ចាប់​ផ្សឹក​ព្រះសង្ឃ ប្រគល់​ឲ្យ​ប៉ូលីស​ចាត់ការ​បន្ត បន្ទាប់ពី​ឆែកឆេរ​រកឃើញ​ថ្នាំញៀន ១៤​ថង់​

ចាប់​ផ្សឹក​ព្រះសង្ឃ ប្រគល់​ឲ្យ​ប៉ូលីស​ចាត់ការ​បន្ត បន្ទាប់ពី​ឆែកឆេរ​រកឃើញ​ថ្នាំញៀន ១៤​ថង់​

​ខេត្តតាកែវ៖សង្ឃ​​មួយ​អង្គ​​ដែល​​គង់នៅ​​វត្ត​​សី​ហ​​រត​នា​​រាមនៅ​​ភូមិ​​ឡូរីស​ង្កាត់​រ​កា​​ក្នុងក្រុង​​ដូន​​កែវខេត្ត​តា​កែវត្រូវ​បាន​​មន្ទីរ​​ធម្ម​ការ

​ខេត្តតាកែវ ៖ សង្ឃ​​មួយ​អង្គ​​ដែល​​គង់ នៅ​​វត្ត​​សី​ហ​​រត​នា​​រាម នៅ​​ភូមិ​​ឡូរី ស​ង្កាត់​រ​កា​​ក្នុង ក្រុង​​ដូន​​កែវ ខេត្ត​តា​កែវ ត្រូវ​បាន​​មន្ទីរ​​ធម្ម​ការ និង​​សា​សនា​​ខេត្ត ចាប់​​ផ្សឹក​ហើយ​​ប្រ​គល់ ឱ្យ​​នគរ​បាល​​នៃ​​ស្នង​ការ​ដ្ឋាន នគរ​បាល​​ខេត្ត​តា​កែវ ក​សាង​​សំ​ណុំ​​រឿង បញ្ជូនទៅ​សាលាដំបូង នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៤ ដោយ​ជាប់​ពាក់ព័ន្ធ ករណី​ជួញដូរ​គ្រឿងញៀន កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៤​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា អន្ទិត​ជាប់ចោទ​មានឈ្មោះ ជា ប៉ាវ អាយុ ១៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូ​មិច​ង្កោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​កំពត ខេត្តកំពត មុនពេល​ឃាត់ខ្លួន ជា​សង្ឃ​គង់នៅ​វត្ត​សីហ​រតនា​រាម ស្ថិតនៅ​ភូមិ​-​សង្កាត់​ខាងលើ​។ ថ្នាំញៀន​ដែល​រកឃើញ នៅក្នុង​ខ្លួន​សង្ឃ​ខាងលើនេះ មាន​ថ្នាំញៀន​ប្រភេទ ម៉ា​ទឹកកក ចំនួន ១៤​ថង់​ប្លា​ស្ទិ​ក ទម្ងន់ ១៤២,៦​ក្រាម​។ ករណី​ខាងលើនេះ ជនសង្ស័យ​មិន​ឆ្លើយ​សា​ភាព​ទេ ដោយ​បដិសេធថា ថ្នាំញៀន​ទាំងអស់ គឺ​ជន​មិន​ស្គាល់មុខ បាន​យកមក​ទុកឱ្យ ហើយ​បាន​ខ្ចីលុយ​ពី​ខ្លួណ ចំនួន ៤០០​ដុល្លារ រួច​គេចខ្លួនបាត់ ៕

Wat 29045


Source from: watphnom-news.com

No comments:

Post a Comment