លោក ឡេង ឡា​​រ៉ូ ព​ង្រាយ​​ប៉ូ​លីស​​សេដ្ឋ​កិច្ច​ក្រ​​សួង​ ឲ្យ​​ដាក់​​​ប៉ុស្តិ៍​​ជ​​ជុះ​តាម​​ផ្លូវ​​​ជាតិ​​​​លេខ ២-​៣ ប្រ​ដេញ​​​ឡាន​​​ដឹក​​ទំ​​និញ​​ឲ្យ​​​ចូល​​​បង់​​លុយ​

លោក ឡេង ឡា​​រ៉ូ ព​ង្រាយ​​ប៉ូ​លីស​​សេដ្ឋ​កិច្ច​ក្រ​​សួង​ ឲ្យ​​ដាក់​​​ប៉ុស្តិ៍​​ជ​​ជុះ​តាម​​ផ្លូវ​​​ជាតិ​​​​លេខ ២-​៣ ប្រ​ដេញ​​​ឡាន​​​ដឹក​​ទំ​​និញ​​ឲ្យ​​​ចូល​​​បង់​​លុយ​

​ខេត្តកណ្តាល៖ប្រ​ជា​ពល​រដ្ឋ​​បាន​​រអ៊ូរ​ទាំនិង​​ក្តៅ​ក្រ​ហាយចំ​ពោះ​​ស​កម្ម​ភាពរបស់​លោកឡេងឡា​​រ៉ូជា​​មន្ត្រី​នគរ​បាល​​សេដ្ឋ​កិច្ច

​ខេត្តកណ្តាល ៖ ប្រ​ជា​ពល​រដ្ឋ​​បាន​​រអ៊ូរ​ទាំ និង​​ក្តៅ​ក្រ​ហាយ ចំ​ពោះ​​ស​កម្ម​ភាព របស់​លោក ឡេង ឡា​​រ៉ូ ជា​​មន្ត្រី​នគរ​បាល​​សេដ្ឋ​កិច្ច ក្រ​សួង​ម​ហា​ផ្ទៃ ដែល​​ចេញ​​ដាក់​កុង​ត្រូល​ជ​ជុះ យ៉ាង​​ប្រ​​សេក​​ប្រ​សាច នៅ​តាម​​ប​ណ្តោ​យ​​ផ្លូវ​ជាតិ​​លេខ ២-៣ដើម្បី​កោសរូស​ទារលុយ ពី​ប្រជាពលរដ្ឋ​រកស៊ី​ដឹកជញ្ជូន​ទំនិញ កសិផល​បន្តិចបន្តួច យកទៅលក់​នៅ​ភ្នំពេញ យ៉ាង​អនាធិបតេយ្យ គ្មាន​ការយោគយល់​នោះទេ​។ ទីតាំង​កុងត្រូលជជុះ​របស់លោក ឡេង ឡា​រ៉ូ ស្ថិតនៅ​ក្នុងស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល សម្រាប់ធ្វើ​សកម្មភាព​ចល័ត ប្រដេញ​ចាប់​ឃាត់​រថយន្ត ដឹកជញ្ជូន​ទំ​និញ របស់​ប្រជាពលរដ្ឋ និង​ក្រុម​ឈ្មួញ​ធំៗ ឲ្យ​ចូល​បង់លុយ  យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន មិនដែល​ខ្វល់ខ្វាយ​ពីបទ​បញ្ជា របស់​ថ្នាក់លើ​នោះទេ​។​

​លោក ឡេង ឡា​រ៉ូ អួតអាង​ថា គាត់​បានទទួល​លិខិត​បេសកកម្ម ពី​អគ្គស្នងការ​នគរបាល​ជាតិ ចុះទៅ​ប្រចាំការ​តាមផ្លូវ​ជាតិ​លេខ ២-៣ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង ផ្ទុយ​ពី​គោលការណ៍​របស់​ថ្នាក់លើ  និង​បំពាន​ទៅលើ​កំណែទម្រង់​ស៊ីជម្រៅ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ឲ្យ​មន្ត្រីរាជការ គ្រប់​ស្ថាប័ន សមត្ថកិច្ច​ទាំងអស់ មិន​ឲ្យ​ប្រព្រឹត្ត​អំពើពុករលួយ ឬ​បញ្ចេញ​កម្លាំង​ឲ្យ​ធ្វើ​សកម្មភាព បង្កើត​កុងត្រូលជជុះ ផ្ទុយ​ពី​គោលនយោបាយ​ទាំង ៩​ចំណុច ភូមិ​-​ឃុំ មាន​សុវត្ថិភាព​។ ប្រភព​រាយការណ៍​ពី​ប្រជាពលរដ្ឋ និង​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ស្របច្បាប់ និង​ខុសច្បាប់ គ្រប់​ប្រភេទ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ២-៣ បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ នៅក្នុង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល កំពុង​តែមាន​សកម្មភាព ដាក់​កុងត្រូលជជុះ កើតឡើង​យ៉ាង​គគ្រឹកគគ្រេង ដោយមាន​លោក ឡេង ឡា​រ៉ូ ជា​មន្ត្រីនគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ជា​អ្នក​នាំមុខ​។

