លោក ប៉ែន សំ​អាត មាន​អំ​ណាច​​ប្រ​មូល​​លុយ​​ និង​​ជា​​បេក្ខ​ភាព​​តែ​មួយ​គត់ ត្រូវ​​ឡើង​​ជំ​នួស​​តំ​ណែង លោក ប៉ែន ស៊ី​ម៉ន ដែល​​ជិត​​ចូល​និ​វត្ត​ន៍​

លោក ប៉ែន សំ​អាត មាន​អំ​ណាច​​ប្រ​មូល​​លុយ​​ និង​​ជា​​បេក្ខ​ភាព​​តែ​មួយ​គត់ ត្រូវ​​ឡើង​​ជំ​នួស​​តំ​ណែង លោក ប៉ែន ស៊ី​ម៉ន ដែល​​ជិត​​ចូល​និ​វត្ត​ន៍​

​រាជធានី​ភ្នំពេញ៖លោកប៉ែនសំ​អាតគឺ​ជា​​ម​ន្ត្រី​​ដ៏​​មាន​អំ​ណាចក្នុង​​អគ្គ​នា​យក​ដ្ឋាន​​គយ​​និង​​រដ្ឋា​ករបន្ទា​ប់​ពី​​លោកប៉ែន

​រាជធានី​ភ្នំពេញ ៖ លោក ប៉ែន សំ​អាត គឺ​ជា​​ម​ន្ត្រី​​ដ៏​​មាន​អំ​ណាច ក្នុង​​អគ្គ​នា​យក​ដ្ឋាន​​គយ​​និង​​រដ្ឋា​ករ បន្ទា​ប់​ពី​​លោក ប៉ែន ស៊ី​ម៉ន ដែល​ជា​​បង​ប្រុស​​ប​ង្កើត​​របស់​ខ្លួន ដូច​ដែល​​ម​ន្ត្រី​​មួយ​ចំ​នួន បាន​​លើក​ឡើង​ថា លោក ប៉ែន សំ​អាត មិន​​ត្រឹម​តែ​​ជា​​អ្នក​​រកលុយ​ជូន​លោក ប៉ែន ស៊ីម៉ន ប៉ុណ្ណោះ​ទេ គឺ​គាត់​ជា​បេក្ខភាព​តែមួយគត់ ដែល​ត្រូវ​ឡើង​ជំនួស​តំណែង​លោក ប៉ែន ស៊ីម៉ន ដែល​ជិត​ដល់​អាយុ​ចូលនិវត្តន៍​ផងដែរ​។ ដូច្នេះហើយ​បានជា មន្ត្រី​គយ​មួយចំនួន នៅក្រោម​ក្លៀក​របស់ លោក ប៉ែន សំអាត មាន​សិទ្ធិអំណាច​បង្ក​ព្យុះភ្លៀង តាមតែ​អំពើ​ចិត្ត​មិនដែល​ខ្វល់ខ្វាយ ពី​កំណែទម្រង់​ស៊ីជម្រៅ ម្តងណា​ឡើយ ហើយ​គេ​មិនដឹងថា អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​ឆន្ទៈ​ក្នុងការ​ស៊ើបអង្កេត​ពី​បញ្ហា​នេះ ឲ្យ​ស្របតាម​កំណែទម្រង់​ស៊ីជម្រៅ ឬក៏​អត់​នោះទេ​។​

