ដឹកអុស​ចេញពី​ព្រៃ ជាន់​មីនតោន​ផ្ទុះ​ប៉ើង​លើ​មេឃ ធ្លាក់​មកវិញ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

ដឹកអុស​ចេញពី​ព្រៃ ជាន់​មីនតោន​ផ្ទុះ​ប៉ើង​លើ​មេឃ ធ្លាក់​មកវិញ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

​ខេត្តបាត់ដំបង៖យ៉ាង​ហោច​ណាស់​​បុរស​​ម្នាក់បាន​​ស្លាប់​​គួរ​​ឲ្យ​​អា​ណោច​អា​ធ័មនិង​​បុរស​​ម្នាក់​ទៀត​​របួស​ធ្ងន់ហើយ​​​គោ​​យន្ត​​ក​ន្ត្រៃបាន​​រង​​នូវ​​ការ​ខូច​ខាត​​ទាំង​ស្រុងដោយ​សារ​​ផ្ទុះ​​មីន​តោន

​ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​​បុរស​​ម្នាក់ បាន​​ស្លាប់​​គួរ​​ឲ្យ​​អា​ណោច​អា​ធ័ម និង​​បុរស​​ម្នាក់​ទៀត​​របួស​ធ្ងន់ ហើយ​​​គោ​​យន្ត​​ក​ន្ត្រៃ បាន​​រង​​នូវ​​ការ​ខូច​ខាត​​ទាំង​ស្រុង ដោយ​សារ​​ផ្ទុះ​​មីន​តោន ពេល​​ដឹក​អុស​​ត្រ​ឡប់​​ចេញ​ពី​​ព្រៃ ដើ​ម្បី​​ទៅ​ផ្ទះ​​វិញ​​កាល​ពី​​វេ​លា​​ម៉ោង ៩​និង​១០ នាទី​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ភ្នំស្រួច ភូមិ​អូរ​ល្មូ​ន ឃុំ​ផ្លូវ​មាស ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង​។​

​លោក​ព្រំ​ជំនិត នគរបាល​បច្ចេកទេស និង​កោសល​វិច័យ ស្រុក​រតនៈមណ្ឌល បានអោយដឹងថា បុរស​ដែល​ស្លាប់​ដោយ​គ្រាប់មីន មានឈ្មោះ ចែ ទុំ អាយុ ៣៧​ឆ្នាំ របួស​ពោះ​ទឹក ធ្លាយ​ពោះវៀន ក្រពះ និង​បាក់ដៃ​ឆ្វេង ហើយ​បុរស​ដែល​រងរបួស​ធ្ងន់ មានឈ្មោះ សៀន ពិ​សិទ្ធ អាយុ ២២​ឆ្នាំ របួស​ស្នង​ជើង​ស្តាំ និង​កូត​ពោះ​ទឹក ប៉ើង​ឡើងលើ​អាកាស រួច​ធ្លាក់​មក​ដី​វិញ​។​ទាំង ២​នាក់ រស់នៅ​ភូមិ​អូរ​ត្រែង ឃុំ​ផ្លូវ​មាស ស្រុក​រតនៈមណ្ឌល ជាមួយគ្នា ហើយ​គោយន្ត​បាន​ខូចខាត​ទាំងស្រុង​។​

​ឈ្មោះ សៀន ពិ​សិទ្ធ ជា​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ ខ្លួន​និង​សព​រងគ្រោះ បាន​បើកបរ​គោយន្ត​តាមផ្លូវ ទៅរក​អុស​ហើយ​ពេល​បាន អុស​ពេញ​គោយន្ត ក៏​បើក​ត្រឡប់មក​តាមផ្លូវ​ដដែល​ទៅ​ជាន់មីន ផ្ទុះ​បណ្តាលអោយ​អ្នកបើក​ស្លាប់ ហើយ​ខ្លួន​ជា​អ្ន​ជិះ​ក្បែរ​ប៉ើង​ឡើងលើ​មេឃ រួច​ធ្លាក់​មក​ដី​តែម្តង​។ លោក ព្រំ ជំនិត បាន​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​បាន​ស្លាប់ ដោយសារ​គោយន្ត​ដឹកអុស ជាន់​មីនតោន​ផ្ទុះ មែន​មិនមែនជា​ករណី​ឃាតកម្ម អ្វី​ឡើយ​៕

Wat 28034 Wat 28039 Wat 28033


Source from: watphnom-news.com

No comments:

Post a Comment