ផឹកស្រាស្រវឹងធ្លាក់ភ្នែក សុំប្រពន្ធទៅដកព្រលឹត លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបាត់ដំបង ៖ បុរសម្នាក់ផឹកស្រាស្រវឹងធ្លាក់ភ្នែក ហើយបានសុំប្រពន្ធ ទៅដកព្រលឹតជាមួយកូនប្រុសតូច នៅក្រោយផ្ទះប្រហែល ៣០០ម៉ែត្រ ក៏លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤នៅក្នុងភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ស្ត្រីឈ្មោះ ឈិន ប៉ាវ អាយុ ៤៧ឆ្នាំ ជាប្រពន្ធចុងជនរងគ្រោះ បានឲ្យដឹងថា ប្តីរបស់គាត់មានឈ្មោះ យួន យ៉េន អាយុ ៤៥ឆ្នាំ មានកូន ៦នាក់ ស្រី ២នាក់ ហើយមុនពេលកើតហេតុ ប្តីរបស់គាត់បានផឹកស្រាស្រវឹងដាប តាំងពីវេលាម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៣រសៀល ពេលចប់ពីផឹកស៊ី គាត់បានសុំប្រពន្ធ ទៅដកព្រលឹតជាមួយ កូនប្រុសឈ្មោះ ប៉ិល អាយុ ៥ឆ្នាំ នៅក្រោយផ្ទះ ប្រហែល៣០០ម៉ែត្រ ។
អ្នកស្រីបន្តថា នៅម៉ោងប្រហែល ៥ល្ងាច កូនប្រុសឈ្មោះ ប៉ិល បានមកប្រាប់ថា ពេលពុកចុះក្នុងស្រះទឹក គាត់និយាយនិងច្រៀងលេង មួយសន្ទុះក៏លិចបាត់ មិនព្រមងើបទេ។ ក្រោយពីកូនប្រុសប្រាប់ដូច្នេះ មានការសង្ស័យ ទើបនាំគ្នាទៅរាវរកមើល ក៏ប្រទះឃើញ សាកសពជនរងគ្រោះ រួចក៏រាយការណ៍ជូន សមត្ថកិច្ចមកពិនិត្យ ហើយសមត្ថកិច្ចនគរបាល បានបញ្ជាក់ថា ជនរងគ្រោះពិតជា ស្រវឹងស្រាលង់ទឹកស្លាប់ ប្រាកដមែន៕
Source from: watphnom-news.com
No comments:
Post a Comment