ឧ​ក​ញ៉ា ស្រេង ម៉េង ក្លាយ​​​ជា​​មេ​​ឈ្មួញ ដ៏​​មាន​​ឥ​ទ្ធិ​ពល​​និង​​ដុះ​​ស្នឹម ប្រ​ចាំ​ខេត្ត​​ព្រះ​វិ​ហារ ជ្រក​​ក្រោម​​ឥ​ទ្ធិ​ពល​​ឧ​ក​ញ៉ា ទ្រី​ភាព​ យ៉ាង​ក្រ​អឺត​ក្រ​ទ​ម

ឧ​ក​ញ៉ា ស្រេង ម៉េង ក្លាយ​​​ជា​​មេ​​ឈ្មួញ ដ៏​​មាន​​ឥ​ទ្ធិ​ពល​​និង​​ដុះ​​ស្នឹម ប្រ​ចាំ​ខេត្ត​​ព្រះ​វិ​ហារ ជ្រក​​ក្រោម​​ឥ​ទ្ធិ​ពល​​ឧ​ក​ញ៉ា ទ្រី​ភាព​ យ៉ាង​ក្រ​អឺត​ក្រ​ទ​ម

​ខេត្តព្រះវិហារ៖មួយ​រយៈ​​ក​ន្លង​មក​នេះស​មត្ថ​កិច្ច​​បាន​ចេញ​​ប្រ​តិ​បត្តិ​ការប​ង្ក្រាប​​ការ​ដឹក​ជ​ញ្ជូន​​ឈើ​​ខុស​ច្បាប់យ៉ាង​​គ​គ្រឹ​ក​គ​គ្រេង​​ទាំងតាម​រថ​យន្ត​​តូច​និង​​រថ​យន្ត​​​ធំប៉ុន្តែ​​មិន​ដែល​​ប៉ះ​ពាល់​​ដល់​​ស​កម្ម​ភាពប្រ​មូល​​ទិញ​​ឈើ​​ខុស​ច្បាប់

​ខេត្តព្រះវិហារ ៖ មួយ​រយៈ​​ក​ន្លង​មក​នេះ ស​មត្ថ​កិច្ច​​បាន​ចេញ​​ប្រ​តិ​បត្តិ​ការ ប​ង្ក្រាប​​ការ​ដឹក​ជ​ញ្ជូន​​ឈើ​​ខុស​ច្បាប់ យ៉ាង​​គ​គ្រឹ​ក​គ​គ្រេង​​ទាំង តាម​រថ​យន្ត​​តូច​និង​​រថ​យន្ត​​​ធំ ប៉ុន្តែ​​មិន​ដែល​​ប៉ះ​ពាល់​​ដល់​​ស​កម្ម​ភាព ប្រ​មូល​​ទិញ​​ឈើ​​ខុស​ច្បាប់របស់​ឧកញ៉ា ស្រេង ម៉េង ដែលជា​មេការ របស់​ក្រុមហ៊ុន ទ្រី ភាព ដ៏​មាន​ឥទ្ធិពល​ប្រចាំខេត្ត​ព្រះវិហារ ម្តងណា​ឡើយ​។ ដូចដែល​ប្រជាពលរដ្ឋ បាន​រាយការណ៍​ថា ទីតាំង​សិប្បកម្ម​និង​ឃ្លាំង​ស្តុក​ឈើ ដ៏​ធំ​មួយកន្លែង ស្ថិតនៅក្នុង​ឃុំ​ធ្មា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ មាន​សកម្មភាព​ប្រមូល​ទិញ ឈើ​ប្រណីត​លេខ​១ ប្រភេទ បេង នាងនួន ធ្នង់ ពោលគឺ​ទីតាំង​សិប្ប កម្ម​កែច្នៃ​ឈើ​ដ៏​ធំ​មួយ​នេះ ស្ថិតក្រោម​ចាត់ចែង​របស់ ឧកញ៉ា ស្រេង ម៉េង ដោយ​ជ្រក​ក្រោម​ឥទ្ធិពល របស់​ក្រុមហ៊ុន ទ្រី ភាព កំពុង​ប្រមូល​ទិញ​ឈើ​ប្រណីត ដែល​មិនមាន​ប្រភព​ច្បាស់លាស់ យ៉ាង​អនាធិបតេយ្យ​បំផុត ដែល​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី ក្រសួងកសិកម្ម ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ ជាបន្ទាន់​ផងដែរ​។​
 