​ប្រភពពី​ក្រុមអ្នកតាមដាន កំណែទម្រង់​ស៊ីជម្រៅ​របស់​គយ បាន​ឲ្យ​ដឹងថា ក្នុង​ការិយាល័យ​របស់​លោក ប៉ែន សំអាត កើតមាន​ភាព​អសកម្ម និង​អំពើពុករលួយ​គួរ​ឲ្យ​ញាក់សាច់ ដូចជា​ក្រុមហ៊ុន​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ធំៗ ប្រសិនបើ​ចង់បាន​បុព្វសិទ្ធិ​ពិសេស ក្នុងការ​បញ្ចុះតម្លៃ​ពន្ធ ឬ​បន្ធូរបន្ថយ សម្រាប់​ការបង់ពន្ធ ត្រូវតែ​សុំ​ទំនាក់ទំនង ឬ​រក​កិច្ច​អន្តរាគមន៍​ពី​លោក ប៉ែន សំអាត ដូចដែល​ក្រុម​ឈ្មួញ​មួយចំនួន បាន​លើកឡើងថា ប្រសិនបើ​មានការ​ផ្តល់​ភ្លើង​ខៀវ ពី​លោក ប៉ែន សំអាត ហើយ​នោះ គឺ​លោក លោក ប៉ែន ស៊ីម៉ន ដែលជា​អគ្គនាយក​គយ ចាំតែ​អូ​ខេ ប៉ុណ្ណោះ​។ ដូចដែល​មន្ត្រី​មួយចំនួន បាន​លើកឡើងថា ការិយាល័យ​របស់លោក ប៉ែន សំអាត គឺជា​សេនាធិការ​សំខាន់បំផុត សម្រាប់​ប្រមូល​ផលប្រយោជន៍ ទៅ​ផ្គត់ផ្គង់​ឆ្នាំងបាយ របស់លោក ប៉ែន ស៊ីម៉ន ដែលជា​អគ្គនាយក គយ​និង​រដ្ឋាករ​។​

​លោក ប៉ែន សំអាត មាន​ទេពកោសល្យ​ក្នុងការ រក​ចំណូល​ផ្គាប់ចិត្ត​ថ្នាក់លើ និង​ត្រូវជា​បង​បង្កើត​របស់ខ្លួន តាមរយៈ​ការសម្របសម្រួល បិទ​ភ្នែក​ឲ្យ​ក្រុម​អ្នករត់​ឯកសារ​គយ​កាលី​បៗ នាំចូល​ទំនិញ​តាមបែប​មិន​ប្រក្រតី បង់ពន្ធ​មិន​គ្រប់ ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ នៅពេលដែល​លោក ប៉ែន ស៊ីម៉ន ទទួលបាន​សិទ្ធិ​យ៉ាង​ពិសេស ក្នុងការ​កាន់តំណែង​ជា​អគ្គនាយក​គយ មួយ​អាណត្តិ​ជា​បន្តទៀត ជាការ​ធ្វើ​ឲ្យ​លោក ប៉ែន សំអាត មាន​សិទ្ធិអំណាច​បង្ក​ព្យុះ​ភ្លៀង តាមតែ​អំពើ​ចិត្ត​។ ក្រុម​ឈ្មួញ​មួយចំនួន បាន​លើកឡើងថា សម្រាប់​ការងារ​សំខាន់ៗ ដែល​ត្រូវ​ទំនាក់ទំនង​ដោយផ្ទាល់ ជាមួយ​លោក ប៉ែន ស៊ីម៉ន ដែល​ឈ្មួញ​សុំ​ការយោគយល់ លើ​ការបន្ធូរបន្ថយ​ពន្ធ គឺ​មេដឹកនាំ​គយ តែងតែ​ទម្លាក់​ការងារ​នេះ ឲ្យ​លោក ប៉ែន សំអាត សម្របសម្រួល ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង ដើម្បី​​បើក​ឲ្យ​មានការ បន្លំ​ពន្ធ​នាំចូល​ទៅតាម​បច្ចេកទេស​។​