​លោក ឡេង ឡា​រ៉ូ បាន​ចុះទៅ​បង្កើត​កុងត្រូលជជុះ និង​ចល័ត​ប្រដេញ រថយន្ត​ដឹកជញ្ជូន​ទំនិញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ២-៣ យ៉ាង​ប្រ​សេក​ប្រសាច ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ រកស៊ី​ដឹកជញ្ជូន​ទំនិញ ចូល​បង់លុយ​តាម​ទំនើងចិត្ត ដោយ​គ្មាន​ការយោគយល់​នោះឡើយ​។ កម្លាំង​របស់លោក ឡេង ឡា​រ៉ូ បាន​គំរាមកំហែង​ដល់​ក្រុម​អ្នករកស៊ី ដឹកជញ្ជូន​ទំនិញ​ដែល​មិន​ព្រម បង់លុយ​ឲ្យ​ពួកគេ​ទៅតាម​ការកំណត់ ដោយ​ព្រមាន​ចាប់​ឃាត់ បញ្ជូនទៅ​ថ្នាក់លើ ឬ​បង់ពិន័យ​តាមច្បាប់​តែម្តង​។ កន្លងមក​ថ្មីៗ​នេះ លោក ឡេង ឡា​រ៉ូ  ជា​នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានធ្វើ​សកម្មភាព ប្រដេញ​ចាប់​ឃាត់ រថយន្ត​ដឹកគោ របស់​ប្រជា ពលរដ្ឋ ដែល​បើក​ឆ្លងកាត់​កុងត្រូលជជុះ របស់​ពួកគេ​ដោយ​កោសរូស​ទារលុយ ពី​ប្រជាពលរដ្ឋ​យ៉ាង​ចាស់ដៃ ហើយ​គោ​ដែល​ប្រជាពលរដ្ឋ ដឹក​តាម​រថយន្ត​នោះ មាន​ចំនួន ២​ក្បាល គឺ​ពួកគាត់​ទិញ​យកទៅ សម្រាប់​ប្រើប្រាស់​ជា​កម្លាំង​អូសទាញ ធ្វើស្រែ​ចម្ការ គ្រាន់តែ​ឆ្លងកាត់​ពី​ស្រុក​មួយ ទៅ​ស្រុក​មួយ​សោះ ក៏ត្រូវ​ចំណាយលុយ​បង់​ឲ្យ​លោក ឡេង ឡា​រ៉ូ  ដោយ​គ្មាន​ការយោគយល់​នោះទេ បើទោះបីជា​ពួកគាត់ ទិញ​គោ​យកមកប្រើ​ប្រាស់ ហើយ​មាន​លិខិតស្នាម បញ្ជាក់​ពី​ភូមិ​-​ឃុំ ក៏ដោយ​។

​ប្រជាពលរដ្ឋ​និង​អ្នករកស៊ី ដឹកជញ្ជូន​ទំនិញ​តូចតាច​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា លោក ឡេង ឡា​រ៉ូ គឺជា​ជើង​ខ្លាំង​មាន​ជំនាញ​កាប់​ដាវ ក្នុងការ​កោសរូស​បង្ខំ​ឲ្យ​ពួកគាត់ បង់លុយ​ទៅតាម​តែ​អំពើ​ចិត្ត  ដូចជា​ការដឹកជញ្ជូន​កសិផល មាន​ស្រូវ ពោត​សណ្តែក យកទៅលក់​នៅ​ស្រុក​យួន សុទ្ធតែ​ជាប់​កាតព្វកិច្ច បង់លុយ​ឲ្យ​លោក ឡេង ឡា​រ៉ូ ក្នុង​មួយ​រថយន្ត​យ៉ាងតិច ២​ម៉ឺន​ទៅ​៥ ម៉ឺន​រៀល ដែល​គេ​គិតថា ជា​លុយ​ថ្លៃ​បាយ​។ ពេលខ្លះទៀត មន្ត្រីនគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែ​ល​ប្រចាំការ​តាមផ្លូវ​ជាតិ​លេខ​២ បាន​កោសរូស​ទាមទារ ត្រួតពិនិត្យ​ទំនិញ ធ្វើ​ឲ្យ​យឺតយូរ​ខាតបង់​ពេលវេលា របស់​ក្រុម​ឈ្មួញ ជា​មធ្យោបាយ​ដើម្បី​គំរាម ទារ​លុយ​​ក្នុង​កម្រិត​ខ្ពស់ ដែល​ក្រុម​ឈ្មួញ​មិនអាច​តវ៉ា​សុំ​ចុះថ្លៃ​បានទេ​។​

