នារីវ័យក្មេងផឹកស្រវឹងនិងសង្ស័យត្រូវថ្នាំសណ្តំ រវើរវាយដេកតាមចិញ្ចើមផ្លូវ រាគនោមដាក់ខោ

រាជធានីភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ បានទៅផឹកស៊ីជាមួយមិត្តប្រុស ជាកម្មករសំណង់ ស្រវឹងនិងសង្ស័យត្រូវថ្នាំសណ្តំ រហូតលេចនោមដាក់ខោ ធ្វើឲ្យអ្នកចោមរោមមើល សើចគ្រប់គ្នាកាលពីវេលាម៉ោង ៩យប់ថ្ងៃទី២៨ ខែមេសាតាមផ្លូវលេខ28BT កែង51BT ក្រុម៦ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
នារីរងគ្រោះក្នុងស្ថានភាពវង្វេងវង្វាន់ និយាយលែងដឹងខុសត្រូវ គ្រាន់តែប្រាប់ឈ្មោះ ចង់១០ ទៅហើយ ដោយនាងបានឲ្យដឹងថា មុនពេលកើតហេតុ នាងបានទៅផឹកស្រា ជាមួយមិត្តប្រុស ធ្វើការសំណង់ នៅជិតកន្លែងកើតហេតុ ប៉ុន្តែនាងផឹកស្រាបន្តិចទេ សង្ស័យត្រូវគេដាក់ថ្នាំសណ្តំ ធ្វើឲ្យនាងពិបាកក្នុងខ្លួន រហូតដើរដេកតាមចិញ្ចើមផ្លូវ ពេលឃើញអ្នកទៅចោមរោមមើល បានលើកដៃសំពះប្រាប់ថា នាងពិបាកក្នុងខ្លួនណាស់ ។
ស្របពេលដែល កំពុងតែស្រវឹងវង្វេងវង្វាន់ ស្រាប់តែមានបុរស ២នាក់ អះអាងថា បានផឹកជាមួយគ្នា មកតាមយកនាងត្រឡប់ទៅវិញ ប៉ុន្តែនាងមិនព្រមទៅ ហើយត្រូវបានប្រជាពលរដ្ឋសួរនាំចុះឡើង ស្រាប់តែបុរសទាំងនោះ គេចខ្លួនបាត់ស្រមោលតែម្តង។ ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានទៅចោមរោមមើល ឃើញបែបនេះបានយកខ្នើយ ទៅឲ្យនាងកើយដេក នៅតាមចិញ្ចើមផ្លូវ ហើយនាងពិបាកក្នុងខ្លួនខ្លាំង រហូតលេចនោម ទើបណាំគ្នាទូរស័ព្ទ ហៅរថយន្តសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក មានជ័យ មកដឹកយកទៅព្យាបាល ៕
Source from: watphnom-news.com
No comments:
Post a Comment