ស្នង​ការ​​ន​គរ​បាល​រាជ​ធា​នី​ ៖ ការ​ប្ដូរ​​លេខ​​ថ្មី​ស​ម្រាប់​ វិ​ទ្យុ​ទាក់​​ទង​​ គ្មាន​​យក​ប្រាក់ និង​​ដើ​ម្បី​​ព​ង្រឹង​ការ​ងារ​​ស​ន្ដិ​សុខ អ្នក​មិន​ចាំ​បាច់​ជា​រឿង​ផ្សេង

ស្នង​ការ​​ន​គរ​បាល​រាជ​ធា​នី​ ៖ ការ​ប្ដូរ​​លេខ​​ថ្មី​ស​ម្រាប់​ វិ​ទ្យុ​ទាក់​​ទង​​ គ្មាន​​យក​ប្រាក់ និង​​ដើ​ម្បី​​ព​ង្រឹង​ការ​ងារ​​ស​ន្ដិ​សុខ អ្នក​មិន​ចាំ​បាច់​ជា​រឿង​ផ្សេង

រាជ​ធា​នី​​​ភ្នំ​ពេញ៖ស្នង​ការ​​នគរ​បាលរាជ​ធា​នី​​ភ្នំ​ពេញលោក​​ឧត្ដម​សេនី​យ៍​​ផ្កាយ​​៣ជួនសុ​វណ្ណបាន​​ប​ញ្ជាក់​ថាគោល​កា​រណ៍​​ផ្លាស់​ប្ដូរ

រាជ​ធា​នី​​​ភ្នំ​ពេញ ៖ ស្នង​ការ​​នគរ​បាល រាជ​ធា​នី​​ភ្នំ​ពេញ លោក​​ឧត្ដម​សេនី​យ៍​​ផ្កាយ​​៣ ជួន សុ​វណ្ណ បាន​​ប​ញ្ជាក់​ថា គោល​កា​រណ៍​​ផ្លាស់​ប្ដូរ លេខ​​ថ្មី​​ស​ម្រាប់ វិទ្យុ​ទាក់​ទង​ក្នុង​​ជួរ​​នគរ បាល​​​រាជ​ធានី​​ភ្នំ​ពេញ ​ដែល​​ធ្វើ​ឡើង​នៅ​ពេល​នេះ ដើម្បី​​ព​ង្រឹង​​ការងារ​សន្ដិសុខ​កាន់តែ ល្អប្រសើរ ហើយ​ការ ផ្លាស់ប្ដូរ​លេខ​ថ្មី​សម្រាប់ នគរបាល​នោះ គឺ​ពុំ​មានការ គិតលុយ​ពី​ក្រុម ហ៊ុន​បរ​កែវ​នោះឡើយ ។​

​ការលើកឡើង​យ៉ាង​ដូច្នេះ ពី​សំណាក់ ស្នងការ​នគរបាល រាជធានី​ភ្នំពេញ ក្រោយពី​មាន​សេចក្ដីរាយការណ៍ និង​ការលើកឡើង មួយចំនួន​ដោយ​អះអាងថា វិទ្យុទាក់ទង របស់​មន្ដ្រីនគរបាល ដែល​តម្រូវឱ្យ​ផ្លាស់ប្ដូរ លេខ​ថ្មី​នោះ គឺ​តម្រូវឱ្យ​បង់លុយ​យ៉ាងតិច ២០០​ដុល្លារ ក្នុងនោះ​សម្បក វិទ្យុទាក់ទង តម្លៃ​ជិត ១០០​ដុល្លារ និង​លេខ​ថ្មី របស់​វិទ្យុ ទាក់ទង​តម្លៃ​ជាង ១០០​ដុល្លារ ។​

​ជាមួយគ្នានេះ លោក​ឧត្ដមសេនីយ៍ ជួន សុវណ្ណ បាន​អះអាងថា ចំពោះ​អ្នក​ដែល​មិន ចាំបាច់ ហើយ​បើ​ចង់បាន​ការប្រើប្រាស់​វិទ្យុ ទាក់ទង និង​លេខ​ថ្មី​ត្រូវ​ចំណាយ លុយ​ដោយ ខ្លួនឯង ។​

