ឈប់​ម៉ូតូ​ចាំ​ទទួល​ប្តី​ចេញពី​ធ្វើការ ត្រូវ​ក្រុមចោរប្លន់​បាញ់ ២​គ្រាប់ ស្លាប់​នៅ​មន្ទីរពេទ្យ​

ឈប់​ម៉ូតូ​ចាំ​ទទួល​ប្តី​ចេញពី​ធ្វើការ ត្រូវ​ក្រុមចោរប្លន់​បាញ់ ២​គ្រាប់ ស្លាប់​នៅ​មន្ទីរពេទ្យ​

​រាជធានី​ភ្នំពេញ៖ក្រុម​​ជន​ស​ង្ស័យ៣​​នាក់បាន​​បើក​​ម៉ូ​តូ​​មួយ​គ្រឿងបាញ់៣​​គ្រាប់ប្លន់​​យក​​ម៉ូ​តូ​​ពី​​ស្ត្រី​​ម្នាក់​ ជិះ​ទៅ​​បាត់​​ដោយ​​សុ​វត្ថិ​ភាព

​រាជធានី​ភ្នំពេញ ៖ ក្រុម​​ជន​ស​ង្ស័យ ៣​​នាក់ បាន​​បើក​​ម៉ូ​តូ​​មួយ​គ្រឿង បាញ់ ៣​​គ្រាប់ ប្លន់​​យក​​ម៉ូ​តូ​​ពី​​ស្ត្រី​​ម្នាក់​  ជិះ​ទៅ​​បាត់​​ដោយ​​សុ​វត្ថិ​ភាព ប​ណ្តា​ល​​ឲ្យ​​ស្ត្រី​​រង​គ្រោះ​រង​របួស​​ធ្ងន់ ហើយ​​ស្លាប់​​នៅ​​មន្ទីរ​ពេទ្យ ខ​ណៈ​ដែល​​ស្ត្រី​​រង​គ្រោះ មក​​ទទួល​​ប្តី​​ចេញ​ពី​ធ្វើការ កាលពី​វេលា​ម៉ោង ២ រំលងអធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​សុធារស ជាប់​នឹង​របង​ស្ថានទូត​សូ​វៀត ទល់មុខ​ភោជនីយដ្ឋាន​យីហោ សាច់​អាំង​ភូមិ​យើង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​សាក្សី​បាន​ឲ្យ​ដឹងថា ពេល​កើតហេតុ ស្ត្រី​រងគ្រោះ បាន​បើក​ម៉ូតូ ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ទៅ​ទទួល​ប្តី​របស់ខ្លួន ចេញពី​ធ្វើការ នៅ​ទល់មុខ​ភោជ​នីយ​ដ្ឋាន យីហោ​សាច់​អាំង​ភូមិ​យើង ។ ខណៈនោះ​ស្រាប់តែ មាន​ជនសង្ស័យ ៣​នាក់ បើក​ម៉ូតូឌុប​គ្នា​មក​ក្បែរ ហើយ​ជនសង្ស័យ​ម្នាក់ បាន​ចុះ​ពីលើ​ម៉ូតូ រួច​ដក​កាំភ្លើង​ភ្ជង់ និង​បាញ់​មួយ​គ្រាប់​ឡើងលើ ដើម្បី​គំរាម​ស្ត្រី​រងគ្រោះ​ឲ្យ​ចុះ​ពីលើ​ម៉ូតូ ។ តែ​ស្ត្រី​រងគ្រោះ​មិន​ព្រម ក្រុម​ជនសង្ស័យ ក៏​បាញ់​ទៅលើ​ស្ត្រី​រងគ្រោះ​ចំនួន ២​គ្រាប់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​លើកយក​ម៉ូតូ បើក​ចេញទៅ​បាត់ស្រមោល  ដោយ​មិន​រំខាន​សមត្ថកិច្ច​នោះទេ​៕

Wat 28041 Wat 2804



Source from: watphnom-news.com

No comments:

Post a Comment