ដើររកប្រពន្ធសុខៗ ឃើញនាងបត់ជើងតូចនៅគុម្ពចេកតែម្នាក់ឯង ស្ទុះទៅចាប់រំលោភ
ខេត្តពោធិ៍សាត់៖ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលស្រុកវាលវែងធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២១ខែមេសាឆ្នាំ២០១៤ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាល ស្រុកវាលវែង ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ តាមពាក្យបណ្តឹង របស់នារីរងគ្រោះ ពាក់ព័ន្ធការប្រព្រឹត្តិអំពើអាស ហើយប៉ុនប៉ងរំលោភសេពសន្ថវះ ខណៈដែលនារីរងគ្រោះ កំពុងតែអង្គុយ បត់ជើងតូច នៅខាងក្រោយផ្ទះ កាលពីថ្ងៃទី១៦ ខែមេសាឆ្នាំ២០១៤ កន្លងមកនេះ។
ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ថន ចាន់ថុន ហៅចាន់ថា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិនិសាធ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្នស្នាក់នៅ ក្នុងភូមិសាស្ត្រ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជនសង្ស័យបានសារភាពថា នៅថ្ងៃកើតហេតុ ម៉ោងប្រមាណជាង ៥ល្ងាច ថ្ងៃទី១៦ ខែមេសា ខ្លួនបានដើររកប្រពន្ធ ដែលមិនឃើញនៅផ្ទះ ។
លុះដើររកទៅដល់គុម្ពចេកមួយ នៅខាងក្រោយផ្ទះនារីរងគ្រោះ ក៍ប្រទះឃើញ នាងកំពុង អង្គុយបត់ជើងតូច នៅទីនោះ ហើយបានក៍ដើរ ចូលទៅចាប់នារីរងគ្រោះ បំណងរំលោភតែម្តង ប៉ុន្តែដោយសារ នាងស្រែឆោឡោ អោយគេជួយ ទើបរត់គេចខ្លួនតែម្តង ។ ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានកសាង សំណុំរឿងបញ្ជូន មកកាន់ស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្ត ៕
Source from: watphnom-news.com

Loading...
Loading...