​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ ​បានបញ្ជាក់ថា ដោយសារតែ​ការប្រើប្រាស់លេខ តាម​វិទ្យុទាក់ទង កាលពីមុន​ត្រូវបាន ជន​មួយចំនួន​យកទៅ​ប្រើប្រាស់ ហើយ​ពេល ខ្លះ ជេរ និង​ប្រមាថ ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល ព្រមទាំង​ស្ដាប់​ព័ត៌មាន សម្ងាត់​របស់ ជួរ​នគរបាល ទើប​ថ្នាក់លើ​មាន​គោលការណ៍ ឱ្យ​ផ្លាស់ប្ដូរ​លេខ​ថ្មី សម្រាប់​វិទ្យុទាក់ទង ។​

​លោក​ឧត្ដមសេនីយ៍ ជួន សុវណ្ណ បាន បញ្ជាក់ទៀតថា សម្រាប់​ការប្ដូរ​លេខ​ថ្មី​ទៅ លើ​វិទ្យុទាក់ទង​នៅពេលនេះ គឺ​តម្រូវឱ្យ ចេញ​កាត ហើយ​បិទ​ស្ទិ​ក​ឃ័​រ​ឈ្មោះ​នៅលើ វិទ្យុទាក់ទង ដើម្បី​សម្គាល់​អ្នកប្រើប្រាស់​ឱ្យ​ពិតប្រាកដ មិន​ត្រូវធ្វើ​ប៉ាតណាប៉ាតណី ​នោះឡើយ ។​

​បើតាម​លោកស្នងការ ចំពោះ​មន្ដ្រី​នគរបាល ផ្លាស់ប្ដូរ​លេខ​ថ្មី​គឺ​អង្គភាព​របស់ខ្លួន​ជា អ្នកទទួលខុសត្រូវ និង​ដោះស្រាយ ហើយសម្រាប់​បុគ្គល​ណា​ដែល​មិនចាំបាច់ និង​មិនតម្រូវឱ្យ​ប្រើប្រាស់​វិទ្យុទាក់ទង ហើយ​ខ្លួន​ចង់​ប្រើ​នោះ នឹង​ទិញ​លេខ​ថ្មី​គឺ​ត្រូវ​ទទួល ខុសត្រូវ​ខ្លួនឯង ហើយ​ពេលខ្លះ​អង្គភាព​បាន ជួយ​ឱ្យមាន​ការបង់ រំ​លោះ​ទៀតផង ។​

​សូមបញ្ជាក់ថា វិទ្យុទាក់ទង​ត្រូវបាន​គេ មើលឃើញថា មានការ​ប្រើប្រាស់​យ៉ាង​ទូលំ ទូលាយ ជាពិសេស​អ្នក​ដែលមាន​លុយ​គឺ​ទៅ ទិញ នៅ​ក្រុមហ៊ុន បរ​កែវ និង​បញ្ចូល លេខ ដែល​អ្នកខ្លះ​ទិញ​មក​ដាក់​សៀតចង្កេះ ដើម្បី បង្អួត​ថា ខ្លួន​មានអំណាច ថា​ខ្លួន​ជា​សមត្ថ កិច្ច និង​ពេល ខ្លះ​ជនល្មើស​ក្នុង​បទល្មើស ផ្សេងៗ ក៏​អាច​ប្រើប្រាស់​វិទ្យុ ទាក់ទង​បាន​ផងដែរ ហើយ​អាច​ស្ដាប់​នូវ​ព័ត៌មាន​សន្ដិ សុខ ដែល​ប្រកាសឡើង​ដោយ​នគរបាល ។​

​ដូច្នេះហើយ​ដោយមាន​គោលការណ៍​ណែនាំ ពី​ថ្នាក់ដឹកនាំ ក្រសួង មហាផ្ទៃ និង​អគ្គ​ស្នង ការ​នគរបាលជាតិ ទើប​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ តម្រូវឱ្យ​បិទ​លេខ​ចាស់ ចោល​ទាំងអស់ ហើយ​ប្ដូរ​លេខ​ថ្មី​ងាយស្រួល គ្រប់គ្រង និង ពង្រឹង​ប្រសិទ្ធិភាព​ក្នុង​ការងារ សន្ដិសុខ របស់​ជួរ​កម្លាំង​នគរបាល ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ៕​

Wat Sovan


Source from: watphnom-news.com

No comments:

Post a Comment