​គេ​ទទួលស្គាល់ថា ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ទទួលបាន​សិទ្ធិ​ក្នុងការ ប្រមូល​ទិញ​ឈើ​ដែល​បានមកពី​ការបង្ក្រាប របស់​សមត្ថកិច្ច សម្រាប់​យកទៅ​កែច្នៃ ជា​គ្រឿង​សង្ហា​រឹម​ប្រើប្រាស់​ក្នុងស្រុក ប៉ុន្តែ​មាន​ឈ្មួញ​ខិលខូច​មួយចំនួន បាន​ប្រើប្រាស់​ឥទ្ធិពល របស់​ក្រុមហ៊ុន ទ្រី ភាព ក្នុង​ការប្រមូលទិញ ឈើ​ប្រណីត​គ្រប់​ប្រភេទ ដោយ​មិនមាន​ប្រភព​ច្បាស់លាស់ នាំ​ឲ្យ​ប៉ះពាល់​ដល់​ឥទ្ធិពល របស់​ក្រុមហ៊ុន ទ្រី ភាព ផងដែរ​។ ដោយឡែក​ឧកញ៉ា ស្រេង ម៉េង គេ​មិន​ច្បាស់​ទេ​ថា គាត់​គឺជា​មេការ​របស់​ក្រុមហ៊ុន ទ្រី ភាព ឈរជើង​ចាំ​ប្រមូល​ទិញ​ឈើ នៅលើ​ទឹកដី​ខេត្តព្រះវិហារ ឬក៏​យ៉ាងណា​នោះទេ ប៉ុន្តែ​ភាពអនាធិបតេយ្យ កន្លងមក​គឺ ឧកញ៉ា ស្រេង ម៉េង បាន​ប្រមូល​ទិញ​ឈើ ដែល​ក្រុម​ឈ្មួញ​ដឹកជញ្ជូន មកពី​ស្រុក​ជ័យ​សែន ស្រុក​ឆែប ខេត្តព្រះវិហារ​ទាំងយប់​ទាំង​ថ្ងៃ ហើយ​ឈើ​ទាំងអស់នោះ ត្រូវគេ​ដឹងថា បានមកពី​ការចូល​កាប់បំផ្លាញ តាម​ព្រៃ​សហគមន៍ និង​តំបន់​ព្រៃ​ការពារ ជាដើម ហើយ​គេ​ដឹងថា​ឧកញ៉ា ស្រេង ម៉េង គឺជា​មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ដុះ​ស្លែ គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ឡើយ​។​
 
