ទំនាក់ទំនងស្នេហាលួចលាក់រហូតមានកូនស្រី របស់អ្នកនយោបាយម្នាក់ ក្លាយជារឿងជូរចត់

ប្រទេសចិន ៖ ស្ត្រីជនជាតិចិនម្នាក់ ដែលបានព្យាយាមទាមទារប្រាក់ ពីអ្នកនយោបាយជាន់ខ្ពស់ម្នាក់ នៅប្រទេសចិន សម្រាប់ការចិញ្ចឹម កូនស្រីអត់ខាន់ស្លា បានបង្ហាញយ៉ាងលម្អិត នៃគណនីធនាគាររបស់នាង នៅលើប្រព័ន្ធអ៊ីនធឺណិតដោយចៃដន្យ ដែលគណនីនោះ បានបង្ហាញថា នាងមានទឹកប្រាក់ប្រមាណ ៣លានផោន រួចមកហើយ។
នាង លី សានសាន បានធ្វើការអះអាងថា នាងត្រូវបានជំរុញ ឱ្យចេញមុខ ជាសាធារណៈ បន្ទាប់ពីសមាជិកសភា គណបក្សកុម្មុយនីស្តចិន ប្រចាំខេត្តហេណាន លោក លូ ហ្ស៊ីយួន បានធ្វើការបដិសេធ មិនផ្តល់ប្រាក់ចិញ្ចឹមកូន របស់ពួកគេ។ ជាភស្តុតាង នៃការអះអាង នាងបានបង្ហោះរូបភាពរបស់នាង ដែលកំពុងដេកជិត អ្នកនយោបាយរូបនោះ ក៏ដូចជារូបភាព នៃលោកកំពុងបីកូនស្រីនោះ។
នាង លី សានសាន ក៏បានបង្ហោះ នូវឯកសារនៅក្នុងទម្រង់ជាសារ ពីអ្នកនយោបាយ មួយនោះ ដែលបាននិយាយពីអ្នក ដែលលោកបានទាក់ទង ដើម្បីត្រូវបានជ្រើសតាំងលោក ជាតំណាងឱ្យ គណបក្សកុម្មុយនិស្តចិន។ ប៉ុន្តែនៅក្នុងឯកសារ ដែលត្រូវបានបង្ហោះនោះ ស្រីកំណាន់រូបនោះ បានច្រឡំបង្ហោះ នូវគណនីធនាគារ នាពេលបច្ចុប្បន្ន របស់នាង ដែលមានក្នុងទឹកប្រាក់ ២៧.០០៨.៩៩៩ យន់ ឬ ២,៦ លានផោន។
រូបភាពនោះ បានបង្កឱ្យមានការសួរនាំ ពីមិត្តភក្តិរបស់នាង នៅលើទំព័រ ហ្វេសប៊ុក ថាតើលុយនោះ ជាលុយដែលត្រូវបានលោក ហ្ស៊ីយួន ប្រគល់ឱ្យនាងឬទេ ហើយការសួរនាំនោះបាន បណ្តាលឱ្យនាង លុបរូបភាពនោះចោល និងបានធ្វើការអះអាងថា លុយនោះមិនមាន ការពាក់ព័ន្ធនឹងបញ្ហានោះទេ។ នាង សានសាន ក៏បានធ្វើការអះអាងថា អ្នកនយោបាយរូបនោះបានធ្វើការគាបសង្កត់ទៅ លើអ្នកដទៃ ដើម្បីទទួលបានតំណែងការងារ នាពេលសព្វថ្ងៃ និងបាននិយាយថា បុរសនោះជាមនុស្សអសីលធម៌ ដោយសារទំនាក់ទំនង ស្នេហាលួចលាក់៕
Source from: watphnom-news.com
No comments:
Post a Comment