​សម្រាប់​រថយន្ត​ដឹកទំនិញ មកពី​ស្រុក​យួន ដូចជា​គ្រឿងសំណង់ ទំនិញ​ចាប់ហួយ​ចម្រុះ ក៏ដូចជា​ទំនិញ​ខុសច្បាប់ មួយចំនួនទៀត មាន​ត្រី​ឆ្តោ ត្រី​ចាប​និង​ក្បាល​ត្រី ប្រឡាក់​ជាតិ​ថ្នាំ​គីមី ក៏ត្រូវ​លោក ឡេង ឡា​រ៉ូ ក្តោប​ក្តាប់​មុខសញ្ញា​ក្រុម​ឈ្មួញ បាន​យ៉ាងច្បាស់ ហើយ​កោសរូស​បង្ខំ​ឲ្យ​បង់លុយ ទៅ​តាមតែ​អំពើ​ចិត្ត មិនដែល​មាន​ផល​រមាស់​អ្វី​ទេ ប្រសិនបើ​ក្រុម​ឈ្មួញ យល់ព្រម​បង់លុយ​ទៅតាម​ការទាមទារ របស់លោក ឡេង ឡា​រ៉ូ ។ គេ​ដឹងថា លោក ឡេង ឡា​រ៉ូ មាន​ទំនាក់ទំនង យ៉ាង​​ជិតដិត ជាមួយ​លោក ឡុង ភោគ ដែលជា​មេ​នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ប្រចាំការ នៅ​ខេត្តតាកែវ ដូច្នេះ​រាល់​មុខសញ្ញា​ក្រុម​ឈ្មួញ ដែល​ដឹកជញ្ជូន​ទំ​និ​ញ​មកពី​ស្រុក​យួន ទាំង​តាម​ផ្លូវទឹក និង​តាម​ផ្លូវគោក ត្រូវ​លោក ឡេង ឡា​រ៉ូ ក្តោប​ក្តាប់​ទិន្នន័យ​បាន​ទាំងអស់​។​

​តាម​គោលការណ៍ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ គឺ​មន្ត្រីនគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែល​ត្រូវបញ្ជូន​ឲ្យ​ចុះ​ប៉ុស្តិ៍​ទាំងអស់ មាន​តួនាទី​ត្រឹមតែ ស្រង់​ទិន្ន​ន័យ​ពីបទ​ល្មើស​សេដ្ឋកិច្ច ដើម្បី​រាយការណ៍​ជូន​ថ្នាក់លើ ឬ​សុំ​កិច្ចសហការ​ដើម្បី​បង្ក្រាប ការដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ របស់​ក្រុម​ឈ្មួញ​មួយចំនួន ប៉ុន្តែ​រឿង​ពិត​លោក ឡេង ឡា​រ៉ូ បែរ​ជាមាន​សិទ្ធិ​ដាក់​ប៉ុស្តិ៍​ជជុះ យ៉ាង​ប្រសេចប្រសាច តាមផ្លូវ​ជាតិ​លេខ​២ ចាំ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ មិនដែល​ក្រែង​ញញើត​ពី​ការ​រឹតបន្តឹង​របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ ម្តងណា​ឡើយ​។ ពោលគឺ​លោក ឡេង ឡា​រ៉ូ កំពុងតែ​ប្រើ​ឥទ្ធិពល​អំណាច ក្នុងការ​ប្រមូល​លុយ យកទៅ​បង់​ជូន​ថ្នាក់លើ និង​ច្រក​ហោប៉ៅ​ខ្លួនឯង យ៉ាង​សុខ​ស្រួល​បំផុត​។​

​សូម​រំលឹកថា កាលពីពេល​ថ្មីៗ​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ដាស់តឿន​សមត្ថកិច្ច​ចម្រុះ ឲ្យ​បញ្ឈប់​ការទារលុយ​ខុសច្បាប់ ពី​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ បង់ពន្ធ​គ្រប់​ចំនួន ១០០​ភាគរយ នៅ​ចំណុច​ច្រកព្រំដែន​រួចហើយ បែរជា​រង​នូវ​ការ​កោសរូស ពី​សមត្ថកិច្ច​ចម្រុះ​ដែល​ដាក់​ប៉ុស្តិ៍​ជជុះ​តាម​ដងផ្លូវ ឲ្យ​បង់លុយ​ថ្លៃ​បាយ ឬ​បង់លុយ​ប្រចាំខែ​ជាដើម​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជាក់ថា មាន​បណ្តឹង​ជាច្រើន របស់​ក្រុមអាជីវករ ទាក់ទិន​ករណីនេះ ហើយ​បើ​សមត្ថ​កិច្ច​ចម្រុះ មួយចំនួន​នៅតែ​បន្តសកម្មភាព ទារលុយ​ដោយ​ខុសច្បាប់ ពី​ក្រុម​អ្នករកស៊ី​ដឹកទំនិញ មិន​ព្រម​កែខ្លួន​នោះ អាច​ប្រឈម​នឹង​ការ ជាប់ពន្ធនាគារ​រយៈ​ពេល ២​ទៅ​៥ ឆ្នាំ  និង​មានការ​ផាកពិន័យ​ជា​ប្រាក់ ចាប់ពី ៤​លាន​ដល់​១០ លាន​រៀល ដោយ​យោងតាម​ក្រមព្រហ្មទណ្ឌ និង​យោងតាម​មាត្រា​៣២ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង អំពើពុករលួយ​ផងដែរ​៕  ដោយ ព្រះ​ច័ន្ទ​

Wat 26031


Source from: watphnom-news.com

No comments:

Post a Comment