ចាប់ខ្លួន​ក្រុម​ចោរលួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ហើយ​ទៅ​លាក់ខ្លួន នៅផ្ទះ​សំណាក់ គឹម​ម៉េង​

ចាប់ខ្លួន​ក្រុម​ចោរលួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ហើយ​ទៅ​លាក់ខ្លួន នៅផ្ទះ​សំណាក់ គឹម​ម៉េង​

​ខេត្ដ​ព្រះសីហនុ៖កង​រាជ​អាវុធ​ហត្ថខេត្ដ​​ព្រះ​សី​ហ​នុបាន​​ឃាត់​ខ្លួន​​ជន​ស​ង្ស័យ៣​​នាក់នៅ​ក្នុង​​ប​ន្ទប់​​ផ្ទះ​សំ​ណាក់គឹម​​ម៉េងស្ថិត​នៅ​​ឆ្នេរ​​អូរ​​ឈើ​ទាល

​ខេត្ដ​ព្រះសីហនុ ៖ កង​រាជ​អាវុធ​ហត្ថ ខេត្ដ​​ព្រះ​សី​ហ​នុ បាន​​ឃាត់​ខ្លួន​​ជន​ស​ង្ស័យ ៣​​នាក់ នៅ​ក្នុង​​ប​ន្ទប់​​ផ្ទះ​សំ​ណាក់ គឹម​​ម៉េង ស្ថិត​នៅ​​ឆ្នេរ​​អូរ​​ឈើ​ទាល កាល​ពី​​ព្រឹក​ព្រ​លឹម​​ថ្ងៃ​ទី​​២៨ ខែ​មេ​សា ឆ្នាំ​​២០​១៤ ដោយ​​ចោទ​​ពី​បទ​​លួច​យក កា​បូប​​លុយ​​របស់​ភ្ញៀវ មក​កម្សាន្ដ​នៅ ឆ្នេរសមុទ្រ​អូរ​ឈើទាល ក្រុងព្រះសីហនុ ។

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន រួមមាន​ឈ្មោះ ភិន ណេ​ន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ឈ្មោះ ដា ឌិន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ និង​ឈ្មោះ ម៉ម វ​ណ្ណី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ អ្នក​ទាំង​៣ ស្នាក់នៅ​អូរ​ទី​១ ភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ ក្រោយពេល​ចាប់ខ្លួន​ជនសង្ស័យ នៅ​បន្ទប់​ផ្ទះ សំណាក់​ខាងលើ សមត្ថកិច្ច​ដកហូត​បា​ន លុយ​ដុល្លារ ១០.៨០០ ដុល្លារ​អាមេរិក កាំភ្លើងខ្លី​ម៉ាក​ប្រា​ហា ១​ដើម​, កាបូប​ខ្មៅ​ធំ​មួយ និង​ទូរស័ព្ទ​ម៉ាក​សាំង​សុង កាឡាក់ស៊ី​ណូ​ត មួយគ្រឿង​ទៀត​ដែលជា​កម្មសិទ្ធិ របស់​ជនរងគ្រោះ ។​

​ប្រភព​ដដែល​នោះបាន​បន្ដថា ផ្ទះសំណាក់ គឹម​ម៉េង កើតមាន​បទល្មើស និង​ជនល្មើស​ទៅ​លាក់ខ្លួន​នៅ​ទីនោះ ជា​ញឹកញាប់​ណាស់  ប៉ុន្ដែ​ម្ចាស់​ផ្ទះសំណាក់ ហាក់បីដូចជា​មិនសូវ សហការ​ជាមួយ សមត្ថកិច្ច​ប៉ុន្មាន​ទេ មិនដឹង​គាត់​អាងខ្នង កម្រាស់​ប៉ុនណា ? ទោះជា​យ៉ាងនេះ​ក្ដី ជនសង្ស័យ​ទាំង ៣​នាក់ ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ដ កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ដ ដើម្បី​ចាត់ការ​តាមច្បាប់ ហើយ​គេ​យល់ថា សមត្ថកិច្ច​គួរតែ​ចាត់វិធានការ ចំពោះ​ម្ចា​សើ​ផ្ទះសំណាក់ គឹម​ម៉េង ដើម្បី​កុំ​ឲ្យ​មានរឿង​បែបនេះ កើតឡើង​នៅ​ថ្ងៃក្រោយ​៕

Wat 29049


Source from: watphnom-news.com

No comments:

Post a Comment