ជាប់​ខ្នោះ​ព្រោះ​តាំងខ្លួន​ជា​អង្គរក្ស​អ្នកធំ ធានា​រត់ការ​ឲ្យ​មន្ត្រី​ប៉ូលីស​ម្នាក់ ឡើង​ស័ក្តិ​ធ្វើ​មេ​ប៉ុស្តិ៍​

ជាប់​ខ្នោះ​ព្រោះ​តាំងខ្លួន​ជា​អង្គរក្ស​អ្នកធំ ធានា​រត់ការ​ឲ្យ​មន្ត្រី​ប៉ូលីស​ម្នាក់ ឡើង​ស័ក្តិ​ធ្វើ​មេ​ប៉ុស្តិ៍​

​ខេត្តស្វាយរៀង៖ស​មត្ថ​កិច្ច​​បាន​​ចាប់​​ឃាត់​ខ្លួនជន​ស​ង្ស័យ២​​នាក់ដែល​​តាំង​ខ្លួន​​ជា​​អង្គ​រក្ស​​អ្នក​ធំនិង​​ប្រើ​​ឈ្មោះ​​ថ្នាក់​ដឹក​នាំដើ​ម្បី​​ធា​នា​​រត់​​ការ​ឡើង​​ស័ក្តិកាល​ពី​ម៉ោង

​ខេត្តស្វាយរៀង ៖ ស​មត្ថ​កិច្ច​​បាន​​ចាប់​​ឃាត់​ខ្លួន ជន​ស​ង្ស័យ ២​​នាក់ ដែល​​តាំង​ខ្លួន​​ជា​​អង្គ​រក្ស​​អ្នក​ធំ និង​​ប្រើ​​ឈ្មោះ​​ថ្នាក់​ដឹក​នាំ ដើ​ម្បី​​ធា​នា​​រត់​​ការ​ឡើង​​ស័ក្តិ កាល​ពី​ម៉ោង ៥​​រសៀល ថ្ងៃ​ទី​​២៧ ខែ​មី​នា ឆ្នាំ​​២០​១៤ ដោយ​​យោង​តាម​​ពាក្យ​ប​ណ្តឹងរបស់​មន្ត្រីនគរបាល​ម្នាក់ ដែល​ត្រូវ​ជនសង្ស័យ ល្បួង​ឲ្យ​ចាយលុយ ឡើង​ធ្វើ​មេ​ប៉ុស្តិ៍​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ប្រើល្បិច​ឆបោក​នោះ រួមមាន​ឈ្មោះ ឥន សុធី ហៅ ពាង អាយុ ៤៥ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំងថ្ម ឃុំ​អង្គ​តា​សូ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង និង​ឈ្មោះ វ៉េង សា​វី អាយុ ៥០​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ទួលគោគ សង្កាត់​ទួល​សង្កែ ខ​ណ្ខ​ឫស្សីកែវ រាជធានី​ភ្នំ​ពេញ បាន​ឆបោក​ប្រាក់ មន្ដ្រីនគរបាល​អស់ ១៥០ ដុល្លារ ដើម្បី​រត់ការ​ដំឡើង​ស័ក្តិ ជា​មេ​ប៉ុស្តិ៍​។​

​ជនសង្ស័យ​ទាំងពីរ​នាក់ បានធ្វើ​សកម្មភាព​ឆបោក ជនរងគ្រោះ ឈ្មោះ សៅ សូ​នី ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ ជា​មន្ត្រី​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រុំ ថា​ជួយ​រត់​ការឡើង​ស័ក្តិ ធ្វើជា​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​។ ដោយ​លើក​ទី​១ ជនសង្ស័យ ឈ្មោះ ឥន សុធី មក​ទាក់ទង​រត់ការ ដោយ​យកប្រាក់​ពី​ជនរងគ្រោះ ចំនួន ៥០ ដុល្លារ ចាក់​សាំង​ឡាន​។ លុះ​នៅ​ថ្ងៃ​២៣ ខែមីនា  ឆ្នាំ​២០១៤ ជនសង្ស័យ​ឲ្យ​ផ្ញើ​ប្រាក់​តាម​វី​ង ចំនួន ២០០​ដុល្លារ ដើម្បី​រត់ការ​ទៅ​ថ្នាក់លើ​។ ដោយ​ជនរងគ្រោះ​គ្មាន​ប្រាក់ ក៏​ផ្ញើ​ឲ្យ ១០០ ដុល្លារ​សិន​។

​រហូតដល់​ថ្ងៃទី​២៧ ខែមីនា​ក៏​ណាត់គ្នា នៅមុខ​មន្ទីរអប់រំ យុវជន​និង​កីឡា ខេត្តស្វាយរៀង ឲ្យ​ជនរងគ្រោះ រកប្រាក់ ១.០០០ ដុល្លារ យកទៅ​ជូ​ប​លោកស្នងការ តែ​ជនរងគ្រោះ រកប្រាក់​បាន ៦០០ ដុល្លារ​។ ជនសង្ស័យ បាន​ប្រាប់ថា ដូច្នេះ​ដាក់​ក្នុង​ស្រោមសំបុត្រ ៥០០ ដុល្លារ ឲ្យ​ស្នងការ និង ១០០ ដុល្លារ សម្រាប់​ចាយ​ក្រៅ​។ ក៏ប៉ុន្តែ​ពេល​រៀប​ប្រគល់​ប្រាក់​ឲ្យ ស្រាប់តែ​ជនសង្ស័យ​ម្នាក់ទៀត សួរថា ផ្ទះ​លោកស្នងការ នៅឯណា ទើប​ជនរងគ្រោះ​សង្ស័យ ក៏​ទូរស័ព្ទ​ប្រាប់​បង ឲ្យ​ចាប់ខ្លួន​តែម្តង​៕

Wat 29031



Source from: watphnom-news.com

No comments:

Post a Comment