មុនពេល​ដាច់ខ្យល់​ស្លាប់ ព្យាយាម​ខ្សឹបប្រាប់​ចៅ ឲ្យ​នាំ​សមត្ថកិច្ច​ទៅ​ចាប់​ឃាត​កដៃ​ឆៅ​

មុនពេល​ដាច់ខ្យល់​ស្លាប់ ព្យាយាម​ខ្សឹបប្រាប់​ចៅ ឲ្យ​នាំ​សមត្ថកិច្ច​ទៅ​ចាប់​ឃាត​កដៃ​ឆៅ​

​ខេត្តបាត់ដំបង៖បុរ​ស​​ម្នាក់​​ជា​​យោ​ធានិង​​ជា​​ឃាត​កក្នុង​ចំ​ណោ​ម​បក្ខ​ពួក២​​​នាក់បាន​ធ្វើ​​ស​កម្ម​ភាព​​ប្លន់ចាក់​​ស​ម្លា​​ប់​​ស្ត្រី​​ម្នាក់ក្នុង​​ថ្លុក​ឈាម​​នៅ​លើ​ផ្ទះ

​ខេត្តបាត់ដំបង ៖ បុរ​ស​​ម្នាក់​​ជា​​យោ​ធា និង​​ជា​​ឃាត​ក ក្នុង​ចំ​ណោ​ម​បក្ខ​ពួក ២​​​នាក់ បាន​ធ្វើ​​ស​កម្ម​ភាព​​ប្លន់ ចាក់​​ស​ម្លា​​ប់​​ស្ត្រី​​ម្នាក់ ក្នុង​​ថ្លុក​ឈាម​​នៅ​លើ​ផ្ទះ យក​ប្រាក់​រត់​គេច​ខ្លួន ទៅ​​រួម​​សិច​​ជា​មួយ​​ស្ត្រី​​រក​ស៊ី​​ផ្លូវ​ភេទ​មួយ​យប់ ព្រឹក​​ឡើង​​ជិះ​​​ម៉ូ​តូ​​ឌុប​​​ចូល​​ភូមិ កាលពី​វេលា​ម៉ោង ២៤​និង​០៥ នាទី​រំលង​អ​ធ្រា​ត ឈានចូល​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ឃុំ​ល្វា ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ត្រូវ​កម្លាំង​អាវុធហត្ថ ឃាត់ខ្លួន​កសាង​សំណុំរឿង ពីបទ​ឃាតកម្ម​គិតទុក​ជាមុន បញ្ជូនទៅ​តុលាការ​នា​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៤ ចាត់​ដើម្បី​ការបន្ត​តាម​នីតិវិធី​។​

​លោក ឡា​ច ប្រុស នាយ​អាវុធហត្ថ ការិយាល័យ​ប្រឆាំង​បទល្មើស​ខេត្ត បានអោយដឹងថា ជនរងគ្រោះ​មានឈ្មោះ ក្រឹម ដោ ហៅ​យាយ​ផូ អាយុ ៦៦​ឆ្នាំ ត្រូវ​ឃាត​ក​ចាក់​ជាច្រើន​កាំបិត បណ្តាលអោយ​ស្លាប់ ក្នុង​ថ្លុកឈាម ប្លន់​យក​ទ្រ​ព​សម្បត្តិ និង​ប្រាក់​ថៃ​ចំនួន ៥​ម៉ឺន​បាត មាស​ចំនួន ៨​ជី រត់គេចខ្លួន​បាត់​។ ចំណែក​បុរស​ស​ង្ស័យ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ ផន​សុភ​ណ្ឌ័ អាយុ ៤០ ឆ្នាំ ជា​យោធា​អង្គភាព វរៈ​ការពារ​ព្រំដែន​៥០៦ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។ ការកំណត់​មុខសញ្ញា​បាន ដោយសារ​ស្ត្រី​រងគ្រោះ មុនពេល​ដាច់ខ្យល់​ស្លាប់ បាន​ប្រាប់​ចៅ​តូច​របស់ខ្លួន​ថា អា​ភ័​ណ្ឌ ជា​ឃាតករ ជា​ចោរ ដែល​គាត់​ស្គាល់​ច្បាស់​។​

