កុងតឺន័រ​បើក​បុក​ឡាន​ដឹក​ក្រុម​តន្ត្រី ស្លាប់​អ្នកចម្រៀង​ម្នាក់ និង​របួសធ្ងន់​ស្រាល ៧​នាក់​

កុងតឺន័រ​បើក​បុក​ឡាន​ដឹក​ក្រុម​តន្ត្រី ស្លាប់​អ្នកចម្រៀង​ម្នាក់ និង​របួសធ្ងន់​ស្រាល ៧​នាក់​

​រាជធានី​ភ្នំពេញ៖អ្នក​ច​ម្រៀង​​ស្រី​​ម្នាក់បាន​​ស្លាប់​​នៅ​នឹង​ក​ន្លែង​​កើត​ហេតុម្នាក់​ទៀត​​របួ​ស​ធ្ងន់និង៦​​នាក់​​ទៀតរង​របួស​​ស្រាលដោយ​សារ​តែ​​រថ​យន្ត

​រាជធានី​ភ្នំពេញ ៖ អ្នក​ច​ម្រៀង​​ស្រី​​ម្នាក់ បាន​​ស្លាប់​​នៅ​នឹង​ក​ន្លែង​​កើត​ហេតុ ម្នាក់​ទៀត​​របួ​ស​ធ្ងន់ និង ៦​​នាក់​​ទៀត រង​របួស​​ស្រាល ដោយ​សារ​តែ​​រថ​យន្ត ដឹក​កុង​តឺ​ន័រ រប​ស់​​ក្រុម​ហ៊ុន​​សុ​កន រេ​​ចង្កូ​ត​​ទៅ​បុក រថ​យន្ត​​ដឹក​​ក្រុម​​ត​ន្ត្រី​ស​ម័យ ប​ណ្តា​ល​​ឲ្យ​អ្នកចម្រៀង និង​សមាជិក ក្នុង​វង់​តន្ត្រី​ព្រែក​ហូរ ធ្លាក់​ពីលើ​រថយន្ត​ស្លាប់ និង​របួស​រដូករណែល​ពេញ​ផ្លូវ កាលពី​វេលា​ម៉ោង ១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៤ នៅលើ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌមានជ័យ ហើយ​រថយន្ត​កុងតឺន័រ​បង្ក​បាន​រេ​ចង្កូត​ទៅបុក របង​ផ្ទះ​ប្រជាពលរដ្ឋ បាក់​អស់​ជាង ១០​ម៉ែត្រ ខូចខាត​រថយន្ត​ស្ទើរ​ទាំងស្រុង ហើយ​អ្នកបើកបរ បាន​រត់​គេចខ្លួនបាត់​ស្រមោល​។​

​រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត ដឹក​កុងតឺន័រ​របស់​ក្រុមហ៊ុន ផែស្ងួត​សុកន ពាក់​ស្លាក​លេខ ភ្នំពេញ 3A-6451 បើកបរ​ដោយ​ឈ្មោះ អ៊ុំ ឧ​ត្ត​ម ក្រោយពេល​កើតហេតុ បាន​រត់​គេចខ្លួនបាត់ បន្សល់ ទុក​តែ​ប័ណ្ណបើកបរ នៅក្នុង​រថយន្ត ។ ចំណែក​រថយន្ត​ដឹក​ក្រុម​តន្ត្រី ជា​ប្រភេទ​រថយន្ត​កូរ៉េ ចំណុះ ១​តោន​កន្លះ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-0446 ដឹក​ឧ​បរ​ណ៍ត​ន្ត្រី និង​អ្នកចម្រៀង​ក្នុង​រថយន្ត ប្រមាណ ៨​នាក់ ។ ជនរងគ្រោះ​ដែល​ស្លាប់ មានឈ្មោះ ស្រី ផាត់ ភេទ​ស្រី អាយុ ២៥​ឆ្នាំ ជា​អ្នកចម្រៀង មាន​ទីលំនៅ​ស្រុក​កោះធំ ខេត្តកណ្តាល ធ្លាក់​ពីលើ​រថយន្ត​បាក់ក​ស្លាប់ ចំណែក​អ្នកចម្រៀង​ស្រី ម្នាក់ទៀត​មានឈ្មោះ ហ៊ុន គ​ន្ធា អាយុ ២៥​ឆ្នាំ រងរបួស​ធ្ងន់​ត្រូវបាន​សាច់ញាតិ ដឹក​ទៅ​មន្ទីរពេទ្យ ហើយ​ក្រុម​តន្ត្រី ៦​នាក់​ទៀត ដែល​រងរបួស​ស្រាល មិន ស្គាល់ឈ្មោះ​នោះឡើយ ។​

​រថយន្ត​ទាំង ២​គ្រឿង បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា ក្នុងនោះ​រថយន្ត​ដឹក​កុងតឺន័រ បើក​ក្នុងទិសដៅ ពី​ភ្នំពេញ​ទៅ​អ្នក​លឿង ហើយ​រថយន្ត​ដឹក​តន្ត្រី ទើប​ត្រឡប់​មកពី​ប្រគុំ​តន្ត្រី នៅ​អ្នក​លឿង សំដៅ​មក​ភ្នំពេញ ហួស​ទៅ​ព្រែក​ហូរ​។ ពេលមកដល់​កន្លែងកើតហេតុ ស្រាប់តែ​អ្នកបើកបរ​រថយន្ត ដឹក​កុងតឺន័រ​រេ​ចង្កូត ចូលទៅ​ចំណែក​ខាងស្តាំ នៃ​ផ្លូវ​របស់​រថយន្ត ដឹក​ឧបករណ៍​តន្ត្រី បណ្តាល​ឲ្យ​កៀរ​ធ្លាក់ អ្នកចម្រៀង និង​តន្ត្រីករ​មកលើ​ផ្លូវ បណ្តាល​ឲ្យ​ស្លាប់ និង​រងរបួស​។  រថយន្ត​បង្កហេតុ ដែល​មិនទាន់​អស់​ល្បឿន បាន​ជ្រុល​ទៅបុក​របង​ផ្ទះ ប្រជាពលរដ្ឋ​បាក់​អស់​ជាង ១០​ម៉ែត្រ ធ្វើ​ឲ្យ​ក្បាល​រថយន្ត​កុងតឺន័រ ខ្ទេច​ទាំងស្រុង ហើយ​អ្នកបើករថយន្ត​បង្ក បាន​រត់​គេចខ្លួនបាត់​ស្រមោល​៕

Wat 01043 Wat 01044


Source from: watphnom-news.com

No comments:

Post a Comment