លោក សុខ យា​ន់ ហៅ​​យ៉ាង ជា​​​យោ​​ធា​​​អង្គ​​រក្ស នាំ​ចូល​​​គ្រឿ​ង​​ប​​ន្លាស់​​​​ដោយ​មិន​បង់​ពន្ធ តាម​​​ច្រក​​បាក់​ដៃ មក​​ស្តុក​​ទុក​​នៅ​​ក​ណ្តា​ល​​ក្រុង​​តា​ខ្មៅ

លោក សុខ យា​ន់ ហៅ​​យ៉ាង ជា​​​យោ​​ធា​​​អង្គ​​រក្ស នាំ​ចូល​​​គ្រឿ​ង​​ប​​ន្លាស់​​​​ដោយ​មិន​បង់​ពន្ធ តាម​​​ច្រក​​បាក់​ដៃ មក​​ស្តុក​​ទុក​​នៅ​​ក​ណ្តា​ល​​ក្រុង​​តា​ខ្មៅ

​ខេត្តកណ្តាល៖លោកសុខយា​ន់ហៅយ៉ា​ងជា​​មន្ត្រី​​យោ​​ធា​​​អង្គ​រក្សកំ​​ពុង​​​ធ្វើ​​ស​​កម្ម​​ភាព​​​ដឹក​​ជ​ញ្ជូន​​​ទំ​​និញ

​ខេត្តកណ្តាល ៖ លោក សុខ យា​ន់ ហៅ យ៉ា​ង ជា​​មន្ត្រី​​យោ​​ធា​​​អង្គ​រក្ស កំ​​ពុង​​​ធ្វើ​​ស​​កម្ម​​ភាព​​​ដឹក​​ជ​ញ្ជូន​​​ទំ​​និញ ប្រ​​ភេទ​​​គ្រឿង​​ប​ន្លាស់  និង​​ទំ​និញ​​ជា​ច្រើន​​មុខ​​ទៀត ពី​ប្រ​ទេស​​វៀត​ណាម ចូល​មក​​ក​ម្ពុជា តាម​​ច្រក​​បាក់​ដៃ ស្ថិត​ក្នុង​​ស្រុក​​អង្គ​រ​បុរីខេត្តតាកែវ បង់ពន្ធ​មិន​ប្រក្រតី​ដោយមាន​ការជួយ​សម្រប​សម្រួល ឃុបឃិត​បន្លំ​ចំណូល​ពន្ធ ពី​ជំនាញ​គយ​នៅ​ទីនោះ ហើយ​ដឹកជញ្ជូន តាមផ្លូវ​ជាតិ​លេខ​២ យកមក​ស្តុក​ទុក​នៅក្នុង​ឃ្លាំង នា​ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​ប្រភពពី​ក្រុម​ឈ្មួញ​បាន​ឲ្យ​ដឹងថា ការ​នាំចូល​គ្រឿងបន្លាស់ និង​ទំនិញ​មិន​ប្រក្រតី តាម​ច្រក​ខេត្តតាកែវ របស់លោក សុខ យាន់ ហៅ យ៉ាង មាន​លោក​ឧ​ត្ត​ម​សេ​នីយ៍ ដ៏​មានអំណាច​បំផុត​ម្នាក់ ជា​អតីត​អភិបាលរង​ខេត្តកណ្តាល ធ្វើជា​ខ្នងបង្អែក ទើប​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​។ ទំនិញ​មិន​ប្រក្រតី ដែល​ស្តុក​ក្នុង​ឃ្លាំង នៅ​ក្រុង​តាខ្មៅ​ទាំងនោះ ត្រូវបាន​ដឹកជញ្ជូន​តាម​រថយន្ត​កូរ៉េ​ចំណុះ​មួយ​តោន​កន្លះ ចូលទៅ​រាជធានី​ភ្នំពេញ ដាក់​ឲ្យ​ម៉ូយ​ឬ​ចែកចាយ​បន្ត យ៉ាង​អនាធិបតេយ្យ  គ្មាន​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ណា​ម្នាក់ ហ៊ាន​ចេញមុខ ទៅធ្វើ​ការត្រួតពិនិត្យ​នោះឡើយ​។

​គ្រឿងបន្លាស់​គ្រប់​ប្រភេទ និង​ទំនិញ​ជាច្រើន​មុខ​ទៀត ដែល​លោក សុខ យាន់ ហៅ យ៉ាង កំពុង​នាំចូល​តាម​ច្រក​បាក់ដៃ គ្មាន​ខ្លាចញញើត​ចំពោះ សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ សូម្បីតែ​ប៉ុន​ស​សៃ​សក់ ដោយសារ​តែមាន លោក​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស​ម្នាក់ ដ៏​មានអំណាច​នៅ​ក្រសួងមហាផ្ទៃ ជួយ​ធ្វើជា​បង្អែក សូម្បីតែ​ជំនាញ​គយ​នៅ​ច្រក​តាម​ព្រំដែន ក៏​សឹងតែ​មិន​ហ៊ាន​ត្រួតពិនិត្យ លើ​ការតម្រូវ​ឲ្យ​បង់ពន្ធ​ផង​។

​ពាក់ព័ន្ធ​និង​ករណី​ទំនិញ របស់ លោក សុខ យាន់ ហៅ យ៉ាង ដែល​ជ្រក​ក្រោម​ស្បែក ជា​មន្ត្រី​យោធា​អង្គរក្ស បើតាម​ប្រភពព័ត៌មាន ពី​មន្ត្រី​គយ​តូចតាច បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ វា​មានការ​លំបាក​ខ្លាំងណាស់ ចំពោះ​មន្ត្រី​គយ​តូចតាច ដែល​អនុវត្ត​ច្បាប់ ទោះជា​ខិតខំ​ប្រឹង​ធ្វើការ ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ប្រមូល​ថវិកា​ជូន​រដ្ឋ​។ បើ​ទំនិញ​នាំ​ចូលមក​ស្រុក​ខ្មែរ ភាគច្រើន​សុទ្ធសឹងតែ ជា​របស់​អ្នកមានអំណាច បើ​និយាយ​ពី​ផ្កាយ​វិញ ខ្លះ​ផ្កាយ​៣ ឬ​ផ្កាយ​៤ ក៏មានដែរ​។​

​ដូចជា​ទំនិញ​គ្រឿងបន្លាស់ គ្រប់​ប្រភេទ និង​ទំនិញ​ជាច្រើន​មុខ​ទៀត របស់លោក សុខ យាន់ ហៅ​យ៉ាង ដែល​កំពុងតែ​នាំចូល មក​កម្ពុជា​តាម​ច្រក​បាក់ដៃ សូម្បី​តែ​ដើរទៅ​ក្បែរ​មិនបាន​ផង​។ ពាក់ព័ន្ធ​និង​ទំនិញ​មិន​ប្រក្រតី ដែល​កំពុងតែ​នាំចូល ដោយ​បង់ពន្ធ​មិន​គ្រប់ ឬ​ត្រូវបាន​លើកលែង​ពន្ធ ត្រូវបាន​ដឹកជញ្ជូន​មក​ស្តុក​ទុក នៅក្នុង​ឃ្លាំង​មួយកន្លែង ស្ថិតក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​៕ ដោយ ព្រះ​ច័ន្ទ​

Wat 01041


Source from: watphnom-news.com

No comments:

Post a Comment