ក្មេងស្រី​បបួល​លេងល្បែង​សិច​នៅក្រោម​ទ្រើងឃ្លោក ជាប់ចោទ​ពីបទ​រំលោភ​សេព​សន្ធ​វៈ​

ក្មេងស្រី​បបួល​លេងល្បែង​សិច​នៅក្រោម​ទ្រើងឃ្លោក ជាប់ចោទ​ពីបទ​រំលោភ​សេព​សន្ធ​វៈ​

​ខេត្ដ​កណ្ដាល៖រឿង​រ៉ាវ​​ក្មេងៗ​​ដែល​​រស់​នៅ​​ជិត​គ្នាបាន​​ប្រ​ព្រឹត្ត​​រឿង​​មិន​​គ​ប្បីត្រូវ​បាន​​ឪ​ពុក​ម្ដាយ​​ខាង​​ស្រីប្ដឹង​​ពី​បទ​​រំ​លោភ​​​ក្មេង​ស្រីដែល​​ទើប​​តែ​មាន​​អា​យុ៦​​ឆ្នាំកាល​ពី​​វេ​លា​​ម៉ោង

​ខេត្ដ​កណ្ដាល ៖ រឿង​រ៉ាវ​​ក្មេងៗ​​ដែល​​រស់​នៅ​​ជិត​គ្នា បាន​​ប្រ​ព្រឹត្ត​​រឿង​​មិន​​គ​ប្បី ត្រូវ​បាន​​ឪ​ពុក​ម្ដាយ​​ខាង​​ស្រី ប្ដឹង​​ពី​បទ​​រំ​លោភ​​​ក្មេង​ស្រី ដែល​​ទើប​​តែ​មាន​​អា​យុ ៦​​ឆ្នាំ កាល​ពី​​វេ​លា​​ម៉ោង ១៧​​និង​​៣០ នា​ទី​​ថ្ងៃ​ទី​​២៧ ខែ​មី​នា ឆ្នាំ​​២០​១៤ ហើយ​​​មួយ​​​ម៉ោង​ក្រោយមក សមត្ថកិច្ច​បាន​ចុះទៅ​ឃាត់ខ្លួន ក្មេងប្រុស​ជាប់​សង្ស័យ នៅ​ចំណុច​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល ប៉ុន្ដែ​ករណីនេះ​ក្មេងប្រុស​ជាប់ចោទ បាន​បដិសេធថា ខ្លួន​មិនបាន​រំលោភ​នោះទេ ។​

​ក្មេងប្រុស​សង្ស័យ​មានឈ្មោះ វ៉ាន់ គឹម ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ចំណែក ក្មេងស្រី​រងគ្រោះ មានឈ្មោះ អ​.​ស​.​ន អាយុ ៦​ឆ្នាំ ជា​សិស្ស​រៀន​នៅ សាលាបឋមសិក្សា ហើយ​រវាង​ក្មេងស្រី​រងគ្រោះ និង​ក្មេងប្រុស​ជាប់ចោទ មាន​ទីលំនៅ​ក្បែរ​គ្នា ក្នុងភូមិ​-​ឃុំ កើតហេតុ​ខាងលើ ។ ឈ្មោះ វ៉ាន់ គឹម ជា​ជាប់ចោទ​បាន​ឲ្យ​ដឹងថា រំលោភ​មិនបាន​សម្រេច​នោះទេ គឺ​ក្មេងស្រី​រងគ្រោះ បបួល​ខ្លួន​ទៅក្រោយ​ផ្ទះ រួចហើយ​ស្រាត​ខោអាវ​ឱ្យ​ជិះ​ពីលើ តែ​ត្រូវ​ខ្លួន​រុញចេញ ។

​ចំណែក​ភាគី​ក្មេងស្រី​រងគ្រោះ បានដាក់​ពាក្យបណ្ដឹង​ថា ឈ្មោះ វ៉ាន់ គឹម បាន​រំលោភ​កូនស្រី​របស់ខ្លួន នៅ​ខាងក្រោយ​ផ្ទះ​។  យ៉ាងណាក៏ដោយ សាក្សី​បានឱ្យ​ដឹង​ថា ក្មេងប្រុស​សង្ស័យ និង​ក្មេងស្រី​រងគ្រោះ បាន​លេងល្បែង​សិច នៅ​ខាងក្រោម​ទ្រើងឃ្លោក ចម្ងាយ ២០​ម៉ែត្រ​ពី​ផ្ទះ លុះ​ដល់ពេល​ល្ងាច ក៏​ត្រឡប់មកផ្ទះ​វិញ ។ ពេលមកដល់​ផ្ទះ​ឪពុកម្ដាយ​ក្មេងស្រី ក៏​សួរនាំ​កូនស្រី ឈានដល់​ការដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​គ​គីរ​ធំ ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្ដង ។​

​ក្រោយពេល​ឃាត់ខ្លួន ម្ដាយ​ក្មេងប្រុស​សង្ស័យ ដែលមាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ និង​មាន​ជីវភាព​ក្រលំបាក​ផង​នោះ បាន​រៀបរាប់ថា គាត់​មានកូន ៨​នាក់ ឪពុក​ជា​កម្មករ​ដើរ​ស៊ីឈ្នួល​គេ សូម​កុំឱ្យ​សមត្ថកិច្ច ធ្វើការ​ចោទប្រកាន់ កូនប្រុស​របស់គាត់ ព្រោះ​ក្រុមគ្រួសារ​គាត់ មាន​ជីវភាព​ក្រលំបាក​ណាស់ សព្វថ្ងៃ​បានកូន​ប្រុស​នេះ ហើយ ជា​អ្នក​ទាក់​សត្វ និង​បាញ់​កណ្ដុរ​ពេលយប់ ជួយ​រកលុយ យកមក​ផ្គត់ផ្គង់​ជីវភាព បាន​ព្រឹក​ខ្វះ​ល្ងាច​៕

Wat 29039


Source from: watphnom-news.com

No comments:

Post a Comment