តូចចិត្តឪពុកម្តាយស្រឡាញ់កូនមិនស្មើរគ្នា ចងក.សម្លាប់ខ្លួនទាំងក្មេងនៅក្នុងរោងមាន់

ខេត្តព្រះសីហនុ ៖ យុវជនម្នាក់បានសម្រេចចិត្តចងក. សម្លាប់ខ្លួននៅក្នុងរោងមាន់ទាំងវ័យក្មេង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ វេលាម៉ោង ១០និង១៥ នាទីព្រឹក ស្ថិតក្នុងក្រុម៤ ភូមិបែកក្រង់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយសមត្ថកិច្ច មិនបានបញ្ជាក់ពីមូលហេតុនៃការ ធ្វើអត្តឃាតនៅឡើយទេ ព្រោះកំពុងធ្វើការស្រាវជ្រាវ និងកោសល្យវិច័យ ។
សាច់ញាតិបានឲ្យដឹងថា យុវជនដែលធ្វើអត្តឃាតសម្លាប់ខ្លួន មានឈ្មោះ មុំ តូង អាយុ ២០ឆ្នាំ ជាកសិករបានយកខ្សែនីឡុង ពណ៌ខ្មៅ ចងកទៅនឹងមេដំបូលរោងមាន់ ដែលស្ថិតនៅក្បែផ្ទះរបស់ខ្លួនស្លាប់ យ៉ាងអាណោចអាធ័មបំផុត។ ជនរងគ្រោះ មានបងប្អូន ៤នាក់ ប្រុស២ ស្រី២នាក់ ហើយសពត្រូវជាកូនទី៣ មានឪពុកឈ្មោះ ភឿង ក្រមុំ ភេទប្រុស អាយុ ៤៩ឆ្នាំ ម្តាយឈ្មោះ ភឿន ឡេ អាយុ ៤៨ឆ្នាំ មុខរបរកសិករដូចគ្នា ។
សាក្សីបានឲ្យដឹងថា មូលហេតុដែលធ្វើអោយ ជនរងគ្រោះធ្វើអត្តឃាតនោះ ដោយសារតូចចិត្តនិងឪពុកម្តាយ ដែលស្រលាញ់កូនមិនស្មើ និងទាស់សំដីជាមួយគ្នាបន្តិចបន្តួច ហើយក៏ត្រូវម្តាយស្តីបន្តោសអោយ។ ព្រោះមុនកើតហេតុ គេឮជនរងគ្រោះរអ៊ូរទាំថា ម្តាយរបស់ខ្លួនឲ្យលុយចាយ តិចជាងបងប្រុសរបស់ខ្លួន និងឮម្តាយស្តីបន្ទោសថា កូនឯងមិនត្រូវសំដីធំដាក់ពូរបស់ខ្លួនដូច្នេះទេ ព្រោះកូនឯងមានឋានៈជាក្មួយ៕
Source from: watphnom-news.com