មកពី​ហូប​ការបើក​ម៉ូតូ​បុក​គ្នា ស្លាប់​អ្នកបើកបរ ២​នាក់ ក្នុង​ថ្លុកឈាម ម្នាក់ទៀត​របួសធ្ងន់​

មកពី​ហូប​ការបើក​ម៉ូតូ​បុក​គ្នា ស្លាប់​អ្នកបើកបរ ២​នាក់ ក្នុង​ថ្លុកឈាម ម្នាក់ទៀត​របួសធ្ងន់​

​ខេត្តពោធិ៍សាត់៖ទា​ហាន​​ការ​ពារ​​ព្រំ​ដែន​​គោក​​​កម្ពុ​ជា​​ថៃ​​​ម្នាក់បាន​​ចេញ​ពី​​​ហូប​ការក្នុង​​ស​ភាព​​ស្រ​វឹង​​ជោក​ជាំឡើង​​ជិះ​​ម៉ូ​តូ​​ខ្លួន​ឯងបោះ​ពួយ​​លឿន​​ដូច​​ព្យុះទៅ​បុក​​ម៉ូ​តូ​​ច្រាស​ទិស​គ្នា

​ខេត្តពោធិ៍សាត់ ៖ ទា​ហាន​​ការ​ពារ​​ព្រំ​ដែន​​គោក​​​ កម្ពុ​ជា​​ថៃ​​​ម្នាក់ បាន​​ចេញ​ពី​​​ហូប​ការ ក្នុង​​ស​ភាព​​ស្រ​វឹង​​ជោក​ជាំ ឡើង​​ជិះ​​ម៉ូ​តូ​​ខ្លួន​ឯង បោះ​ពួយ​​លឿន​​ដូច​​ព្យុះ ទៅ​បុក​​ម៉ូ​តូ​​ច្រាស​ទិស​គ្នា យ៉ាង​​ពេញ​ទំ​ហឹ​ង ប​ណ្តា​ល​ឲ្យ​​ស្លាប់​​អ្នក​បើក​បរ ២​​នាក់ទាំងសងខាង នៅនឹងកន្លែង​កើតហេតុ ឯ​ប្អូនស្រី​ជនរងគ្រោះ អង្គុយ​ខាងក្រោយ ក៏​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ នៅ​ប្រទេស​ថៃ កាលពី​វេលា​ម៉ោង ០៩​និង​០៥ នាទី​យប់​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៤ នៅលើ​ផ្លូវលំ​មួយ​ខ្សែ​ក្រាល​គ្រួស​ក្រហម ស្ថិត​ក្នុងភូមិ​កណ្ដាល ឃុំ​ឯកភាព ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

​ជនរងគ្រោះ​ជា​ជនបង្ក ដែល​ស្លាប់​នោះ មានឈ្មោះ អ៊ុន ចាន់​រស្មី អាយុ ២៣​ឆ្នាំ ភេទ​ប្រុស និង​ប្អូនស្រី​អង្គុយ​ខាងក្រោយ ដែល​រងរបួស​មានឈ្មោះ អ៊ុន ស៊ុន​លី​កា អាយុ ២០​ឆ្នាំ ដោយឡែក​ភាគី​ម្ខាង​ទៀត ដែល​ស្លាប់​ដែរនោះ មានឈ្មោះ ជូន ជ្រន អាយុ ២៣​ឆ្នាំ ជា​មន្ត្រី​ទាហាន​ការពារ​ព្រំដែន​ខ្មែរ​ថៃ អ្នក​ទាំង​៣ មាន​ទីលំ​នៅ​ក្នុងភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មន្ត្រី​ទាហាន​បាន​ចេញពី​ហូប​ការ បើកបរ​ម៉ូតូ​ប្រភេទ​វីវ៉ា ក្នុងស្ថានភាព​ស្រវឹង​ដាប តាមផ្លូវ​ក្រួស​ក្រហម ទិសដៅ​ពី​កើ​តទៅ​លិច លឿន​ដូច​ព្យុះ​។​

​ខណៈ​មកដល់​ចំណុច​ខាងលើ ជនរងគ្រោះ​ក៏បាន​បើក​ម៉ូតូ​C125 ពណ៌​ខ្មៅ​ឌុប​គ្នា ២​នាក់​បងប្អូន​ស្រី​ប្រុស យឺតៗ​ខាងស្ដាំ​ដៃ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ស្រាប់តែ​ជនបង្ក​បាន​បើក​ទៅបុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បើកបរ​ម៉ូតូ​ទាំង ២​នាក់ ស្លាប់​នៅ​នឹង កន្លែងកើតហេតុ​តែម្តង​។ ក្រោយពេល​វាស់វែង​រួចរាល់ សមត្ថកិច្ច​បាន​យក​ម៉ូតូ ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ថ្មដា រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ ហើយ​សព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ យកទៅ​ផ្ទះ​រៀងៗ​ខ្លួន ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

Wat 29032


Source from: watphnom-news.com

No comments:

Post a Comment