លោក មាស រដ្ឋា​​វុ​ឌ្ឍ រត់​ការ​​ឲ្យ​​កូន​ប្រ​សារ​​ឈ្មោះ មុំ សុ​ធា​​រ៉ា ឡើង​​ធ្វើ​ជា​​ប្រ​ធាន​​មន្ទីរ​​ហិ​រញ្ញ​វត្ថុ​​ខេត្ត​ព្រះ​វិ​ហារ ទាំង​​វ័យ​ក្មេង​​ផ្ទុយ​​ពី​​ក្រឹត្យ​ក្រម​​រដ្ឋ​បាល​

លោក មាស រដ្ឋា​​វុ​ឌ្ឍ រត់​ការ​​ឲ្យ​​កូន​ប្រ​សារ​​ឈ្មោះ មុំ សុ​ធា​​រ៉ា ឡើង​​ធ្វើ​ជា​​ប្រ​ធាន​​មន្ទីរ​​ហិ​រញ្ញ​វត្ថុ​​ខេត្ត​ព្រះ​វិ​ហារ ទាំង​​វ័យ​ក្មេង​​ផ្ទុយ​​ពី​​ក្រឹត្យ​ក្រម​​រដ្ឋ​បាល​

​ខេត្តព្រះវិហារ៖មន្ត្រី​រាជ​ការ​​ជា​ច្រើន​​បាន​​ចំ​អែ​ចំ​អន់​​គ្នារឿង​​មន្ត្រី​​ខ្លះ​​ក្រាញ​ន​នៀល​​មិន​​ចង់​​ចូល​និ​វត្ត​ន៍​​ទេបែរ​ជា​​ចំ​ណាយ​លុយ​​រាប់​ម៉ឺន​​ដុ​ល្លាររត់​​ការ​​ព​ន្យារ​​អា​យុ​ចូល​និ​វត្តន៍ដើ​ម្បី​​បន្ត​ការ​ងារហើយ​​ជ្រក​​ក្រោម​​ពាក្យ​ស្លោក

​ខេត្តព្រះវិហារ ៖ មន្ត្រី​រាជ​ការ​​ជា​ច្រើន​​បាន​​ចំ​អែ​ចំ​អន់​​គ្នា រឿង​​មន្ត្រី​​ខ្លះ​​ក្រាញ​ន​នៀល​​មិន​​ចង់​​ចូល​និ​វត្ត​ន៍​​ទេ បែរ​ជា​​ចំ​ណាយ​លុយ​​រាប់​ម៉ឺន​​ដុ​ល្លារ រត់​​ការ​​ព​ន្យារ​​អា​យុ​ចូល​និ​វត្តន៍ ដើ​ម្បី​​បន្ត​ការ​ងារ ហើយ​​ជ្រក​​ក្រោម​​ពាក្យ​ស្លោក អ្នក​​បន្ត​វេន​​ឬ​​ទំ​ពាំង​​ស្នង​ប្ញ​ស្សី គេ​សង្កេតឃើញ​មន្ត្រី​ធំៗ​មួយចំនួន បានរៀបចំ​ចាត់ចែង​ឲ្យ​កូនៗ សាច់ញាតិ​របស់​ពួកគេ ឡើងកាន់តំណែង​ល្អៗ ឬ​ជំនួស​តំណែង​របស់ខ្លួន ទៅតាម​ស្ថានភាព​ជាក់ស្តែង ហើយ​លោក​ប្រធាន មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ខេត្តព្រះវិហារ កំពុង​សប្បាយរីករាយ​យ៉ាងខ្លាំង បន្ទាប់ពី​គាត់​សុំចូល​និវត្តន៍​មុន​អាយុ នាំ​ឲ្យ​មន្ត្រី​ខ្លះ​ទូរស័ព្ទ សួរនាំ​គាត់​អំពី​រឿង​ដែល​សប្បាយចិត្ត ព្រោះ​ជាធម្មតា​មន្ត្រី​ជាច្រើន ដែល​កាន់​ការងារ​ល្អៗ មិន​ចង់​ចូលនិវត្តន៍ អី​ទេ ទោះជា​អស់​ប៉ុន្មាន​ក៏​ហ៊ាន​ចំណាយ ដើម្បី​ពន្យារ​អាយុ​ចូលនិវត្តន៍ យ៉ាងហោចណាស់​ក៏ ២​ឬ​៤ ឆ្នាំ​ដែរ​។​
 
