ស្រវឹងដើរទៅដេកលើចិញ្ចើមផ្លូវ ត្រូវគោយន្តកន្ត្រៃដឹកឈើ បើកកិនស្លាប់ក្នុងថ្លុកឈាម

ខេត្តសៀមរាប ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីផឹកស្រវឹង ហើយដើរទៅដេក លើចិញ្ចើមថ្នល់ ត្រូវគោយន្តកន្ដ្រៃដឹកឈើ បើកបុកនិងកិន យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១២យប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៤ស្ថិតនៅត្រង់ចំណុច ភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប ។
សាក្សីបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆៃ ឆេង អាយុ ២០ឆ្នាំ ភេទប្រុស រស់នៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប បានផឹកស្រាជាមួយមិត្ដភក្ដិ ៣-៤ រហូតស្រវឹង រួចក៏ដើរមកដេក នៅតាមចិញ្ចឹមថ្នល់ ប៉ុន្ដែអកុសលត្រូវគោយន្ដ ដឹកឈើបុកស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្ដង។ សាក្សីបានបន្ដថា គោយន្តកន្ត្រៃមានចំនួន ៤គ្រឿង ដោយមិនដឹងមួយណា ជាអ្នកបើកបុករួចក៏បើករត់ ប៉ុន្ដែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍ ឃាត់គោយន្តកន្ត្រៃទាំង៤ យកមកសាកសួរ នៅប៉ុស្តិ៍នគរបាលបឹងមាលា៕
Source from: watphnom-news.com