ស្វាមីភរិយា​វ័យក្មេង ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់ ពេល​លង់លក់​ក្នុង​ដំណេក​ អាច​ជា​រឿង​គំនុំ

ស្វាមីភរិយា​វ័យក្មេង ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់ ពេល​លង់លក់​ក្នុង​ដំណេក​ អាច​ជា​រឿង​គំនុំ

​ខេត្តកំពង់ចាម៖ស្វាមី​ភរិ​យា​​វ័យ​ក្មេង​​មួយ​គូរស់​នៅ​ក្នុង​​ភូមិ​​ខ្នប់​​ដំ​រីឃុំ​​ដំ​រិលស្រុក​​អូ​​រាំង​​ឪខេត្ត​កំ​ពង់​ចាមត្រូវ​បាន​​ជន​​មិន​​ស្គាល់​មុខ

​ខេត្តកំពង់ចាម ៖ ស្វាមី​ភរិ​យា​​វ័យ​ក្មេង​​មួយ​គូ រស់​នៅ​ក្នុង​​ភូមិ​​ខ្នប់​​ដំ​រី ឃុំ​​ដំ​រិល ស្រុក​​អូ​​រាំង​​ឪ ខេត្ត​កំ​ពង់​ចាម ត្រូវ​បាន​​ជន​​មិន​​ស្គាល់​មុខ លួច​​បាញ់​ប្រ​ហារ ប​ណ្តា​ល​​ឲ្យ​​ស្លាប់​ក្នុង​​ថ្លុក​ឈាម យ៉ាង​​អា​ណោ​ច​អា​ធ័ម​​បំ​ផុត ខ​ណៈ​ដែល​​ជន​រង​គ្រោះ កំ​ពុង​​លង់​លក់​ក្នុង​ដំណេក កាលពី​វេលា​ម៉ោង ១២​និង​០០ នាទី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៤ ហើយ​តាម​ការសន្និដ្ឋាន​ជំហាន​ដំបូង សមត្ថកិច្ច​សង្ស័យថា ជា​រឿង​គំនុំ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​អូ​រាំង​ឪ បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​ជា​ប្តី មានឈ្មោះ អ៊ុក ម៉ា​និ​ន អាយុ ៣៣​ឆ្នាំ និង​ភរិយា​មានឈ្មោះ ទាវ ស្រី អាយុ ២៥​ឆ្នាំ​។ ជនរងគ្រោះ​ទាំង ២​នាក់​នេះ ត្រូវ​ឃាតក​ប្រើ​កាំភ្លើង​វែង បាញ់សម្លាប់​ពេល​កំពុង​ដេក នៅលើផ្ទះ​របស់ខ្លួន បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់ នៅក្នុង​ថ្លុកឈាម​។ បុរស​ជា​ប្តី​ត្រូវ​ឃាតក បាញ់​ចំ​ក្លៀក​ខាងស្តាំ ដោយឡែក​កូន​របស់ ជនរងគ្រោះ មិន​រងគ្រោះថ្នាក់​នោះទេ ហើយ​សមត្ថកិច្ច កំពុង​បន្តធ្វើ​ការស្រាវជ្រាវ និង​ស៊ើបអង្កេត ដើម្បី​តាម​វែកមុខ​ជន​សង្ស័យ មក​ផ្តន្ទាទោស​តាមច្បាប់​៕

Wat 01038 Wat 01039


Source from: watphnom-news.com

No comments:

Post a Comment