ឡាន​ដឹកឈើ​បើក​បុក​យុវជន ២​នាក់ សល់​តែ​ដង្ហើមចង្រិត ហើយ​គេចខ្លួន​បាត់ស្រមោល​

ឡាន​ដឹកឈើ​បើក​បុក​យុវជន ២​នាក់ សល់​តែ​ដង្ហើមចង្រិត ហើយ​គេចខ្លួន​បាត់ស្រមោល​

​ខេត្តកំពង់ធំ៖យុវ​ជន២​​នាក់​​របួស​ធ្ងន់មិន​​ស​ង្ឃឹម​ថា​​រស់​​នោះ​ទេត្រូវ​បាន​​ដឹក​ប​ញ្ជូន​​ទៅ​ស​ង្គ្រោះនៅ​​មន្ទីរ​​ប​ង្អែក​​ខេត្ត​កំ​ពង់​ធំប​ន្ទាប់​ពី​​រថ​យន្ត

​ខេត្តកំពង់ធំ ៖ យុវ​ជន ២​​នាក់​​របួស​ធ្ងន់ មិន​​ស​ង្ឃឹម​ថា​​រស់​​នោះ​ទេ ត្រូវ​បាន​​ដឹក​ប​ញ្ជូន​​ទៅ​ស​ង្គ្រោះ នៅ​​មន្ទីរ​​ប​ង្អែក​​ខេត្ត​កំ​ពង់​ធំ ប​ន្ទាប់​ពី​​រថ​យន្ត ដឹក​ឈើ​​ប្រ​ណីត​មួយ​គ្រឿង បើក​​បុក​​យ៉ាង​​ពេញ​ទំ​ហឹង កាល​ពី​​វេ​លា​​ម៉ោង ២​​និង​​៣០ នាទី​រំ​លង​អ​ធ្រាត្រ ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច ភូមិ​កំពង់​រទេះ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​យុវជន ២​នាក់ ជិះ​ម៉ូតូ​ម៉ា​កវេ​វ​អាល់​ហ្វា ពណ៌​ខ្មៅ ពី​ត្បូង​ទៅ​ជើង ហើយ​រថយន្ត​ម៉ាក តា​កូ​ម៉ា មួយគ្រឿង បោះ​ពួយ​យ៉ាង​លឿន ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង នៅពេល​មកដល់​កន្លែង​កើតហេតុ ពុំ​ដឹង​ជា​យ៉ាងម៉េច ក៏​ឮស្នូរ​បុក​គ្នា​លាន់​ដូច​រន្ទះ​។ នៅពេលនេះ​ពួកគាត់ ក៏បាន​ស្ទុះ​ទៅ​មើល ឃើញ​រថយន្ត​ដឹកឈើ​ប្រណីត ប៉ុន្តែ​មិនដឹង​ជា​ឈើ​ស្អី​នោះទេ ហើយ​ភ្លាមៗ​នោះ តៃកុង​រថយន្ត​ក៏បាន បញ្ជា​រថយន្ត​ទៅមុខ​បាត់​។​

​នៅឯ​មន្ទីរពេទ្យ ជនរងគ្រោះ​ម្នាក់ ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ ហៀ​ង ម៉េង​លី អាយុ ១៩​ឆ្នាំ នៅ​ភូមិ​កើតហេតុ​ខាងលើ​។ ចំណែក​ម្នាក់ទៀត នៅ​មិនទាន់​ស្គាល់ ឈ្មោះ​ទេ ព្រោះ​ក្រុមគ្រួសារ​មិនទាន់​ទៅដល់ ហើយ​ជនរងគ្រោះ​នៅ​សន្លប់​ឈឹង​។ គួរបញ្ជាក់​ផងដែរ​ថា ករណី​គ្រោះថ្នាក់​ចរាចរ  ដែល​បង្កឡើង ដោយ​រថយន្ត​ដឹកឈើ​ល្មើស​ច្បាប់ បានសម្លាប់​ជីវិត​មនុស្ស និង​បង្ក​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​ជាច្រើន នាក់​មកហើយ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​៕

Wat 280311


Source from: watphnom-news.com

No comments:

Post a Comment