បង្ក្រាបជនសង្ស័យ និងអ្នកសេពគ្រឿងញៀន បាន ១៤នាក់ នៅផ្ទះសំណាក់ ម៉េងមានជ័យ

រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចុះប្រតិបត្ដិការ បង្ក្រាបមុខសញ្ញា ក្រុមជនសង្ស័យកាច់កម៉ូតូ និងប្រើប្រាស់គ្រឿងញៀន បានចំនួន ១៤នាក់ បញ្ជូនទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ ក្នុងផ្ទះសំណាក់ ម៉េងមានជ័យ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សៀង សុខ ព្រះ រាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ។
ប្រតិបត្ដិការនេះ ឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន ១៤នាក់ ក្នុងនោះមានស្រី ៥នាក់ រួមទាំងវត្ថុតាងមួយចំនួន ដូចជាសម្ភារប្រើប្រាស់ថ្នាំញៀន និងម៉ូតូចំនួន ៤គ្រឿង បញ្ជូនទៅ កាន់ទីបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ។ សមត្ថកិច្ចអះអាងថា មេក្លោងក្រុមជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល ដែលពេលនេះសមត្ថកិច្ច កំពុងស៊ើបអង្កេត តាមដាន ដើម្បីចាប់ខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយប្រតិបត្តិការនេះ បានធ្វើឲ្យមន្ដ្រីកងរាជអាវុធម្នាក់ រងរបួសដោយសារ ក្រុមជនសង្ស័យតដៃ ជាមួយសមត្ថកិច្ច៕
Source from: watphnom-news.com