ដោយសាររឿងរាំជាន់ជើងគ្នា បង្កជម្លោះវាយតប់គ្នាយ៉ាងអនាធិបតេយ្យ អ្នកចាញ់ចូលពេទ្យ
រាជធានីភ្នំពេញ៖ជនបង្ក២ក្រុមបានឈ្លោះប្រកែកគ្នាពេលកំពុងចូលរាំនៅក្នុងក្លឹបកំសាន្ដម៉ូណាកូដែលមានទីតាំងរាជធានីភ្នំពេញ ៖ ជនបង្ក ២ក្រុម បានឈ្លោះប្រកែកគ្នា ពេលកំពុងចូលរាំ នៅក្នុងក្លឹបកំសាន្ដ ម៉ូណាកូ ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយបានដេញវាយគ្នា យ៉ាងអនាធិបតេយ្យបណ្ដាលឱ្យរងរបួស កាលពីវេលាទៀបភ្លឺ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ប៉ុន្ដែគ្មានជនបង្កណាម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួននោះឡើយ ។
សាក្សីបាននិយាយថា កាលពីយប់ថ្ងៃទី២៧ ខែមេសា គេបានឃើញភ្ញៀវជាច្រើន ចូលទៅរាំលេងកំសាន្ដផឹកស៊ី នៅក្នុងក្លឹបម៉ូណាកូ ហើយភ្ញៀវខ្លះក៏បាន ចេញពីក្លឹបនិងភ្ញៀវខ្លះទៀត បានបន្ដផឹកស៊ី រហូតដល់យប់រំលងអាធ្រាត្រ ហើយពេលកំពុងរាំនោះ ពួកគេបានជាន់ជើងគ្នា កើតមានជម្លោះពាក្យសំដី រហូតដល់ដេញវាយគ្នា នៅក្នុងក្លឹប បណ្ដាលឱ្យអ្នកខ្លះរងរបួសផងដែរ។
ក្រោយពេលកើតហេតុ សន្ដិសុខរបស់ក្លឹប បានស្នើឱ្យពួកគេចេញមកក្រៅ ដើម្បីបន្ដឆាកប្រយុទ្ធ ដើម្បីកុំឱ្យប៉ះពាល់ទ្រព្យសម្បត្ដិ និងភ្ញៀវដទៃទៀត នៅក្នុងក្លឹប ហើយបន្ទាប់ពីដេញវាយគ្នាអស់ចិត្ដ និងមានការអន្ដរាគមន៍ ពីសំណាក់សមត្ថកិច្ច ជនបង្កទាំងនេះ បាននាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួន រីឯអ្នករងរបួស ត្រូវបានដឹកទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស៕
Source from: watphnom-news.com

Loading...
Loading...