​មានការ​បញ្ជាក់​ផងដែរ​ថា បើ​មាន​ភ្លើង​ខៀវ​ពី​លោក ប៉ែន សំអាត ក្រុម​ឈ្មួញ​អាចធ្វើ​អ្វីៗ តាមតែ​អំពើ​ចិត្ត និង​អាច​នាំចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់​ដោយ​រលូន​ល្អ គ្មាន​នរណា​ហ៊ាន​សួរនាំ​ទេ សូម្បីតែ​គយ​នៅតាម​ច្រកព្រំដែន ឬ​គយ​ចល័ត​ប្រចាំការ នៅតាម​ផ្លូវជាតិ ឲ្យ​តែ​ដឹងថា​ការដឹកជញ្ជូន​ទំនិញ របស់​ឈ្មួញ​ណា​ម្នាក់ មានការ​អន្តរាគមន៍​ពី​លោក ប៉ែន សំអាត គឺ​មិន​ហ៊ាន​ប៉ះពាល់​ទេ យ៉ាងច្រើន​សុំ​ត្រឹមតែ​លុយ ថ្លៃ​បាយ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ មានការ​បញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​ធំៗ​ដែល​រកស៊ី ម៉ៅការ​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ តាមរបៀប​បង់ពន្ធ​មិន​គ្រប់ ក្រោម​ក្រសែភ្នែក​របស់ ជំនាញ​គយ​ពុករលួយ សុទ្ធតែ​នៅក្រោម​ក្លៀក​របស់​លោក ប៉ែន សំអាត ទាំងអស់ ដែល​រហូតមក​ដល់ពេលនេះ លោក ប៉ែន សំអាត នៅតែមាន​សិទ្ធិ​យ៉ាង​ធំធេង ក្នុងការ​បើកភ្លើង​ខៀវ ឲ្យ​ជំនាញ​គយ​នៅ​ច្រក​ព្រំ​ដែន​មួយចំនួន សម្របសម្រួល​សម្រាប់​ការនាំ​ចូល ទំនិញ​មិន​ប្រក្រតី បង់ពន្ធ​មិន​គ្រប់ មិនដែល​ខ្វល់ ពី​កំណែទម្រង់​អ្វី​ឡើយ​។​

​កំណែទម្រង់​ស៊ីជម្រៅ គួរតែ​ចាប់ផ្តើម​ធ្វើការ​បោសសម្អាត ភាព​អសកម្ម​និង​អំពើពុករលួយ ក្នុង​ការិយាល័យ​របស់​លោក ប៉ែន សំអាត ដែលជា​សេនាធិការ​សំខា​ន់បំផុត ក្នុង​ការប្រមូល​ផលប្រយោជន៍ យកទៅ​ផ្គត់ផ្គង់​ឆ្នាំងបាយ របស់លោក ប៉ែន ស៊ីម៉ន ឡើងវិញ​ជាបន្ទាន់ ព្រោះ​គេ​ជឿជាក់ថា ក្រុមហ៊ុន​រកស៊ី​លួច​ពន្ធ បន្លំ​ពន្ធ​ធំៗ​សុទ្ធតែ​នៅក្រោម​ក្លៀក របស់លោក ប៉ែន សំអាត ទាំងអស់ ដូចជា​ក្រុមហ៊ុន​រកស៊ី​បន្លំ​ពន្ធ របស់​ក្រុម​អ្នកម៉ៅការ​ដឹកជញ្ជូន​ទំនិញ ក៏មាន​ទំនាក់ទំនង​យ៉ាង​ជិតដិត ជាមួយ​លោក ប៉ែន សំអាត ផងដែរ​។ លើស​នេះ​ទៅទៀត មន្ត្រី​គយ​ពុករលួយ​ជាច្រើន សុទ្ធសឹង​ជា សេនាធិការ​ចាំ​ប្រមូល ផលប្រយោជន៍ សម្រាប់​ផ្គត់​ផ្គង់​ឆ្នាំងបាយ​របស់លោក ប៉ែន សំអាត យ៉ាង​រលូន​ល្អ​បំផុត មិនដែល​ក្រែង​ញញើត ពី​ចំណាត់ការ​របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ សូម្បីតែ​ប៉ុន​ស​សៃ​សក់​៕

Wat Samart


Source from: watphnom-news.com

No comments:

Post a Comment