បង្ក្រាប​ទីតាំង​ល្បែងភ្នាល់​កីឡាប្រដាល់ នៅ​អាហារ​ដ្ឋា​ន ជូ​លី នៅសល់​កន្លែង​លក់​ឆ្នោត​

បង្ក្រាប​ទីតាំង​ល្បែងភ្នាល់​កីឡាប្រដាល់ នៅ​អាហារ​ដ្ឋា​ន ជូ​លី នៅសល់​កន្លែង​លក់​ឆ្នោត​

​ខេត្តបាត់ដំបង៖កម្លាំ​ង​​​នគរ​បាល​​ប​ង្ការ​​និង​​ប​ង្ក្រាប កា​រិ​យា​ល័យ​​ព្រហ្ម​ទណ្ឌ​​កំ​រិត​​ស្រា​លនៃ​​ស្នង​ការ​ដ្ឋាន​​ន​គរ​បាល​​ខេត្តបាន​​ចុះ​​បង្ក្រា​ប​​ទី​តាំងល្បែង​ភ្នាល់​កី​ឡា​ប្រ​ដា​ល់ហូរ​​ក​ញ្ជ្រាវ​​ឥត​​ស​ណ្តាប់​ធ្នាប់

​ខេត្តបាត់ដំបង ៖ កម្លាំ​ង​​​នគរ​បាល​​ប​ង្ការ​​និង​​ប​ង្ក្រាប  កា​រិ​យា​ល័យ​​ព្រហ្ម​ទណ្ឌ​​កំ​រិត​​ស្រា​ល នៃ​​ស្នង​ការ​ដ្ឋាន​ ​ន​គរ​បាល​​ខេត្ត បាន​​ចុះ​​បង្ក្រា​ប​​ទី​តាំង ល្បែង​ភ្នាល់​កី​ឡា​ប្រ​ដា​ល់ ហូរ​​ក​ញ្ជ្រាវ​​ឥត​​ស​ណ្តាប់​ធ្នាប់ និង​​ចត​​រថ​យន្ត​​ម៉ូ​តូ​​ស្ទះ​ផ្លូវ នៅ​​អា​ហារ​​ដ្ឋា​នជូ​លី ដោយ​ឃាត់ខ្លួន មនុស្ស ៤០​នាក់ និង​ម៉ូតូ ៣៩​គ្រឿង យកទៅ​អប់រំ​នៅ​ម៉ោង ១​និង​៣០ នាទី​រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៤ ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​។​

​នគរបាល​ការិយាល័យ កំរិត​ស្រាល បានអោយដឹងថា ក្នុង​ប្រតិបត្តិការ​នេះ នគរបាល​បាន​ឃាត់ខ្លួន អ្នកលេង​ភ្នាល់​កីឡាប្រដាល់ អាយុ ១៨​ឆ្នាំ ដល់​អាយុ ៦៥​ឆ្នាំ បាន ៤០​នាក់ និង​រឹបអូស​ម៉ូតូ​ជាង ៣៩​គ្រឿង មក​អប់រំ​ធ្វើ​កិច្ចសន្យា ឲ្យ​ឈប់​លេងល្បែង រួច​អោយ​ត្រឡប់មកផ្ទះ​វិញ​។ ក្រុមអ្នកលេង​ល្បែង បាន​និយាយថា កី​ឡា​ប្រដាល់​កាល​មុន ផឹក​កាហ្វេ​មើល​កំសាន្ត​ធម្មតា យូរៗ​ទៅ​ចាប់ផ្តើម​ភ្នាល់​ដាក់​ប្រាក់ ក្រោយមក​អ្នកលេង បាន​សប្បាយ​មិន​ខ្លាច​អ្នកជិតខាង ហើយ​ហូរ​កញ្ជ្រាវ និង​ដាក់​កង់​ម៉ូតូ​ឡាន​តាមផ្លូវ មិន​ខ្លាច​បាត់បង់ និង​គ្រោះថ្នាក់​ឡើយ ទើប​សមត្ថកិច្ច​ចុះបង្ក្រាប បើ​មើល​ធម្មតា នរណា​ទៅ​ចាប់​ល្បែង​កីឡា​នោះ​។​

​ប្រជាពលរដ្ឋ​បា​នស​សើរ លោក ស ថេត ស្នងការ​ខេត្តបាត់ដំបង ដែល​បាន​បញ្ចេញ​កណ្តាប់ដៃ​ដែក អោយ​សមត្ថកិច្ច​ចុះបង្ក្រាប ល្បែងស៊ីសង​ជាច្រើន​កន្លែង នៅ​សប្តាហ៍ ចុងខែ​មីនា ឆ្នាំ​២០១៤ ក្នុង​ខេត្តបាត់ដំបង ដែល​ធ្វើអោយ​ប្តី​ប្រពន្ធ​ខ្លះ ចេះ​ស្រលាញ់គ្នា ពេល​ប្តី​មកពី​រត់​ម៉ូតូឌុប សល់​ប្រាក់​ទុកអោយ​កូន​ទៅ​រៀន និង​ប្រ​ពន្ធ​ទិញ​ម្ហូប​គ្រប់គ្រាន់ មាន​ជីវភាព​សម្បូរ​សប្បាយ រុងរឿង​។ ប្រជាពលរដ្ឋ​បាន​សំណូមពរ អោយ​បិទ​ល្បែង​ឆ្នោត​មួយទៀត ព្រោះ​ល្បែង​នេះ​មិន​យុត្តិធម៌​ទេ កូន​ចាក់​ហើយ​បានចេញ​លេខ ម្យ៉ាងទៀត​មិនមែន ចាប់ដៃ​ផ្សងសំណាង​ទេ គឺ​ប្រើ​ម៉ាស៊ីន​កុំព្យូទ័រ បញ្ជា​លេខ​ស្រេច​តែ​មេ​ជា​អ្នកចេញ​។

​ល្បែង​នេះ​កូន​ជា​ប្រជាពលរដ្ឋ ចាញ់​អស់​ផ្ទះសម្បែង ចំណែក​មេ​ប្តូរ​ផ្ទះ ប្តូរ​រថយន្ត ជា​រៀងរាល់ឆ្នាំ ហើយ​ស្ត្រី​ជា​មេផ្ទះ ក៏​កិបកេង​ប្រាក់​ម្ហូប ទុក​ចាក់​កន្ទុយលេខ​ដែរ ធ្វើអោយ​ក្រុមគ្រួសារ​ឈ្លោះទាស់ទែង​គ្នា គ្មាន​សុភមង្គល​ឡើយ​។ ពាក់ព័ន្ធ​ករណី​ល្បែងភ្នាល់​ស៊ីសង លោក ស ថេត ស្នងការ​បាត់ដំបង បានអោយដឹងថា នឹង​ចាត់ការ​ល្បែង​ឆ្នោត ឬ​ល្បែង​កន្ទុយលេខ ដែល​បើក​លេង​ហូរហែ តាម​ដងផ្លូវ​គ្មាន​សណ្តាប់ធ្នាប់ បណ្តាលអោយ​កកស្ទះ​ចរាចរណ៍ តាម​ដងផ្លូវ​អោយអស់ ហើយ​សមត្ថកិច្ច​ដែល​ទទួល​ប្រាក់ ពីបទ​ល្មើស​ត្រូវតែ​ហ៊ាន ទទួលខុសត្រូវ ដោយ​ខ្លួនឯង​៕

Wat 31038 Wat 310310


Source from: watphnom-news.com

No comments:

Post a Comment