គ្រូបង្រៀន​មកពី​ហូប​ការ​ស្រវឹង ពេល​ប្រពន្ធ​ទៅ​ដាស់​ឃើញ​ដេកស្លាប់​ នៅលើគ្រែក្រោម​ផ្ទះ​

គ្រូបង្រៀន​មកពី​ហូប​ការ​ស្រវឹង ពេល​ប្រពន្ធ​ទៅ​ដាស់​ឃើញ​ដេកស្លាប់​ នៅលើគ្រែក្រោម​ផ្ទះ​

​ខេត្តកណ្តាល៖គ្រូ​ប​ង្រៀន​​ម្នាក់មក​ពី​​ហូប​​ការ​​ទំ​នង​ជា​​ស្រ​វឹង​​ខ្លាំងត្រូវ​បាន​​ប្រ​ពន្ធ​​ប្រ​ទះ​ឃើញ​​ស្លាប់នៅ​លើ​​គ្រែ​​ក្រោម​ផ្ទះ​​តែ​ម្នាក់​ឯងនៅ​​គ្រា​​ដែល​​ស្ត្រី​​ជា​​ប្រ​ពន្ធចុះ​មក​​ដាស់​​ប្តី​​ឲ្យ​​ទៅ​​ប​ង្រៀនបង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល

​ខេត្តកណ្តាល ៖ គ្រូ​ប​ង្រៀន​​ម្នាក់ មក​ពី​​ហូប​​ការ​​ទំ​នង​ជា​​ស្រ​វឹង​​ខ្លាំង ត្រូវ​បាន​​ប្រ​ពន្ធ​​ប្រ​ទះ​ឃើញ​​ស្លាប់ នៅ​លើ​​គ្រែ​​ក្រោម​ផ្ទះ​​តែ​ម្នាក់​ឯង នៅ​​គ្រា​​ដែល​​ស្ត្រី​​ជា​​ប្រ​ពន្ធ ចុះ​មក​​ដាស់​​ប្តី​​ឲ្យ​​ទៅ​​ប​ង្រៀន បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល កាល​ពី​​វេ​លា​​ម៉ោង​​៧ ព្រឹក​​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៤ នៅ​ភូមិ​ស្រែអំពិល​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​ជនរងគ្រោះ​មានឈ្មោះ ងួន ភុល អាយុ ៦១​ឆ្នាំ ជា​គ្រូបង្រៀន នៅ​សាលាបឋមសិក្សា ស្រែអំពិល បាន​ដេកស្លាប់​តែម្នាក់ឯង សាច់ញាតិ​អត់​បានដឹង​អ្វី​សោះ​។ ក្រុម​គ្រួសារ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា នៅ​ល្ងាច​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៤ ជនរងគ្រោះ​បាន​ទៅ​ចូលរួម ក្នុង​ពិធីមង្គលការ​ក្នុងភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ លុះដល់​វេលា​យប់​ជ្រៅ ជនរងគ្រោះ​បាន​ផឹកស្រា​ស្រវឹង ក៏​ត្រឡប់ទៅផ្ទះ​វិញ ដោយ​មិនបាន​ឡើង ទៅ​ដេក​លើផ្ទះ​នោះទេ គឺ​ដេក​លើ​គ្រែ​ក្រោមផ្ទះ តែម្នាក់ឯង​។

​រហូតដល់​ព្រឹក​ឡើង ស្ត្រី​ជា​ប្រពន្ធ​បាន​ចុះពីលើផ្ទះ មក​ដាស់​ប្តី​ឲ្យ​ទៅ​បង្រៀន ស្រាប់តែ​បុរស​ជា​ប្តី បាន​ដេកស្លាប់​ឡើង​រឹង​ទៅហើយ  មិនដឹង​ជា​ស្លាប់ តាំងពី​ពេល​ណា​នោះទេ​។ នគរបាល​ផ្នែក​ជំនាញ​កោសល្យវិច័យ ដែល​ចុះទៅពិនិត្យ សព​ជនរងគ្រោះ បាន​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយ​ជំងឺ​សង្គម ពោលគឺ​ខ្យល់គ ព្រោះ​​នៅលើ​ខ្លួន​សាកសព ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់ ពាក់ព័ន្ធ​នឹង​ករណី​ផ្សេង​នោះទេ​៕

Wat 29035


Source from: watphnom-news.com

No comments:

Post a Comment