ដោយសារ​រឿយ​លុយ ២៥០០​រៀល វាយ​សម្លាប់​ឪពុក​បង្កើត​និង​ឪពុកមា ស្លាប់​ក្នុង​ថ្លុកឈាម​

ដោយសារ​រឿយ​លុយ ២៥០០​រៀល វាយ​សម្លាប់​ឪពុក​បង្កើត​និង​ឪពុកមា ស្លាប់​ក្នុង​ថ្លុកឈាម​

​ខេត្តក្រចេះ៖អំ​ពើ​​ឃាត​កម្ម​​ដ៏​​សា​ហាវ​​មួយបាន​កើត​​ឡើង​ដោយ​សារ​​កូន​ប្រុស​​តិ​​រិ​ច្ឆា​​នបាន​​វាយ​​ស​ម្លាប់ឪ​ពុក​​បង្កើត​​របស់​ខ្លួននិង​​ឪ​ពុក​មាដោយ​សារ​តែ​អំ​ណាច​​ថ្នាំញៀន

​ខេត្តក្រចេះ ៖ អំ​ពើ​​ឃាត​កម្ម​​ដ៏​​សា​ហាវ​​មួយ បាន​កើត​​ឡើង​ដោយ​សារ​ ​កូន​ប្រុស​​តិ​​រិ​ច្ឆា​​ន បាន​​វាយ​​ស​ម្លាប់ ឪ​ពុក​​បង្កើត​​របស់​ខ្លួន និង​​ឪ​ពុក​មា ដោយ​សារ​តែ​អំ​ណាច​​ថ្នាំញៀន និង​ជ​ម្លោះ​រឿង​លុយ​ប៉ះ​កង់ ២​៥០០ រៀល បង្ក​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល និង​រន្ធត់​យ៉ាងខ្លាំង កាលពី​វេលា​ម៉ោង ៣​និង​៣៨ នាទី រសៀល ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៤ ស្ថិតនៅ​លើផ្ទះ​ជនល្មើស និង​ជនរងគ្រោះ ក្នុងភូមិ​ថ្មី ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្ដ​ក្រចេះ​។​

​យ៉ាងណាក៏ដោយ ជនល្មើស​ត្រូវបាន កម្លាំង​នគរបាល​មូលដ្ឋាន​ចាប់ខ្លួន ក្រោយ​កើតហេតុ​ភ្លាមៗ ហើយ​កសាង​បញ្ជូន​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង ខេត្ដ​​ក្រចេះ ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​។ សាក្សី​បានឱ្យដឹងថា ក្រោយពី​ត្រឡប់​មកពី​ធ្វើការ នៅ​ប្រទេស​ថៃ​វិញ ជនល្មើស ឈ្មោះ ឆន សុ​ផៃ អាយុ​ជាង ៣០​ឆ្នាំ គឺជា​កូនច្បង​ក្នុង ចំណោម​បងប្អូន ៥​នាក់ មាន​ភាពមិនប្រក្រតី ដោយនិយាយ​ពេលខ្លះ មិនដឹង​ខុសត្រូវ ព្រោះតែ​ជននេះ​ធ្លាប់ ប្រើប្រាស់​គ្រឿងញៀន ជ្រុល​ហួស​ហេតុ មិនទាន់​បន្សាប​ឱ្យអស់ ពី​ក្នុង​ខ្លួន​នៅឡើយ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ឪពុក​ជនដៃដល់ ឈ្មោះ វ៉ាន់ ឆៃ អាយុ​ជាង ៦០ ឆ្នាំ ជាមួយ​ប្អូនប្រុស​បង្កើត​របស់ខ្លួន ដែល​ត្រូវជា​ពូ របស់​ជន​ស​ង្ស័​យ ធ្វើដំណើរ​ពី​​ភូមិ​​ផ្សេង មក​​លេង​​​បង​​ប្រុស ហើយ​ក៏​​នាំ​គ្នា​​ផឹក​ស៊ី ជ​ជែក​​ជា​ធម្មតា តាំងពីព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៤ ។ ពេល​កំពុង​ផឹក​នោះ មាន​បុរស​ជនពិការ​ម្នាក់ មក​ប៉ះ​កង់​ម៉ូតូ​នៅផ្ទះ ហើយ​ជនដៃដល់​ក៏​យក​ម៉ូតូ​នោះ​ទៅ​ប៉ះ ដោយ​​ប្រើ​​ស​ម្តី​​មិន​​សម​រម្យ ឪពុក​បាន​ស្តីបន្ទោស​បន្តិចបន្តួច ក៏​កើតជា​ជម្លោះ​ដោយ​សារ​លុយ ប៉ះ​កង់​ម៉ូតូ​ចំនួន ២៥០០ រៀល​។​

​លុះដល់​ម៉ោង​កើតហេតុ ជនដៃដល់​ដែលមាន​កំហឹង គុំ​គួ​ន​នឹង​ឪពុក បាន​ទៅ​ផឹកស្រា​អស់​កន្លះ​លីត្រ រាង​ស្រវឹង​ស្រឿងៗ បាន​ឡើងទៅ​លើផ្ទះ រួច​ទាញ​ដែក គាស់​ដែកគោល វាយ​សំពង​ទៅលើ​ឪពុក ពេល​កំពុង​ដេកលក់ បណ្ដាលឱ្យ​សន្លប់ ។ ភ្លាមៗ​នោះ​ឪពុកមា​បាន​ភ្ញាក់ ហើយ​ប្រុង​មកជួយ ក៏ត្រូវ​ក្មួយ​តិ​រិ​ច្ឆា​ន វាយ​ទៅលើ​ឪពុកមា យ៉ាង​ចាស់ដៃ បណ្ដាលឱ្យ​ស្លាប់ រួច​វាយ​ឪពុក ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ទាំង ២​នាក់ ដោយ​គ្មាន​នរណា ជួយ​ទាន់​នោះឡើយ ព្រោះ​ម្ដាយ​ជន​ដៃ​ដល់ មាន​ជំងឺលើសឈាម បានត្រឹមតែ​ស្រែកហៅ ឱ្យគេ​ជួយ​ប៉ុណ្ណោះ​៕

Wat 300412


Source from: watphnom-news.com

No comments:

Post a Comment