​មានការ​បញ្ជាក់​ផងដែរ​ថា សិប្បកម្ម​កែច្នៃ​ឈើ​ដ៏​ធំ របស់​ឧកញ៉ា ស្រេង ម៉េង មាន​មេជាង​និង​កម្ម​ករទាំង​ជនជាតិខ្មែរ និង​ជនអន្តោប្រវេសន៍​យួន ខុសច្បាប់​ជាច្រើន​នាក់ បម្រើ​ការងារ​នៅ​ទីនោះ​មិនដែល​មាន​នរណា ហ៊ាន​ទៅ​សួរនាំ​នោះទេ ព្រោះ​មួយ​ម៉ាត់​ណាក៏ដោយ ឧកញ៉ា ស្រេង ម៉េង តែងតែ​យក​ឥទ្ធិពល របស់​ក្រុមហ៊ុន ទ្រី ភាព មក​បិទមុខ​ជានិច្ច​។ កន្លងមក​ឧកញ៉ា ស្រេង ម៉េង បាន​ប្រមូល​ទិញ​ឈើ នៅ​ចំណុច​ឃុំ​ស្តៅ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ យកទៅលក់​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព ជា​ប្រភេទ​ឈើ​ធ្នង់​ជាង ៦០​ម៉ែត្រគូប ក៏​គេ​សង្ស័យថា ឈើ​ទាំងនោះ​គ្មាន​ប្រភព​ច្បាស់លាស់ និង​បានមកពី​ការកាប់បំផ្លាញ តាម​តំបន់​ព្រៃ​ការពារ​ជាដើម​។ ពលរដ្ឋ​មួយចំនួន​បាន​ដឹកជញ្ជូន ឈើ​ប្រណីត​ចេញពី​ក្នុងព្រៃ តាម​រថយន្ត​កែច្នៃ យកមក​លក់​ឲ្យ​ឧកញ៉ា ស្រេង ម៉េង ក្នុង​តម្លៃថោកៗ ដែល​ពេលខ្លះ​ឈើ​របស់​ឧកញ៉ា ស្រេង ម៉េង គរ​ដូច​ភ្នំ​រក​កន្លែង​ទុក​គ្មាន​ក៏​សុំ​យក ទៅ​រក្សាទុក​នៅតាម ប៉ុស្តិ៍​សមត្ថកិច្ច​មួយចំនួន​ផងដែរ ។​
 
 គេ​មិន​ច្បាស់​ទេ​ថា ភាពអនាធិបតេយ្យ​ដែល​បង្កឡើង ដោយ​ឧកញ៉ា ស្រេង ម៉េង នាពេល​បច្ចុប្បន្ននេះ មាន​ជាប់​ជំពាក់ជំពិន​អ្វី ជាមួយ​ក្រុមហ៊ុន ទ្រី ភាព ព្រោះ​ជាគោលការណ៍ ក្រុមហ៊ុន ទ្រី ភាព ទទួលបាន​សិទ្ធិ​ប្រមូល​ទិញ​ឈើ ដែល​បានមកពី​ការបង្ក្រាប របស់​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ ប៉ុន្តែ​ឧកញ៉ា ស្រេង ម៉េង បាន​ប្រមូល​ទិញ​ឈើ ពី​ប្រជាពលរដ្ឋ​ដែល ដឹកជញ្ជូន​ចេញពី​ក្នុងព្រៃ​ទាំងយប់ ទាំង​ថ្ងៃ គឺជា​បទល្មើស និង​ផ្ទុយ​ពី​គោលការណ៍ របស់​ក្រុមហ៊ុន ទ្រី ភាព​។ ដូច្នេះ​គេ​ចង់ឃើញ ផ្នែក​ពាក់ព័ន្ធ​ត្រួត​ពិនិត្យមើល ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់ និង​ទីតាំង​ស្តុក​ឈើ​ទ្រង់ទ្រាយ​ធំ ដែលមាន​ឈើ​ប្រណីត​គរ​ដូច​ភ្នំ របស់​ឧកញ៉ា ស្រេង ម៉េង ឡើងវិញ​ផង ព្រោះ​គេ​សង្ស័យថា ឧកញ៉ា ស្រេង ម៉េង បាន​យកឈ្មោះ​ក្រុមហ៊ុន​ទ្រី ភាព យកទៅ​ប្រើប្រាស់​សម្រាប់ ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ជា​ប្រភព​នៃ​ការលើកទឹកចិត្ត ឲ្យ​មាន​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ យ៉ាង​វិនាស​ហិនហោច លើ​ទឹកដី​ខេត្តព្រះវិហារ​៕

Wat sreng Meng Wat sreng meng_01

 


Source from: watphnom-news.com

No comments:

Post a Comment