ស្វាមីភរិយាវ័យក្មេង ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ពេលលង់លក់ក្នុងដំណេក អាចជារឿងគំនុំ

ខេត្តកំពង់ចាម ៖ ស្វាមីភរិយាវ័យក្មេងមួយគូ រស់នៅក្នុងភូមិខ្នប់ដំរី ឃុំដំរិល ស្រុកអូរាំងឪ ខេត្តកំពង់ចាម ត្រូវបានជនមិនស្គាល់មុខ លួចបាញ់ប្រហារ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័មបំផុត ខណៈដែលជនរងគ្រោះ កំពុងលង់លក់ក្នុងដំណេក កាលពីវេលាម៉ោង ១២និង០០ នាទីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ ហើយតាមការសន្និដ្ឋានជំហានដំបូង សមត្ថកិច្ចសង្ស័យថា ជារឿងគំនុំ។
សមត្ថកិច្ចនគរបាលស្រុកអូរាំងឪ បានឲ្យដឹងថា បុរសរងគ្រោះជាប្តី មានឈ្មោះ អ៊ុក ម៉ានិន អាយុ ៣៣ឆ្នាំ និងភរិយាមានឈ្មោះ ទាវ ស្រី អាយុ ២៥ឆ្នាំ។ ជនរងគ្រោះទាំង ២នាក់នេះ ត្រូវឃាតកប្រើកាំភ្លើងវែង បាញ់សម្លាប់ពេលកំពុងដេក នៅលើផ្ទះរបស់ខ្លួន បណ្តាលឲ្យស្លាប់ទាំង២នាក់ នៅក្នុងថ្លុកឈាម។ បុរសជាប្តីត្រូវឃាតក បាញ់ចំក្លៀកខាងស្តាំ ដោយឡែកកូនរបស់ ជនរងគ្រោះ មិនរងគ្រោះថ្នាក់នោះទេ ហើយសមត្ថកិច្ច កំពុងបន្តធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីតាមវែកមុខជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់៕
Source from: watphnom-news.com