​ជនសង្ស័យ​បាន​សារភាពថា កាលពី​ម៉ោង ២​រសៀល​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៤ ខ្លួន​បាន​ស៊ីផឹក​ជាមួយ​អ្នកភូមិ ពេល​ផឹកស៊ី​ចប់​បាន​បបួល​ក្មេងៗ ទៅ​ទិញ​ថ្នាំ​ញៀន​​មក​ជក់ នៅ​ចំណុច​ស្ពាន​ដំរី​ស្លាប់ កណ្តាល​វាលស្រែ ជក់​អស់​បែក​គ្នា​ទៅផ្ទះ​រៀៗ​ង​ខ្លួន​។ លុះដល់​ម៉ោង ១៩​និង​៣០ នាទី​ខ្លួន​បាន​ទូរស័ព្ទ ហៅ​ឈ្មោះ រ៉ុង ទៅ​ទិញ​ថ្នាំញៀន មក​ជក់​ទៀត​រួច​បែក​គ្នា រហូតដល់ វេលា​ម៉ោង​២០ ខ្លួន​បាន​ដើរ​ចេញពីផ្ទះ ទៅដល់​ចំណុច​ស្ពាន​តា​ហ៊ឺ កំពុង​រងចាំ​ម៉ូតូឌុប ក៏បាន​ជួប​អ្នក​ស្គាល់​គ្នា ឈ្មោះ រិ​ទ្ធ អាយុ ២៩​ឆ្នាំ ធ្លាប់ធ្វើ​ការងារ នៅ​ប្រទេស​ថៃ ជាមួយគ្នា​។

​ពេលនោះ​ឈ្មោះ រិ​ទ្ធ បាន​សួរ​ខ្លួន​ថា កន្លែង​ណា​អាច​ប្លន់​បាន ពេលនោះ​ខ្លួន​បាន​តប​វិញ​ថា មិនដឹង​ទេ ទើប​នាំគ្នា​ជិះ​ម៉ូតូឌុប​មក​ភូមិ​ល្វា ពេលមកដល់​ផ្ទះ​យាយ ផូ ស្រាប់តែ​ឈ្មោះ រិ​ទ្ធ សួរ​បញ្ជាក់ថា ផ្ទះ​នរណា​គេ​ហើយ​ឈ្មោះ រិ​ទ្ធ បាន​យក​កាំបិត​ស្នៀត ដែល​ទិញ​ពី​ថៃ បង្ហាញអោយឃើញ​។ ពេលនោះ​ឈ្មោះ រិ​ទ្ធ ជា​អ្នក​ឡើង​លើ​ផ្ទះ ខ្លួន​នៅចាំ​មើលផ្លូវ​ខាងក្រោម ហើយ​ឈ្មោះ រិ​ទ្ធ បាន​សំឡុត​យាយ ផូ អោយ​យកប្រាក់ រួច​ចាក់​ជាច្រើន​កាំបិត​។​

​ពេលនោះ​យាយ ផូ ស្រែក​អោយគេ​ជួយ ជនសង្ស័យ​ក៏​ឡើងទៅ​លើផ្ទះ ស្រាប់តែ​យាយ ផូ ឃើញ​មុខ​និយាយថា ហេតុ​អី​ហ្ហែង នាំ​គេ​មក​ប្លន់​អញ​។ ពេលនោះ​ខ្លួន​នាំគ្នា​រត់​ចុះ ពីលើផ្ទះ​កាត់​វាលស្រែ រហូតដល់​ឃុំ​ស្រុក​ប​វេ​ល ហើយ​នាំគ្នា​ចូល​រក​ស្រី រកស៊ី​ផ្លូវភេទ​ដើម្បី​វាយ​សិច​។ ពេលចេញ​មកវិញ ស្រាប់តែ​បាត់ឈ្មោះ រិ​ទ្ធ ជនសង្ស័យ​បាន​ដើរ ទៅ​ដេក​នៅ​វត្ត​ប​វេ​ល ហើយ​ម៉ោង ៤​ភ្លឺ បាន​ទូរស័ព្ទ​មក​ម្តាយ​ខ្លួន សួរ​រឿង​យាយ ផូ ទើប​ដឹងថា គាត់​ស្លាប់​កំពុង​ធ្វើបុណ្យ ទើប​ម៉ោង ៨​ព្រឹក ខ្លួន​រក​ម៉ូតូ​ជិះ​ចូល​ភូមិ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​៕

3103 Wat 31031


Source from: watphnom-news.com

No comments:

Post a Comment