ប្រ​សិន​បើ​​មាន​ការ​ផ្លាស់​ប្តូរ​​តំ​ណែង​​លោក តេង សួន ទំ​នង​ជា​​អាច​​កែ​​ទម្រង់​​ភាព​​អ​ស​កម្ម ដែល​កំ​ពុង​​​កើត​​​មាន​​​ ក្នុង​​អង្គ​ភាព​​​ប៉ូ​លីស​​ព្រំ​ដែន​ទឹក​

ប្រ​សិន​បើ​​មាន​ការ​ផ្លាស់​ប្តូរ​​តំ​ណែង​​លោក តេង សួន ទំ​នង​ជា​​អាច​​កែ​​ទម្រង់​​ភាព​​អ​ស​កម្ម ដែល​កំ​ពុង​​​កើត​​​មាន​​​ ក្នុង​​អង្គ​ភាព​​​ប៉ូ​លីស​​ព្រំ​ដែន​ទឹក​

​រាជធានី​ភ្នំពេញ៖ប្រ​ជា​​នេ​សាទ​​បាន​​សំ​ដែងការ​មិន​​ពេញ​ចិត្ត​​ចំ​ពោះ​​ប​ញ្ហាទូក​​នេ​សាទ​​របស់​​ជន​​បរ​ទេសមាន​​សៀម​​និង​​យួន​​ជា​ដើមដែល​​កំ​ពុង​​ស​ម្រុកចូល​មក​ធ្វើ​​ស​កម្ម​ភាពក្នុង​​ដែន​ស​មុទ្រ​​ខ្មែរ

​រាជធានី​ភ្នំពេញ ៖ ប្រ​ជា​​នេ​សាទ​​បាន​​សំ​ដែង ការ​មិន​​ពេញ​ចិត្ត​​ចំ​ពោះ​​ប​ញ្ហា ទូក​​នេ​សាទ​​របស់​​ជន​​បរ​ទេស មាន​​សៀម​​និង​​យួន​​ជា​ដើម ដែល​​កំ​ពុង​​ស​ម្រុក ចូល​មក​ធ្វើ​​ស​កម្ម​ភាព ក្នុង​​ដែន​ស​មុទ្រ​​ខ្មែរ យ៉ាង​​ប្រ​សេច​ប្រ​សាច  គ្មាន​​នរ​ណា​​អើ​ពើ​​បង្ក្រាប​ទេ ហើយ​បើតាម​ប្រភព​ខ្សឹបខ្សៀវ​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា រឿង​ដែល​គ្មាន​ការបង្ក្រាប ទូក​នេសាទ​ទាំងនោះ ក៏​ព្រោះតែ​មន្ត្រីនគរបាល​ជើង​ទឹក ក្រោម​បញ្ជា​របស់លោក តេង សួន បានចេញ​ប្រមូល​ផលប្រយោជន៍ យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន  មិនដែល​ខ្វល់ខ្វាយ បង្ក្រាប​ម្តងណា​ឡើយ​។​

​ផ្ទៃសមុទ្រ​ខ្មែរ​នាពេល​បច្ចុប្បន្ន​នេះ មាន​ទូក​នេសាទ​របស់ ជនជាតិខ្មែរ​តិចតួច​ប៉ុណ្ណោះ ដែល​ចេញ​ធ្វើការ​នេសាទ ជា​លក្ខណៈ​គ្រួសារ ដោយ​ប្រើប្រាស់​ទូក​តូចៗ មិន​ហ៊ាន​ធ្វើដំណើរ​ទៅ​កណ្តាលលំហ​សមុទ្រ ដើម្បី​ចាប់​ត្រី​នោះទេ  ដោយសារ​ប្រជា​នេសាទ​ខ្មែរ គ្មាន​ដើមទុន​សម្រាប់​ប្រកប​អាជីវកម្ម​នេសាទ​ត្រី ទ្រង់ទ្រាយ​ធំ ជាពិសេស​គ្មាន​លុយ បង់​ជូន​នគរបាល​ជើង​ទឹក របស់លោក តេង សួន តែម្តង​។ មានការ​រំលឹក​ផងដែរ​ថា គ្រប់​ទូក​នេសាទ​ទាំងអស់ របស់​ជនជាតិខ្មែរ​ដែ​ល​ចេញ​ធ្វើ​នេសាទ ត្រូវតែ​បង់លុយ ជូន​មន្ត្រី​ជំនាញ​ជលផល ឬ​សមត្ថកិច្ច​ចម្រុះ ក្នុង​ក្របខ័ណ្ឌ​គណៈកម្មការ​ស្រាល ត្រួតពិនិត្យ​បទល្មើស​លើ​ផ្ទៃសមុទ្រ ដែលមាន​លោក តេង សួន ជា​អ្នកចាត់ចែង​ការងារ​ប្រមូល​លុយ យកទៅ​បែងចែក​គ្នា ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។​

