គ្លី​នី​ក រឿ​ម ស៊ីផុន មិនមាន​ជំនាញ​ ព្យា​ល​បាល​អ្នកជំងឺ​ល្មមៗ​ទៅជា​ធ្ងន់ រហូតដល់​ស្លាប់​

គ្លី​នី​ក រឿ​ម ស៊ីផុន មិនមាន​ជំនាញ​ ព្យា​ល​បាល​អ្នកជំងឺ​ល្មមៗ​ទៅជា​ធ្ងន់ រហូតដល់​ស្លាប់​

​ខេត្តបាត់ដំបង៖គ្លី​នី​​ក​​រឿ​ម​​ស៊ី​ផុនមាន​​ទី​តាំង​នៅ​​ភូមិ​​ឃុំ​​ខ្ពបស្រុក​​ឯក​​ភ្នំមិន​មាន​​ជំ​នាញ​​ច្បាស់​លាស់ព្យា​​​បាល​​អ្នក​ជំងឺ​​ល្មមៗទៅ​ជា​​ធ្ងន់​​រហូត​ដល់​​ស្លាប់ដូច​ជា​ការ​ធ្វើ​​រោគ​វិនិ​ច្ឆ័យ​​ខុស

​ខេត្តបាត់ដំបង ៖ គ្លី​នី​​ក​​រឿ​ម​​ស៊ី​ផុន មាន​​ទី​តាំង​នៅ​​ភូមិ​​ឃុំ​​ខ្ពប ស្រុក​​ឯក​​ភ្នំ មិន​មាន​​ជំ​នាញ​​ច្បាស់​លាស់ ព្យា​​​បាល​​អ្នក​ជំងឺ​​ល្មមៗ ទៅ​ជា​​ធ្ងន់​​រហូត​ដល់​​ស្លាប់ ដូច​ជា​ការ​ធ្វើ​​រោគ​វិនិ​ច្ឆ័យ​​ខុស ជម្ងឺ​គ្រុន​ចាញ់​​ថា ជម្ងឺ​​រលាក​​ថ្លើម ហើយ​​បើ​តាម អា​ណា​​ព្យា​ល​បាល​ជនរងគ្រោះ ជា​គ្រូពេទ្យ​ដូចគ្នា កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៤ បាន​ឲ្យ​ដឹងថា វេជ្ជបណ្ឌិត​នេះ​ទិញ​ឈ្មោះ​គេ បើក​គ្លី​នី​ក​រកស៊ី ។​

​លោក ជា គង់ ជា​អាណា​ព្យា​ល​បាល​ជនរងគ្រោះ និង​ជា​គ្រូពេទ្យ មណ្ឌល​សុខភាព ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ជនរងគ្រោះ​ដែល​ស្លាប់ មានឈ្មោះ ជា ចំណាន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជា​កូនប្រុស​របស់គាត់ មាន​ប្រពន្ធ​និង​កូនតូច ២​នាក់ មាន​ទីលំនៅ ក្នុងភូមិ​ស្តី ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ កាលពី​ម៉ោង ១​យប់​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៤ ជនរងគ្រោះ​មាន​ជម្ងឺ​គ្រុនក្តៅ ត្រូវបាន​ម្តាយ​និង​អ្នកជិតខាង ជួយ​ជូនទៅ​គ្លី​នី​ក រឿ​ម​ស៊ីផុន មាន​ទីតាំងនៅ​ភូមិ​ឃុំ​ខ្ពប ស្រុក​ឯក​ភ្នំ ដោយសារ​ខ្លួន​ជាប់​ប្រចាំ នៅ​មណ្ឌល​សុខភាព ឃុំ​ព្រៃ​ចាស់ ។​

​ពេលទៅដល់​លោក​វេជ្ជបណ្ឌិត បាន​ពិនិត្យ​ឈាម រួច​ប្រាប់ថា ជនរងគ្រោះ​មាន​ជម្ងឺ រលាក​ថ្លើម​ប្រភេទ​A ហើយក៏​ឲ្យ​ដេក​សម្រាក ព្យាបាល​នៅ​ទីនោះ​។ លុះដល់​ថ្ងៃទី​៣ ខែ​ឆ្នាំ​ដដែល ខ្លួន​បានមក​ដល់​គ្លី​នី​ក សួរនាំ​គ្រូពេទ្យ​ថា តើ​កូនប្រុស​ខ្ញុំ​កើត​ជម្ងឺ​អ្វី ? លោក រឿ​ម ស៊ីផុន បាន​ប្រាប់ថា កូន​ឯង​កើត​ជំងឺ រលាក​ថ្លើម​ប្រភេទ​A ហើយ​ធានា​អាច​ព្យាបាល ជាសះស្បើយ​បាន ១០០​ភាគរយ ព្រោះ​ជម្ងឺ​ប្រភេទ​នេះ ធ្លាប់​ព្យាបាល​។ លោក ជា គង់ បាន​បន្តថា ដោយ​ខ្លួន​មាន​ជំនាញ​ពេទ្យ​ខ្លះ​ដែរ បាន​ពិនិត្យ​កំដៅ​កូនប្រុស ឃើញ​ឡើង​ពី ៣៩​អង្សារ​ទៅ​៤០ អង្សារ បាន​សុំ​លោក​វេជ្ជបណ្ឌិត ឲ្យ​ផ្តល់​ថ្នាំ​បញ្ចុះ​កំដៅ ប៉ា​រ៉ា​ជាដើម តែ​លោកគ្រូ​ពេទ្យ មិនអោយ​បែរជា ចាក់​ថ្នាំ​សឺត​ទ្រី  សំរាប់​ការពារ​គ្រុនពោះវៀន  ចំនួន ២​អំពូល និង​ឲ្យ​ថ្នាំ សុ​ប​ពី​តុល (​ថ្នាំ​ថ្លើម​) ចំនួន ២​កញ្ចប់​។​

