សង្ស័យខ្យល់គបើកម៉ូតូបុកទ្វារផ្ទះប្រជាពលរដ្ឋ បោកក្បាលស្លាប់ភ្លាមៗក្នុងថ្លុកឈាម

រាជធានីភ្នំពេញ ៖ បុរសជាសន្ដិសុខឯកជនម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកទ្វារផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅចំណុច មុខផ្ទះលេខ៧ ផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ហើយសាកសពបុរសរងគ្រោះ មានស្នាមរបួសនៅលើក្បាល បោកទៅនឹងជញ្ជាំង ដោយសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះមានជំងឺខ្យល់គផងដែរ។
ជនរងគ្រោះមានឈ្មោះ យ៉ែម ណៃ អាយុ ៣៤ឆ្នាំ មុខរបរជាមេសន្ដិសុខឯកជន ស្នាក់នៅភូមិវត្ដចាស់ ឃុំព្រែកដំបង ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1O-7595 ។ សាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង ធ្វើដំណើរតាម បណ្ដោយផ្លូវ២៦១ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ បានហោះទៅបុកទ្វារផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យរងរបួសធ្ងន់រហូតដល់ស្លាប់ នៅនឹងកន្លែងកើតហេតុតែម្ដង៕
Source from: watphnom-news.com