​ក្នុងតួនាទី​ជា​ប្រធាន​នាយកដ្ឋាន នគរបាល​ព្រំ​ដែនទឹក នៃ​ក្រសួងមហាផ្ទៃ លោក តេង សួន ហាក់ដូចជា​ធូររលុង មិនបាន​យកចិត្តទុកដាក់ ពង្រឹង​ការងារ​មន្ត្រី​ក្រោម​ឱវាទ ឲ្យ​ការពារ​បូរណភាព ដែនសមុទ្រ​ខ្មែរ​នោះទេ បែរជា​បិទ​ភ្នែក​បណ្តែតបណ្តោយ ឲ្យ​ទូក​នេសាទ​របស់​សៀម​និង​យួន ចូលមក​ធ្វើ​សកម្មភាព យ៉ាង​អ​នាធិបតេយ្យ​បំផុត ក្នុង​ដែនសមុទ្រ​ខ្មែរ​។  ហើយ​សម្រាប់​ទូក​នេសាទ របស់​យួន ឬ​សៀម មួយគ្រឿង ដែល​អាច​ចូលមក​នេសាទ​ក្នុង​ដែនសមុទ្រ​ខ្មែរ យ៉ាង​អ​នា​ធិបតេយ្យ  ត្រូវ​បង់លុយ​យ៉ាងតិច ២៥០០​ដុល្លារ​អាមេរិក ក្នុង​មួយខែ​ឲ្យ​អ្នកម៉ៅការ សម្រាប់​យកទៅ​បែងចែក មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទើប​អ្វីៗ​អាច​ដំណើរការ​ទៅបាន​ដោយ​រលូន​ល្អ​។​
 
​លោក តេង សួន ក៏បាន​ចាត់តាំង​បក្ខពួក​របស់គាត់ ឲ្យ​កាន់តំណែង​ជា ប្រធាន​វរៈ​នគរបាល​ប្រចាំ ទិស​នីមួយៗ តាំងពី​ព្រំ​ដែនទឹក​នៃ​ខេត្ត​កែប រហូតដល់​ខេត្ត​កោះ​កុង ប៉ុន្តែ​វត្ត​មាននៃ​នគរបាល​ការពារ​ព្រំ​ដែនទឹក របស់លោក តេង សួន  មិនបាន​បំពេញ តួនាទី​ភារកិច្ច​របស់ខ្លួន ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ គឺ​បានត្រឹមតែ​ចុះទៅ​ដាក់​ប៉ុស្តិ៍​ជជុះ ឬ​ចេញ​នាវា​ល្បាត​ដើម្បី​ប្រមូល លុយ​ពី​ទូក​នេសាទ ដោយ​ខុសច្បាប់​មិនដែល​ខ្វល់ ពីបទ​បញ្ជា ឬ​សេចក្តីណែនាំ​របស់​ថ្នាក់លើ ក្នុងការ​បង្ការ​បង្ក្រាប ទប់ស្កាត់​បទល្មើស លើ​ផ្ទៃសមុទ្រ​ឲ្យ​មាន​ប្រសិទ្ធភាព ទៅតាម​កំណែទម្រង់​ស៊ីជម្រៅ ម្តងណា​ឡើយ​។ លោក តេង សួន មាន​សិទ្ធិអំណាច​ធំ​ណាស់ ក្នុង​ការ​ប្រមូល​លុយ​ពីបទ​ល្មើស នៃ​ការដឹកជញ្ជូន ទំនិញគេចពន្ធ ឈើ​ខុសច្បាប់​នៅលើ​ផ្ទៃសមុទ្រ ជាក់ស្តែង​សកម្មភាព កាប់បំផ្លាញ​ព្រៃឈើ​នៅតាម​ដែន​កោះ ដឹក​យកមក​លក់​ចែកចាយ ក្នុង​ខេត្ត​ព្រះសីហនុ មិនអាច​ធ្វើទៅ​បានទេ ប្រសិនបើ​គ្មាន​ភ្លើង​ខៀវ ពី​លោក តេង សួន​។
 
 មន្ត្រី​តូចតាច​ជាច្រើន​បានលើកឡើង​ថា ប្រសិនបើ​មានការ ផ្លាស់ប្តូរ​តំណែង​លោក តេង សួន ទំនងជា​អាច​កែទម្រង់​ភាព​អសកម្ម និង​អំពើពុករលួយ ដែល​កំពុង​កើតមាន យ៉ាង​ផុសផុល ក្នុង​អង្គភាព​នគរបាល​ជើង​ទឹក ដែល​កំពុង​យក​តួនាទី របស់​ពួកគេ​ទៅ​ប្រមូល​លុយ ពី​ទូក​នេសាទ​របស់​សៀម និង​យួន​។ បទល្មើស​លើ​ផ្ទៃសមុទ្រ តាំងពី​ខេត្តកោះកុង​រហូតដល់​ខេត្តកំពត មាន​ច្រើន​គ​គោក តែ​លោក តេង សួន មិនដែល​យកចិត្តទុកដាក់ បង្ការ​បង្ក្រាប​ទប់ស្កាត់ ឲ្យ​ស្របទៅតាម សេចក្តីណែនាំ​របស់​ថ្នាក់លើ​នោះទេ មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វី ប៉ុន្តែ​សម្រាប់​មន្ត្រី​តូចតាច និង​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ផ្ទៃសមុទ្រ បាន​លួច​បង្ហើប​ឲ្យ​ដឹងថា ប្រភព​ចំណូល​ពីបទ​ល្មើស នៅលើ​ផ្ទៃសមុទ្រ​ខ្មែរ សម្រាប់​លោក តេង សួន មាន​ច្រើន​សន្ធឹកសន្ធាប់​៕

Wat teng_suan


Source from: watphnom-news.com

No comments:

Post a Comment