ចាប់ខ្លួនក្រុមចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ហើយទៅលាក់ខ្លួន នៅផ្ទះសំណាក់ គឹមម៉េង

ខេត្ដព្រះសីហនុ ៖ កងរាជអាវុធហត្ថ ខេត្ដព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅក្នុងបន្ទប់ផ្ទះសំណាក់ គឹមម៉េង ស្ថិតនៅឆ្នេរអូរឈើទាល កាលពីព្រឹកព្រលឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ដោយចោទពីបទលួចយក កាបូបលុយរបស់ភ្ញៀវ មកកម្សាន្ដនៅ ឆ្នេរសមុទ្រអូរឈើទាល ក្រុងព្រះសីហនុ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន រួមមានឈ្មោះ ភិន ណេន ភេទប្រុស អាយុ ៣៥ឆ្នាំ ឈ្មោះ ដា ឌិន ភេទប្រុស អាយុ ២៣ឆ្នាំ និងឈ្មោះ ម៉ម វណ្ណី ភេទប្រុស អាយុ ២៤ឆ្នាំ អ្នកទាំង៣ ស្នាក់នៅអូរទី១ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ក្រោយពេលចាប់ខ្លួនជនសង្ស័យ នៅបន្ទប់ផ្ទះ សំណាក់ខាងលើ សមត្ថកិច្ចដកហូតបាន លុយដុល្លារ ១០.៨០០ ដុល្លារអាមេរិក កាំភ្លើងខ្លីម៉ាកប្រាហា ១ដើម, កាបូបខ្មៅធំមួយ និងទូរស័ព្ទម៉ាកសាំងសុង កាឡាក់ស៊ីណូត មួយគ្រឿងទៀតដែលជាកម្មសិទ្ធិ របស់ជនរងគ្រោះ ។
ប្រភពដដែលនោះបានបន្ដថា ផ្ទះសំណាក់ គឹមម៉េង កើតមានបទល្មើស និងជនល្មើសទៅលាក់ខ្លួននៅទីនោះ ជាញឹកញាប់ណាស់ ប៉ុន្ដែម្ចាស់ផ្ទះសំណាក់ ហាក់បីដូចជាមិនសូវ សហការជាមួយ សមត្ថកិច្ចប៉ុន្មានទេ មិនដឹងគាត់អាងខ្នង កម្រាស់ប៉ុនណា ? ទោះជាយ៉ាងនេះក្ដី ជនសង្ស័យទាំង ៣នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្ដ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ដ ដើម្បីចាត់ការតាមច្បាប់ ហើយគេយល់ថា សមត្ថកិច្ចគួរតែចាត់វិធានការ ចំពោះម្ចាសើផ្ទះសំណាក់ គឹមម៉េង ដើម្បីកុំឲ្យមានរឿងបែបនេះ កើតឡើងនៅថ្ងៃក្រោយ៕
Source from: watphnom-news.com