​សេចក្តីរាយការណ៍​ពី ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹងថា លោក មាស រដ្ឋា​វុ​ឌ្ឍ ដែលជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ខេត្តព្រះវិហារ បានប្រកាស​ចូលនិវត្តន៍ មុន​កាល​កំណត់​យ៉ាង​សប្បាយរីករាយ​បំផុត ហើយ​តាម​ការគ្រោងទុក លោក មាស រដ្ឋា​វុ​ឌ្ឍ ត្រូវ​ចូលនិវត្តន៍​នៅ​ខែកញ្ញា ឆ្នាំ​២០១៤ ខាងមុខនេះ​គឺ​នៅសល់ ពេលវេលា​ជាង​កន្លះ​ឆ្នាំ​ទៀត​ឯណោះ​។ លោក មាស រដ្ឋា​វុ​ឌ្ឍ បានធ្វើ​ឲ្យ​មន្ត្រីរាជការ នៅ​ទូទាំង​ខេត្តព្រះវិហារ មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​គាត់​កាន់​ការងារ​ខ្លាញ់ មានឱកាស​កាត់​ភាគរយ ពី​តាម​មន្ទីរ អង្គភាព ចំណុះ​ឲ្យ​ខេត្តព្រះវិហារ ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន យ៉ាង​សុខ​ស្រួល​បំផុត ហើយ​រយៈពេល​ជាង​កន្លះ​ឆ្នាំ មុន​ពេល​​ដល់​ថ្ងៃ​ចូលនិវត្តន៍ លោក មាស រដ្ឋា​វុ​ឌ្ឍ អាច​សម្ងំ​កើប​លុយ យកទៅ​ធ្វើ​មាន​ធ្វើបាន​ឬ​ទុក​ដេក​ចាយ នៅពេល​ចូលនិវត្តន៍ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហេតុអ្វី​គាត់​បែរជា​សុំចូល​និវត្តន៍​មុនពេល​កំណត់ និង​មិន​រត់ការ​ចំណាយលុយ ដើម្បី​ពន្យារ​អាយុ​ចូលនិវត្តន៍ ដូច​មន្ត្រី​ដទៃ ?
 
 យ៉ាងណាក៏ដោយ មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ម្នាក់ ដែល​បាន​ដឹងឮ​រឿង របស់លោក មាស រដ្ឋា​វុ​ឌ្ឍ ច្បាស់​ដូច​ថ្ងៃ​រះ បាន​លើកឡើងថា អនុវត្តន៍​តាម​កំណែទម្រង់​ស៊ីជម្រៅ លោក មាស រដ្ឋា​វុ​ឌ្ឍ បាន​យក​គោលនយោបាយ​បន្តវេន ឬ​ទំពាំង​ស្នង​ប្ញ​ស្សី មកប្រើប្រាស់​ស្រដៀង​ទៅនឹង​ថ្នាក់ដឹកនាំ តាម​មន្ទីរ​អង្គភាព​ដទៃទៀត ស្ទើរ​ទូទាំង​ប្រទេ​ស​កម្ពុ​ជា ដែលជា​ការបញ្ចូល​ឈាម​ថ្មី​ជំនួស​ឈាម​ចាស់ តែ​គេ​ប្រើ​ទុយោ​ដដែល​។ នោះ​គឺជា​ការ កាន់តំណែង​ថ្នាក់​ប្រធាន​មន្ទីរ ណា មួយ​ត​ពូ​ជត​ពង្ស រៀបចំ​តាមបែប​គ្រួសារ បក្ខពួក​ដើម្បី​ងាយស្រួល ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ប៉ុន្តែ​សម្រាប់​ប្រធាន​មន្ទីរ​ដទៃ​ដែលមាន​កូនប្រុស គេ​រៀបចំ​ឲ្យ​កាន់តំណែង តូចតាច​មួយ​ក្នុង​មន្ទីរ ហើយ​បន្ត​ឡើង​តំណែង​បន្តិច​ម្តងៗ រហូតមកដល់​កម្រិត​អនុប្រធាន​មន្ទីរ ដើម្បី​រង់ចាំ​ឡើងទៅ​ជំនួស​តំណែង​ឪពុក នៅ​ពេល​ត្រូវបាន​ថ្នាក់លើ សម្រេច​ឲ្យ​ចូលនិវត្តន៍​តាមច្បាប់​។​
 
