ខឹង​កូនប្រុស​យក​ស្ត្រី​មេម៉ាយ​កូន​មួយ​ធ្វើ​ប្រពន្ធ ប្រដៅ​លែង​ស្តាប់ លោត​សម្លាប់ខ្លួន​ពី​ជា​ន់ទី​២

ខឹង​កូនប្រុស​យក​ស្ត្រី​មេម៉ាយ​កូន​មួយ​ធ្វើ​ប្រពន្ធ ប្រដៅ​លែង​ស្តាប់ លោត​សម្លាប់ខ្លួន​ពី​ជា​ន់ទី​២

​រាជធានី​ភ្នំពេញ៖បុរ​ស​​ម្នាក់​​បាន​​លោត​​ស​ម្លាប់​ខ្លួនពី​លើ​ផ្ទះ​​ជាន់​​ទី​​២ប​ណ្តា​ល​​ឲ្យ​​ស្លាប់​​មួយ​​រំ​ពេចដោយ​សារ​តែ​​តូច​ចិត្តប្រ​ដៅ​​កូន​ប្រុស​​មិន​​ស្តាប់ប​ន្ទាប់​ពី​ជន​រង​គ្រោះបាន​​រៀប​កា​រ​​ជា​មួយ

​រាជធានី​ភ្នំពេញ ៖ បុរ​ស​​ម្នាក់​​បាន​​លោត​​ស​ម្លាប់​ខ្លួន ពី​លើ​ផ្ទះ​​ជាន់​​ទី​​២ ប​ណ្តា​ល​​ឲ្យ​​ស្លាប់​​មួយ​​រំ​ពេច ដោយ​សារ​តែ​​តូច​ចិត្ត ប្រ​ដៅ​​កូន​ប្រុស​​មិន​​ស្តាប់ ប​ន្ទាប់​ពី​ជន​រង​គ្រោះ បាន​​រៀប​កា​រ​​ជា​មួយ ស្ត្រី​​មេ​​ម៉ា​យ​​កូន​​មួយ បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើលកាលពី​វេលា​ម៉ោង ៨​និង​៤០ នាទី យប់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៤ ស្ថិតនៅ​ច្រក​ឌឿងហែម ផ្ទះ​លេខ​២៨ ផ្លូវ​១៣៦ ភូមិ​២ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ដែល​លោត​ពីលើផ្ទះ សម្លាប់ខ្លួន​មានឈ្មោះ នួន យ៉ុង អាយុ ៤០​ឆ្នាំ មុខរបរ រត់​ម៉ូតូ​កង់​បី ស្នាក់នៅ​ផ្ទះកើតហេតុ ហើយ​មូលហេតុ ដែល​នាំ​ឲ្យ​លោត​សម្លាប់ខ្លួន ដោយសារតែ​ជនរងគ្រោះ ខឹង​កូនប្រុស​ឈ្មោះ ចាន់ណា មិន​ដើរ​តាម​គន្លង​ឪពុកម្តាយ ទើប​លោត​ពី​ជាន់​ទី​២ ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង ។  ក្រោយពេល​ពិនិត្យ​រួច កម្លាំង​នគរបាល បច្ចេកទេស នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានប្រគល់​ឲ្យ​សព ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វី​បុណ្យ​តាម​ប្រពៃណី​៕

Wat 29044


Source from: watphnom-news.com

No comments:

Post a Comment