​លុះ​វេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៤ ជនរងគ្រោះ​បាន​ដួល​ប្រកាច់ នៅក្នុង​បន្ទប់ទឹក​គ្លី​នី​ក ទើប​លោក​វេជ្ជបណ្ឌិត រឿ​ម ស៊ីផុន ប្រាប់​ខ្លួន​ថា ជនរងគ្រោះ រលាក​ស្រោមខួរ ? ភ្លាមៗ​នោះ ខ្លួន​មាន​កំហឹង​ខ្លាំងណាស់ ស្ទើរតែ​ទ្រាំ​ពុំបាន​។ ក្រោយមក​បាន​ដឹក​កូន មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ក្រុមគ្រូពេទ្យ​ប្រាប់ថា ជនរងគ្រោះ​មាន​ជម្ងឺគ្រុនចាញ់ មិនមែន​ជម្ងឺ​រលាក​ថ្លើម​ទេ តែ​ហួសពេល​ព្យាបាល​ទៅហើយ រហូតដល់​ម៉ោង ៦​យប់​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៤ ជនរងគ្រោះ​បាន​ស្លាប់ នៅ​មន្ទីរពេទ្យបង្អែក​បាត់ដំបង​។​

​លោក ជា គង់ បាន​បញ្ជាក់ថា លោក​វេជ្ជបណ្ឌិត រឿ​ម ស៊ី ផុន ជា​គ្រូពេទ្យ នៅ​ស្រុក​ជាមួយ​ខ្លួន​ហើយ​ការបើក​គ្លី​នី​ក​នេះ គឺ​ទិញ​ឈ្មោះ​គេ​ទេ មិនមែន​ដោយ​ការរៀនសូត្រ តាម​វិជ្ជាជីវៈ​នោះទេ​។ ពាក់ព័ន្ធ​ករណីនេះ អ្នកយកព័ត៌មាន បាន​ទៅធ្វើ​ការទំនាក់ទំនង សុំ​ការបំភ្លឺ​ដល់​គ្លី​នី​ក រឿ​ម ស៊ីផុន តែ​មិន​ជួប​ហើយ​ទូរស័ព្ទ​ចូល ក៏​មិន​លើក​។ លោក សឿន ធិ ប្រធាន​សុខាភិបាល​ស្រុក បាន​ឲ្យ​ដឹងថា គ្លី​នី​ក​នេះ បាន​សុំច្បាប់​បើក​បន្ទប់​ពិគ្រោះ​ជម្ងឺ ហើយ​ចំពោះ​សម្ភារៈ​ពិនិត្យ​ព្យាបាល ប្រហែល​ថ្នាក់​ខេត្ត មិនទាន់មាន​អ្នក​ចុះ​ពិនិត្យថា គ្រប់គ្រាន់​តាម​ស្តង់ដារ ឬ​នៅ​។​

​ពាក់ព័ន្ធ​ករណីនេះ​លោក វឿន ប៊ុន​រ៉េត ប្រធាន​សុខាភិបាល បាន​ឆ្លើយតប​ថា គាត់​កំពុង​ជាប់រវល់​ប្រជុំ​។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ គាត់​ស្រលាញ់​គ្រូពេទ្យ ដូច​សុខភាព​របស់ខ្លួន ហើយ​ស្នើ​ឲ្យ​ក្រុមគ្រូពេទ្យ រដ្ឋ​និង​ឯកជន យកចិត្តទុកដាក់ មើល​អ្នក​ជម្ងឺ​ផង កុំ​ប្រើ​សំដី​គំរោះគំរើយ ហើយ​មន្ទីរ​សុខាភិបាល មេត្តាជួយ​ពិនិត្យ​តាម​គ្លី​នី​ក​ផង តើ​គ្លី​នី​កមាន​សម្ភារៈ​គ្រប់គ្រាន់​ឬ​អត់ ហើយ​វេជ្ជបណ្ឌិត មានចំណេះដឹង ពិតប្រាកដ​ឬទេ សំរាប់​ផ្តល់​សេវា ព្យាបាល ជូន​ប្រជាពលរដ្ឋ​ទូទៅ​៕ ដោយ សុខ​ជា​

Wat 29042


Source from: watphnom-news.com

No comments:

Post a Comment