បើក​ម៉ូតូ​រអិលដួល ត្រូវ​ឡាន​បើក​កិន​បែកក្បាល​ធ្លាយ​ខួរ ស្លាប់​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​រន្ធត់​

បើក​ម៉ូតូ​រអិលដួល ត្រូវ​ឡាន​បើក​កិន​បែកក្បាល​ធ្លាយ​ខួរ ស្លាប់​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​រន្ធត់​

​រាជធានី​ភ្នំពេញ៖បុរ​ស​​ម្នាក់​​ត្រូវ​​រថ​យន្ត​​មួយ​គ្រឿងបើក​​កិន​​ប​ណ្តា​ល​​ឲ្យ​​បែក​ក្បាលធ្លាយ​ខួរ​ស្លាប់​​ភ្លាម​ៗនៅ​នឹង​ក​ន្លែង​​កើត​ហេតុហើយ​​ភ្លា​មៗ​​នោះរថ​យន្ត​​បង្ក​​បាន​គេច​ខ្លួន​បាត់ដោយ​សារ​​ជន​រង​គ្រោះ​​ជិះ​​ម៉ូ​តូ​​ដួល

​រាជធានី​ភ្នំពេញ ៖ បុរ​ស​​ម្នាក់​​ត្រូវ​​រថ​យន្ត​​មួយ​គ្រឿង បើក​​កិន​​ប​ណ្តា​ល​​ឲ្យ​​បែក​ក្បាល ធ្លាយ​ខួរ​ស្លាប់​​ភ្លាម​ៗ នៅ​នឹង​ក​ន្លែង​​កើត​ហេតុ ហើយ​​ភ្លា​មៗ​​នោះ រថ​យន្ត​​បង្ក​​បាន​គេច​ខ្លួន​បាត់ ដោយ​សារ​​ជន​រង​គ្រោះ​​ជិះ​​ម៉ូ​តូ​​ដួល ហើយ​​រថ​យន្ត​​បើក​​មក​ពី​​ក្រោយ ជាន់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​កិន​ពីលើ ស្លាប់​តែម្តង កាលពី​វេលា​ម៉ោង ៩​និង​៥០ នាទី​យប់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​ជនរងគ្រោះ​ពុំ​ត្រូវបាន​គេ​ស្គាល់ អត្តសញ្ញាណ​នោះទេ ពាក់​អាវយឺត ពណ៌​ខៀវ​ដៃ​វែង ស្លៀកខោ​ជើងវែង​ពណ៌​ស និង​ពាក់​អាវយឺត​ខាងក្នុង ដៃខ្លី​ពណ៌​ស មាន​កម្ពស់​ប្រហែល ១,៦០ ម៉ែត្រ សម្បុរ​សណ្តែកបាយ សក់រួញ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1G-2789 ជន​រង​គ្រោះ​រងរបួស បែកក្បាល​ធ្លាយ​ខួរ និង​ជាំ​លើ​ដងខ្លួន​ផងដែរ ដោយសារ​រថយន្ត​កិន មួយ​បណ្តោយ​ខ្លួន​។​

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​តែម្នាក់ឯង លុះដល់​ចំណុចកើតហេតុ ស្រាប់តែ​ជ្រុល​ចង្កូត​រអិលដួល អូស​ជិត ១០​ម៉ែត្រ ភ្លាមៗ​នោះ មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស Rx-300 ពុំ​ចាំ​ស្លាក​លេខ និង​ពណ៌​នោះទេ បើក​មក​តាម​ក្រោយ ជាន់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ចង្កូត ទៅ​កិន​ពីលើ​ជនរងគ្រោះ បណ្តាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង​។ សាកសព​ត្រូវ​ដឹក​យកទៅ​តម្កល់ នៅ​វត្ត​សំបួរមាស ដើម្បី​រង់ចាំ សាច់ញាតិ មក​ទទួលយក​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​៕

Wat 01048


Source from: watphnom-news.com

No comments:

Post a Comment