ម៉ូតូ​បោក​បុក​គ្នា​យ៉ាង​ពេញទំហឹង ដួល​បោក​ក្បាល​រងរបួស​ធ្ងន់​ស្រាល ៤​នាក់ ក្បែរ​ដេ​អិន​

ម៉ូតូ​បោក​បុក​គ្នា​យ៉ាង​ពេញទំហឹង ដួល​បោក​ក្បាល​រងរបួស​ធ្ងន់​ស្រាល ៤​នាក់ ក្បែរ​ដេ​អិន​

​រាជធានី​ភ្នំពេញ៖មនុ​ស្ស​​ប្រុស​​ស្រី៤​​នាក់បាន​​រង​របួស​​ធ្ងន់​​ស្រាលត្រូវ​បាន​​រថ​យន្ត​​សា​មុយដឹក​​យក​ទៅ​​ស​ង្គ្រោះនៅ​​មន្ទីរ​ពេទ្យ​​ភ្លាមៗ 

​រាជធានី​ភ្នំពេញ ៖ មនុ​ស្ស​​ប្រុស​​ស្រី ៤​​នាក់ បាន​​រង​របួស​​ធ្ងន់​​ស្រាល ត្រូវ​បាន​​រថ​យន្ត​​សា​មុយ ដឹក​​យក​ទៅ​​ស​ង្គ្រោះ នៅ​​មន្ទីរ​ពេទ្យ​​ភ្លាមៗ  ប​ន្ទាប់​ពី​​ពួក​គេ​​ជិះ​​ម៉ូ​តូ ២​គ្រឿង ក្នុង​​ល្បឿន​​យ៉ាង​​លឿន ក៏​​ជ្រុល​​បុក​​គ្នា​​យ៉ាង​​ពេញ​ទំ​ហឹង កាល​ពី​​វេ​លា​​ម៉ោង ២២​និង​២០ នាទី​យប់ ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្តោយ ផ្លូវ​សហព័ន្ធរុស្ស៊ី ជិត​ក្រសួងការពារជាតិ ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​មនុស្ស ៣​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​កូន​ទា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1Y-6985 ឌុប​គ្នា​ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី  ទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន លុះដល់​ចំណុចកើតហេតុ ក៏បាន​បត់​ឆ្វេង បំណង​ឆ្លងផ្លូវ ចូលទៅ​ស្តុ​ប​ដេ​អិន ប៉ុន្តែ​ត្រូវ​យុវជន ២​នាក់ កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BU-9268 ទិសដៅ​បញ្ច្រាស់​គ្នា បាន​ជ្រុល​ទៅបុក ចំពាក់​កណ្តាល​ម៉ូតូ​កូន​ទា យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ទាំង ២​គ្រឿង រងរបួស​ធ្ងន់​ស្រាល ហើយ​ក្នុងចំណោម ៤​នាក់​នោះ ក៏មាន​នារី ២​នាក់ ផងដែរ​៕

Wat 31032


Source from: watphnom-news.com

No comments:

Post a Comment