ស្រវឹង​ដើរទៅ​ដេក​លើ​ចិញ្ចើមផ្លូវ ត្រូវ​គោយន្ត​កន្ត្រៃ​ដឹកឈើ បើក​កិន​ស្លាប់​ក្នុង​ថ្លុកឈាម​

ស្រវឹង​ដើរទៅ​ដេក​លើ​ចិញ្ចើមផ្លូវ ត្រូវ​គោយន្ត​កន្ត្រៃ​ដឹកឈើ បើក​កិន​ស្លាប់​ក្នុង​ថ្លុកឈាម​

​ខេត្តសៀមរាប៖បុរស​​ម្នាក់​​បាន​​ស្លាប់​​ភ្លាម​ៗនៅ​នឹង​ក​ន្លែង​​កើត​ហេតុប​ន្ទាប់​ពី​​ផឹក​​ស្រ​វឹងហើយ​​ដើរ​ទៅ​​ដេក​​លើ​​ចិ​ញ្ចើម​ថ្នល់ត្រូវ​​គោ​យន្ត​​​ក​​ន្ដ្រៃ​​ដឹក​ឈើបើក​​បុក​និង​កិន​​

​ខេត្តសៀមរាប ៖ បុរស​​ម្នាក់​​បាន​​ស្លាប់​​ភ្លាម​ៗ នៅ​នឹង​ក​ន្លែង​​កើត​ហេតុ ប​ន្ទាប់​ពី​​ផឹក​​ស្រ​វឹង ហើយ​​ដើរ​ទៅ​​ដេក​​ លើ​​ចិ​ញ្ចើម​ថ្នល់ ត្រូវ​​គោ​យន្ត​​​ក​​ន្ដ្រៃ​​ដឹក​ឈើ បើក​​បុក​និង​កិន​​ យ៉ាង​​​ពេ​ញ​​ទំ​​ហឹ​ង កាល​ពី​​វេ​លា​​ម៉ោង ១២​​យប់ ថ្ងៃ​ទី​​២៩ ខែ​មី​នា ឆ្នាំ​២០​១៤ស្ថិតនៅ​ត្រង់ចំណុច ភូមិ​ទឹក​លិច ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្ដ​សៀមរាប ។

​សាក្សី​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឆៃ ឆេង អាយុ ២០​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ទឹក​លិច ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​ផឹកស្រា​ជាមួយ​មិ​ត្ដ​ភក្ដិ ៣-៤ រហូត​ស្រវឹង រួច​ក៏​ដើរមក​ដេក នៅតាម​ចិញ្ចឹម​ថ្នល់ ប៉ុន្ដែ​អកុសល​ត្រូវ​គោយន្ដ ដឹក​ឈើបុក​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​តែម្ដង​។ សាក្សី​បាន​បន្ដថា គោ​យន្ត​កន្ត្រៃ​មាន​ចំនួន ៤​គ្រឿង ដោយ​មិនដឹង​មួយណា ជា​អ្នកបើក​បុក​រួច​ក៏​បើក​រត់ ប៉ុន្ដែ​ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ឃាត់​គោយន្ត​កន្ត្រៃ​ទាំង​៤ យកមក​សាកសួរ នៅ​ប៉ុស្តិ៍នគរបាល​បឹងមាលា​៕

Wat 31035 Wat 31036


Source from: watphnom-news.com

No comments:

Post a Comment