​សម្រាប់​លោក មាស រដ្ឋា​វុ​ឌ្ឍ មិនមាន​កូនប្រុស​បង្កើត ឲ្យ​ឡើង​តំណែង​ជំនួស​គាត់ ដឹកនាំ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខេត្តព្រះវិហារ នោះទេ ប៉ុន្តែ​លោក មាស រដ្ឋា​វុ​ឌ្ឍ ក៏​មិន​ភ្លេច​អនុវត្តន៍​នយោបាយ​បន្តវេន ដោយ​ព្យាយាម​រត់ការ​គ្រប់បែបយ៉ាង ចំណាយលុយ​តាម​គ្រប់​រូបភាព ដោយ​ប្រើប្រាស់​ខ្សែ​ទុយោ អន្តរាគមន៍​នៅ​ក្រសួង​ហិរញ្ញវត្ថុ ដើម្បី​ឲ្យ​កូនប្រសា​ប្រុស របស់គាត់​ឈ្មោះ មុំ សុធា​រ៉ា អាយុ​ទើបតែ ៣៦​ឆ្នាំ បច្ចុប្បន្ន​ជា​មន្ត្រីរាជការ បម្រើ​ការងារ​ក្នុង​រតនាគារជាតិ ឲ្យ​ឡើង​ជំនួស​តំណែង​គាត់ ដែល​ពេលនេះ ទទួលបាន​ជោគជ័យ​រួចទៅហើយ ទើប​លោក មាស រដ្ឋា​វុ​ឌ្ឍ ប្រកាស​សុំចូល​និវត្តន៍ មុនពេល​កំណត់​។ មន្ត្រី​ជាច្រើន​ឲ្យ​តែ​ជិត​ដល់​អាយុ​ចូល​និវត្តន៍ នៅ​មិន​សុខ​ទេ ទោះជា​អស់​ប៉ុន្មាន ក៏​ហ៊ាន​ចំណាយ​ដើម្បី​រត់ការ ពន្យារ​អាយុ​ចូលនិវត្តន៍  បើទោះបីជា​គេ​ត្រៀម​បំរុង ឲ្យ​កូនៗ​ឡើង​តំណែង​ជំនួស​ក៏ដោយ ប៉ុន្តែ​ទី​បំផុត លោក មាស រដ្ឋា​វុ​ឌ្ឍ បែរជា​សុំចូល​និវត្តន៍​មុន​អាយុ យ៉ាង​រីករាយ​ខុសពី​មន្ត្រី​ដទៃ​។​
 
​យ៉ាងណាក៏ដោយ មន្ត្រី​ថ្នាក់​អនុប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ ខេត្តព្រះវិហារ ចំនួន ៣​នាក់ រួមទាំង​មន្ត្រីរាជការ​ដទៃទៀត បាន​សម្តែង​ការមិន​ពេញចិត្ត​ទាល់តែសោះ ចំពោះ​បញ្ហា​ដែល​លោក មាស រដ្ឋា​វុ​ឌ្ឍ រត់ការ​ចាត់ចែង​ឲ្យ កូនប្រសា​ឈ្មោះ មុំ សុធា​រ៉ា ឡើងកាន់តំណែង ជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជំនួស​គាត់ ផ្ទុយ​ពី​បែបបទ​រដ្ឋបាល ណាមួយ លោក មុំ សុធា​រ៉ា មិនមែនជា​មន្ត្រី​ក្នុង​ក្របខ័ណ្ឌ នៅ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តព្រះវិហារ ផង​ទេ ដូច្នេះ​មិនដឹង​ការងារ​រាក់​ជ្រៅ និង​ពិបាក​ស្វែងយល់​ចិត្ត​ថ្លើម របស់​មន្ត្រីក្រោមឱវាទ ដែលជា​ហេតុ​នាំ​ឲ្យ​ការងារ មាន​ភាពចម្រូងចម្រាស​។ មន្ត្រីរាជការ​រួមទាំង​អនុប្រធាន មន្ទីរ​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ ខេត្តព្រះវិហារ​ទាំងអស់ បាន​ទទូច​សុំ​ឲ្យ​លោក​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ពិនិត្យមើល​ករណី ដែល​លោក មាស រដ្ឋា​វុ​ឌ្ឍ រត់កា​និង​សុំ​អន្តរាគមន៍ ឲ្យ​កូនប្រសារ​របស់គាត់ ឈ្មោះ មុំ សុធា​រ៉ា ឡើង​ធ្វើជា​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ទាំង​វ័យក្មេង ផ្ទុយ​ពី​ក្រឹត្យក្រម រដ្ឋបាល​ឡើងវិញ​ផង​៕

Wat 190317

 


Source from: watphnom-news.com

No comments:

Post a Comment