អ្នកបើក​ម៉ូតូ​ដាក់​មេ​ប្រូច​បាត់ស្រមោល ពេលបុកគ្នាធ្លាក់​ស្ត្រី​ម្នាក់​ របួស​ក្បាល​អង្គុយ​ក្អួតចង្អោរ​

អ្នកបើក​ម៉ូតូ​ដាក់​មេ​ប្រូច​បាត់ស្រមោល ពេលបុកគ្នាធ្លាក់​ស្ត្រី​ម្នាក់​ របួស​ក្បាល​អង្គុយ​ក្អួតចង្អោរ​

​រាជធានី​ភ្នំពេញ៖នារី​​ម្នាក់​​បាន​​រង​របួស​​ក្បាលអង្គុយ​​ក្អួត​ច​ង្អោរដោយ​សារ​​ម៉ូ​តូ​​ពីរ​​គ្រឿងបោល​​បុក​​គ្នាកាល​ពី​​វេ​លា​​ម៉ោង​ជាង៨​​យប់ថ្ងៃ​ទី​​២៩

​រាជធានី​ភ្នំពេញ ៖ នារី​​ម្នាក់​​បាន​​រង​របួស​​ក្បាល អង្គុយ​​ក្អួត​ច​ង្អោរ ដោយ​សារ​​ម៉ូ​តូ​​ពីរ​​គ្រឿង បោល​​បុក​​គ្នា កាល​ពី​​វេ​លា​​ម៉ោង​ជាង ៨​​យប់ ថ្ងៃ​ទី​​២៩ ខែ​មេ​សា ឆ្នាំ​​២០​១៤ នៅ​មុខ​​ផ្ទះ​សំ​ណាក់​​សុម​នា តាម​​ប​ណ្តោ​យ​​ផ្លូវ​​ស​ហ​ព័ន្ធ​រុស្ស៊ី ស្ថិត​នៅ​​ភូមិ​​ព្រៃ​ទាសង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ស្ត្រី​រងគ្រោះ​ត្រូវ​រថយន្ត​សាមុយ ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ភ្លាមៗ​ផងដែរ​។​

​សាក្សី​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​គប់​ជ្រុង សេ​៥០ ពណ៌​ស្លែ ពាក់​ស្លាក​លេខ ប​០៥ ៣៤​ប​ភព​១ បើក​ដោយ​បុរស​ម្នាក់ តាមផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ពេលទៅដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ម៉ូតូ​សង់ សេ​១០០ ស៊េរី​ចាស់ បើក​ដោយ​បុរស​ម្នាក់ ជា​អ្នករត់​ម៉ូតូ បាន​ឌុប​នារី​ម្នាក់ តាមផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត ហើយ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ក៏បាន​ប៉ះគ្នា​ជាមួយ​ម៉ូតូ​គុប យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​ស្ត្រី​ដែល​ជិះ​ម៉ូតូ​សង់ ធ្លាក់​មក​ដី​របួស​ក្បាល និង​អង្គុយ​ក្អួតចង្អោរ ចំណែក​អ្នកបើក​ម៉ូតូ​ទាំង ២​គ្រឿង រត់ចោល​ម៉ូតូ​គេចខ្លួនបាត់​៕

Wat 30045


Source from: watphnom-news.com

No comments:

Post a Comment