាទបាន​​ឡើង​លើ​​ផ្ទះ​​លួច​​ចង​កស​ម្លាប់​ខ្លួន​​រយៈ​ពេល២​​ថ្ងៃរហូត​​ធំ​​ក្លិន​ស្អុយ​​ទើប​​កូន​​ដឹងបង្ក​​ឲ្យ​មាន​ការ​​ភ្ញាក់​ផ្អើល

​ខេត្ដ​កណ្ដាល ៖ ស្ដ្រី​​វ័យ​​ចំ​ណាស់​​ម្នាក់ កើត​​ជំ​ងឺ​សរ​សៃ​ប្រ​សាទ បាន​​ឡើង​លើ​​ផ្ទះ​​លួច​​ចង​ក ស​ម្លាប់​ខ្លួន​​រយៈ​ពេល ២​​ថ្ងៃ រហូត​​ធំ​​ក្លិន​ស្អុយ​​ទើប​​កូន​​ដឹង បង្ក​​ឲ្យ​មាន​ការ​​ភ្ញាក់​ផ្អើល ដល់​​ប្រ​ជា​ព​លរដ្ឋ និង​​ស​មត្ថ​កិច្ច កាល​ពី​​វេ​លា​​ម៉ោង ៦​​និង​​៣០នាទី​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៤ នៅផ្ទះ​ជនរងគ្រោះ ក្នុងភូមិ​អូរអណ្ដូង ឃុំ​បារគូ ស្រុក​កណ្ដាលស្ទឹង ខេត្ដ​កណ្ដាល ។​

​ជនរងគ្រោះ​មានឈ្មោះ អ៊ុន ផាន់​នី ភេទ​ស្រី អាយុ ៤៣​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ឃុំ​កើតហេតុ  មុខរបរ​កសិករ មាន​ជំងឺសរសៃប្រសាទ​។  នៅមុន​ថ្ងៃកើតហេតុ គឺ​នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៤ វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក អ្នកជិតខាង​បានឃើញ ស្ដ្រី​រងគ្រោះ​ដើរ​ចេញពីផ្ទះ ទៅ​ទិញ​បារី​នៅក្នុង​ភូមិ រួច​ក៏​ត្រឡប់មកផ្ទះ​វិញ ឡើងទៅ​សម្ងំ​បាត់​រហូត​។ លុះដល់​ព្រឹក​ថ្ងៃទី​២៩ ខែ មីនា ឆ្នាំ​២០១៤ វេលា​ម៉ោង ៦​និង​៣ ០​នាទី កូនស្រី​របស់​ជនរងគ្រោះ​ឈ្មោះ ផន សុខ​ហេង អាយុ ១៧​ឆ្នាំ មានការ​សង្ស័យ ក៏​ឡើងទៅ​មើល ស្រាប់តែ​ទ្វារផ្ទះ មាន​ដាក់​គន្លឹះ​ពី​ខាងក្នុង​ជាប់ ។

​ពេលនោះ​កូនស្រី ក៏​អើតមើល​តាម​បង្អួច ក៏​ឃើញ​ម្ដាយ​ចងក ស្លាប់​បាត់ទៅហើយ ដោយ​ប្រើ​ខ្សែ​គោ ក៏បាន​ប្រាប់​បងប្អូន និង​រាយការណ៍ ទៅ​សមត្ថកិច្ច​ជំនាញ ឲ្យ​​ចុះទៅពិនិត្យ​សាកសព ដោយ​សមត្ថកិច្ច​បា​នស​ន្និ​ដ្ឋា​ន​ថា ជនរងគ្រោះ​បានធ្វើ​អត្ដ​ឃាត ដោយ​ចងក​សម្លាប់ខ្លួន រហូត​មាន​សភាព ហើម​ស្អុយ​ទៅហើយ​។ ម្យ៉ាង​ទៀត​ដោយសារ ជនរងគ្រោះ​នៅក្នុង​ផ្ទះ​ម្នាក់ឯង ចំណែក​កូនស្រី ទៅ​ធ្វើការ​រោងចក្រ និង​រស់នៅ​ផ្ទះ​ផ្សេង ជាមួយ​អ៊ំ​ប្រុស នៅ​ខាងលិច​ផ្ទះ​ជនរងគ្រោះ ។ យ៉ាងណាក៏ដោយ ចំពោះ​ករណីនេះ កូនចៅ​និង​ក្រុមគ្រួសារ ពុំ​ចោទប្រកាន់​ឬ​ប្ដឹងផ្ដល់​អ្វី​ឡើយ ហើយ​បាន​សុំ​យក​សាកសព ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

Wat 29034


Source from: watphnom-news.com

No comments:

Post a Comment